អានតួអត្ថបទ
ស្រីលង្កា-បាតុកម្ម

បាតុករ​ស្រីលង្កាប្រកាស​​បន្ត​កាន់កាប់​វិមាន​ប្រធានាធិបតី​ រហូត​មានការ​លាលែង​ជា​ផ្លូវការ

ប្រទេស​ស្រីលង្កា បន្ត​ស្ថិត​ក្នុង​ស្ថានភាព​មិន​ជាក់លាក់។ ​ក្រោយ​ពីបង្ខំ​ចិត្ត​រត់​គេច​ខ្លួន​ចេញ​ពី​គេហដ្ឋាន​ ដោយ​ហេតុ​តែការ​សម្រុកចូល​របស់​​ក្រុម​បាតុករ លោក​​​​ប្រធានាធិបតី​ រ៉ាចាប៉ាក់សេ បាន​សន្យា​ចុះ​ចេញ​ពី​តំណែង​នៅ​ថ្ងៃ​ពុធ​ទី ១៣​កក្កដា​ខាង​មុខ។ សម្រាប់​ពេលនេះ វិមាន​ប្រធានាធិបតី​ដែល​ជា​និម្មិត្តរូប​នៃអំណាចដ៏​កំពូល​របស់​ស្រីលង្កា​តាំងពី​ជាង​២០០​ឆ្នាំ​មក​ ស្ថិត​ក្នុង​កណ្តាប់​ដៃ​​​ប្រជាពលរដ្ឋ ដែល​ប្រកាស​បន្ត​កាន់​កាប់គេហដ្ឋាន​​ប្រធានាធិបតី​រហូត​ទាល់​តែ​លោក រ៉ាចាប៉ាក់សេ លាលែង​ពី​អំណាច​ជា​ផ្លូវការ​។​

​បាតុករ​ស្រីលង្កាប្រកាស​​បន្ត​កាន់កាប់​វិមាន​ប្រធានាធិបតី​ រហូត​មានការ​លាលែង​ជា​ផ្លូវការ
​បាតុករ​ស្រីលង្កាប្រកាស​​បន្ត​កាន់កាប់​វិមាន​ប្រធានាធិបតី​ រហូត​មានការ​លាលែង​ជា​ផ្លូវការ AP - Eranga Jayawardena
ផ្សាយពាណិជ្ជកម្ម

នេះ​​ការ​រៀប​រាប់​របស់មេឡានី ហ្គូណាធីឡាកេ​ Mélanie Gunathilake បាតុករ​ម្នាក់​ដែល​បាន​មក​បោះទីតាំង​ នៅ​មុខ​គេហដ្ឋាន​ប្រធានាធិបតី​ រ៉ាចាប៉ាក់សេ អស់​ពេល​​មួយខែ​​កន្លះ​មកហើយ ៖

« ប្រធានាធិបតី​រ៉ាចាប៉ាក់សេ​ Rajapakse បាន​ប្រកាស​ថា​នឹង​លាលែង​ចេញ​ពី​តំណែង​នៅថ្ងៃទី ១៣ កក្កដា ហើយ​លោក​នាយករដ្ឋមន្ត្រី លោក​រ៉ានីល វីក្រេមេស៊ីងហ្កេ​ ថា​នឹង​ដើរ​ចេញពី​តួនាទី​ដែរ ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ។ ប៉ុន្តែ​នេះ​មិនមែន​ជា​សំណើ​របស់​បាតុករ​ទេ។ យើង​ចង់​បាន​រដ្ឋាភិបាល​បណ្តោះអាសន្ន។  តាមការពិត​ យើង​គិត​ថា លោកហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេរ៉ាចាប៉ាក់សេ មិន​គោរពសំដី​ខ្លួនឯង​​ និង​មិន​គោរព​​​ពាក្យ​សន្យា​ទេ គឺ​ជាមនុស្ស​ដែល​យើង​មិន​អាច​ទុកចិត្ត​លើ​បាន​ឡើយ។ យើង​គិត​ថា​ នេះ​គ្រាន់​តែ​ជា​ល្បិច​របស់​គាត់​ ដើម្បី​បាន​ចំណេញ​ពេលវេលា និង​ ជាមធ្យោបាយ​សាកល្បង​បំបាក់​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​យើង​មិន​បណ្តោយ​ឱ្យ​ប្រធានាធិបតី​រូប​នេះ ធ្វើ​អ្វី​ស្រេច​នឹង​ចិត្ត​ទេ។ យើង​នឹង​បន្ត​ធ្វើ​បាតុកម្ម​រហូត​ទាល់​តែ​ លោក រ៉ាចាប៉ាសេ និង​លោក វីក្រេមេស៊ីងហ្កេ ដក​ខ្លួន​ និង​សុំ​លាលែង​ពីតំណែង​ជា​លាយ​លក្ខណ៍​អក្សរ។ បើ​មិន​ឃើញ​លិខិត​សុំ​ចុះ​ចេញ​ជា​ផ្លូវការ​ទេ យើង​មិន​ជឿ​នរណា​ទាំងអស់។ ពលរដ្ឋ​បន្ត​កាន់​កាប់​វិមាន​និង​គេហស្ថាន​ប្រធានាធិបតី។ ហើយ​បើ​ពួកគេ​មិន​ធ្វើ​តាម​សំដី​ ប្រជាពលរដ្ឋ​នឹង​នាំ​គ្នា​ឡើង​ទៅ​សភា​ ដើម្បី​បង្ខំ​ពួកគេ​ឱ្យ​គោរព​តាម​ពាក្យ​សន្យា។ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ