អានតួអត្ថបទ
ចិន-តៃវ៉ាន់

ប្រេសិត​តៃវ៉ាន់៖ ជំនួបចូបៃដិន-ស៊ីជីនពីង​​នឹងពង្រឹង​​ស្ថិរភាព​​ច្រក​សមុទ្រ​តៃវ៉ាន់

សម្រាប់តំណាង​​តៃវ៉ាន់ដែល​អញ្ជើញ​មក​ចូល​រួម​​ជំនួប​កំពូល​APEC​​​ ដែរ ជំនួប​រវាង​លោក​ប្រធានាធិបតី​អាមេរិក​និង​សមភាគី​ចិន នៅ​ក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ​ក្នុង​សប្តាហ៍​នេះ​ នឹង​សម្រួល​ឱ្យ​មាន​ស្ថិរភាព​​នៅ​តំបន់​ច្រក​សមុទ្ទ​តៃវ៉ាន់ មិនមែន​ត្រឹមតែ​អាច​​កាត់​បន្ថយ​ភាព​តាន​តឹង​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក​ទេ។

ប្រេសិត​តៃវ៉ាន់៖ ជំនួប​រវាង​លោក​ស៊ី​​និង​លោក​បៃដិន​នឹង​ផ្តល់​ស្ថិរភាព​ដល់​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់
ប្រេសិត​តៃវ៉ាន់៖ ជំនួប​រវាង​លោក​ស៊ី​​និង​លោក​បៃដិន​នឹង​ផ្តល់​ស្ថិរភាព​ដល់​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់ REUTERS - KEVIN LAMARQUE
ផ្សាយពាណិជ្ជកម្ម

នៅ​សប្តាហ៍​នេះ ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន និង​សមភាគី​ចិន​លោក ស៊ីជីនពីង​បាន​ជួប​ពិភាក្សា​គ្នា​ និង​បាន​​ព្រមព្រៀង​ផ្សារ​ភ្ជាប់ទំនាក់ទំនង​យោធា​នឹង​គ្នា​ឡើង​វិញ​។ សម្រាប់​លោក​ Morris Chang ប្រេសិត​តៃវ៉ាន់​ក្នុង​ជំនួប​កំពូល​APEC ចិន​និង​អាមេរិក​ព្រម​មាន​ទំនាក់​ទំនង​យោធា​ឡើង​វិញ​​ជា​ដំណឹង​ដ៏​ល្អ​បំផុត និង​ជា​ជំនួប​ដ៏​ប្រពៃ​មែន​ទែន។ នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ លោក ម៉ូរីស​ចាន់ យល់​ថា​លទ្ធផល​នៃ​ជំនួប​នេះ​ជា​ការ​ចូល​រួម​ចំណែក​កាត់​បន្ថយ​ភាព​តាន​តឹង​​រវាង​អាមេរិក​និង​ចិន​ផង និង​មាន​ចំណែក​ជួយ​ពង្រឹង​ស្ថិរភាព​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់​ផង។

ក្នុង​វ័យ​៩២​ឆ្នាំ​ ជា​ស្ថាបនិក​ក្រុមហ៊ុន​សឺមីកុងឌុចទ័រ​TSMC​ដ៏​ធំជាងគេ​របស់​តៃវ៉ាន់ លោក ចាន់ បាន​គូសបញ្ជាក់​ថា​លោក​មិន​បាន​ជួប​សន្ទនា​ជា​មួយ​លោកប្រធានាធិបតី​ចិន​ស៊ីជីនពីង​ នៅក្នុង​សប្តាហ៍​នេះ​ទេ ប៉ុន្តែ​លោក​បាន​ប្រាស្រ័យ​ចរចា​ជាមួយ​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិកជា​ច្រើន​រូប​មាន​ជាអាទិ៍​លោក​ប្រមុខ​ការទូត​អាមេរិក​អង់តូនី ប្លីងកិន និង​លោកស្រី​អនុប្រធានាធិបតី ខាម៉ាឡា ហារីស ព្រមទាំង​បាន​ផ្តោះប្តូរ​សម្តី​ក្រៅ​ផ្លូវ​ការ​ជាមួយ​លោក​ចូបៃដិនដែរ។

លោក​ចាន់​ក៏​បាន​ប្រកាស​គាំទ្រ​​វិធានការ​អាមេរិក​ដែលជា​ប្រភព​នៃ​ភាព​តាន​តឹង​មួយ​ទៀត​រវាង​មហាអំណាច​ទាំងពីរ គឺ​​ចង់​កំរិត​ការ​លក់​និង​ផលិត​បន្ទះ​ឈីប​ ដ៏​ចាំបាច់​ក្នុង​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​និង​ផលិត​អាវុធ​ដ៏​ទំនើប​ ដោយ​យល់​ថាស្ទើរ​តែ​លែង​មាន​សោះ​ទៅ​ហើយ​ការ​ផ្តោះប្តូរ​សេរី​ក្នុង​ផ្នែកសឺមីកុងឌុទ័រនេះ​។ ប៉ុន្តែ​ឆន្ទៈ​ចង់​បំប៉ន​ឧស្សាហកម្ម​សឺមីកុងឌុទ័រ​ TSMC នៅ​សហរដ្ឋ​អាមេរិកទំនង​មិន​អាច​ទៅ​រួច​ក្នុង​ពេល​ដ៏​ខ្លី​បាន​ទេ។

សូម​រំលឹក​ថា តៃវ៉ាន់​ជា​ប្រភពនៃ​ភាព​តាន​តឹង​រវាង​ចិន​និង​អាមេរិក។ ប៉េកាំង​​តែង​ចាត់​ទុក​តៃវ៉ាន់​ជា​ខេត្ត​មួយ​ដែល​មិន​ទាន់​បង្រួបបង្រួម​ជា​ចិន​តែ​មួយ​បាន។ ​ចិន​បង្កើន​សម្ពាធ​នយោបាយ​និង​យោធា​កាន់​តែ​ខ្លាំង​ឡើងៗ​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ តាំងពី​តៃវ៉ាន់​មាន​​​រដ្ឋាភិបាលជា​អ្នក​ជាតិ​និយម​ប្រឆាំង​នឹង​ចិន​ខ្លាំង​មក និង​គំរាម​ប្រើ​កម្លាំង​ក្រសោប​យក​កោះ​តែម្តង​ផងបើ​ចាំបាច់។ ចំណែក​វ៉ាស៊ីនតោនទោះ​ទទួល​ស្គាល់​គោលការណ៍​ចិន​តែ​មួយ​មែន តែ​បន្ត​​​​ផ្តល់​ការ​គាំទ្រ និង​ការ​ការពារ​​ដល់​រដ្ឋាភិបាល​តៃវ៉ាន់​ជានិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ