អានតួអត្ថបទ
ជប៉ុន

កាំជ្រួច​ជប៉ុន​ Epsilon​ បំពេញ​បេសកកម្ម​ទី១​ យ៉ាង​ជោគជ័យ​

នៅ​ថ្ងៃ​សៅរ៍​នេះ ជប៉ុន​បាន​សំរេច​ជោគជ័យជាលើកទីមួយ​ ក្នុង​ការ​​បញ្ចេញ​​​​ផ្កាយរណប​​ ទៅ​​ក្នុង​តារាវិថី​ ដោយ​មាន​ជំនួយ​ពី​កាំជ្រួច​ អេបស៊ីឡុង។ ផ្កាយរណប​​នេះ​នឹង​ធ្វើការ​​​សិក្សា​បរិដ្ឋាន​​ផ្កាយព្រះគ្រោះ​ក្នុង​គន្លង​ព្រះអាទិត្យ។ ប្រជាជន​ជប៉ុន​ទន្ទឹង​រង់ចាំ​​ការបាញ់​កាំជ្រួច​បញ្ចូន​ផ្កាយរណប​នេះទៅក្នុង​លំហអាកាស ជាយូរ​ណាស់​មកហើយ​ ពិសេស​នៅពេល​ដែល​​កូរ៉េ​ខាងត្បូង និង​ចិន​ ក៏​កំពុង​បង្ហាញ​​មហិច្ឆតា​ផ្នែក​អវកាសរបស់ខ្លួន​។

កាំជ្រួចជប៉ុន Epsilon ដែលបាន​បញ្ជូន​ផ្កាយរណប​ទៅ​លំហអាកាស​ នៅថ្ងៃសៅរ៍​នេះ។
កាំជ្រួចជប៉ុន Epsilon ដែលបាន​បញ្ជូន​ផ្កាយរណប​ទៅ​លំហអាកាស​ នៅថ្ងៃសៅរ៍​នេះ។ REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សៅរ៍​នេះ កាំជ្រួចជប៉ុន ​​Epsilon កម្ពស់​២៤ម៉ែត្រ និង​មាន​ទំងន់​៩១តោន បាន​ចាកចេញ ពី​​មូលដ្ឋាន​​ អ៊ូឈីនូរ៉ា ​ភាគខាងត្បូងប្រទេស​ជប៉ុន ដើម្បី​បញ្ជូន​​​ផ្កាយរណប​ឈ្មោះ​ថា ​SPRINT-A ទៅក្នុង​លំហអាកាស។ មួយម៉ោង​ក្រោយ​ពេលកាំជ្រួច​អេបស៊ីឡុង​ត្រូវ​បាន​បាញ់បង្ហោះ​ ទៅ​លំហអាកាស​នោះ ផ្កាយរណប​​​​ក៏​បាន​ផ្តាច់​ខ្លួនចេញ​ពី​កាំជ្រួចនេះ​ ធ្វើអោយ​បេសកកម្ម​​ជប៉ុន​ទទួល​បាន​ជោគជ័យ ។

នៅចំពោះ​មុខ​មហិច្ឆតា​អវកាស​របស់​ប្រទេស​ជិតខាង​ដូចជា ចិន​ និង​កូរ៉េ​ខាងត្បូងនោះ ជោគជ័យ​បេសកកម្ម​កាំជ្រួច​អេបស៊ីឡុង គឺ​​ជា​អ្វី​ដែល​ជនជាតិ​ជប៉ុន​​រង់ចាំ​យូរមកហើយ។ ជប៉ុនធ្លាប់​បាន​លើក​ពេល​បេសកកម្ម​នេះ ពីរ​ដង​រួចហើយ ដោយសារ​តែ​បញ្ហា​បច្ចេកទេស។ ការសាកល្បង​បរាជ័យ​ចុងក្រោយគេ​ គឺ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​២៧សីហា​កន្លងទៅ។ កាលណោះ ជប៉ុន​បាន​សំរេច​ផ្អាក​បាញ់បង្ហោះ​កាំជ្រួច ដោយសារ​តែ​បាន​រកឃើញ​ភាព​មិនប្រក្រតី​មួយ នៅ​ត្រឹមតែ​១៩វិនាទី​ប៉ុណ្ណោះ​ មុន​ការ​បាញ់នេះ។

កាំជ្រួច​ ​​Epsilon នេះ មានទំហំតូច មិនត្រូវ​ការ​មនុស្ស និង​ការរៀបចំច្រើនឡើយ ដើម្បី​ដំណើរការ​វា។ ដូច្នេះ ជប៉ុន​មិនបាន​ចំណាយ​លុយកាក់ច្រើន​ក្នុងបេសកម្ម​ថ្ងៃ​សៅរ៍​នេះទេ។ ជប៉ុន​នៅមាន​កាំជ្រួច​ពីរផ្សេងទៀត សំរាប់​ដំណើរការ​ពាណិជ្ជកម្ម និង​កិច្ចការ​រដ្ឋាភិបាល។

ដោយឡែក ផ្កាយរណប​​​ SPRINT-A ដែល​បង្ហោះ​ចេញ​ទៅក្នុង​លំហអាកាស​នៅថ្ងៃ​សៅរ៍​នេះ ជា​ផ្កាយរណប​​អវកាស​ទី១​របស់​ជប៉ុន។ វា​​នឹង​ទៅ​​សិក្សា​បរិដ្ឋាន​​ផ្កាយព្រះគ្រោះ​ចំនួន​៣ ក្នុង​គន្លង​ព្រះអាទិត្យ គឺ​ភព​វេនុស ភព​ម៉ាស និង​ភព​​​ហ្ស៊ុយពីទែរ ដែល​មាន​ចំងាយ​ប្រមាណ​៩៥០ ទៅ​១១៥០គីឡូម៉ែត្រ ពី​គន្លង​ផែនដី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ