អានតួអត្ថបទ
ភូមា

រដ្ឋាភិបាល​​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ឧត្តមានុភាព​នៃ​កងទ័ព​

រដ្ឋាភិបាល​​ភូមា​​ដែល​​បាន​​ឡើង​​កាន់​​អំណាច​​នៅ​​ក្នុង​​ប្រទេស​​តំាងពី​ ​ខែ​​មីនា​​២០១១​​ បន្ទាប់ពី​​បាន​​រំលាយ​​របប​​សឹក​​របស់​​ខ្លួន​​រួច​​មក​ ​បាន​សំដែង​អបអរ​សាទរ​នៅ​ថ្ងៃ​ពុធ​៤​មករា​២០១២​ តួ​នាទី​​របស់​​កង​ទ័ព​ភូមា​នៅ​ក្នុង​កំណែ​ទម្រង់​នយោបាយ​នា​ពេល​ថ្មីៗ​នេះ ​និង​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​​នូវ​​ភាព​​ដ៏​ឧត្តម​​បំផុត​របស់​ខ្លួន​ នៅ​ក្នុង​កិច្ចការ​ដឹក​នាំ​របស់​រដ្ឋ។​

អគ្គលេខាធិការអ.ស.ប. (ឆ្វេង)ចាប់ដៃលោក​ប្រធានាធិបតីភូមាថេនសេន(ស្តាំ)នៅពេលរួមប្រជុំរបស់អាស៊ាន នៅBaliថ្ងៃទី​១៩វិច្ឆិកា២០១១.
អគ្គលេខាធិការអ.ស.ប. (ឆ្វេង)ចាប់ដៃលោក​ប្រធានាធិបតីភូមាថេនសេន(ស្តាំ)នៅពេលរួមប្រជុំរបស់អាស៊ាន នៅBaliថ្ងៃទី​១៩វិច្ឆិកា២០១១. REUTERS/Enny Nuraheni
ផ្សាយពាណិជ្ជកម្ម

នៅឱកាសថ្លែងសុន្ទរកថាមួយអានក្នុងនាមរបស់លោកប្រធានាធិបតីភូមានៅថ្ងៃបុណ្យឯករាជ្យជាតិភូមាថ្ងៃទី ៤មករា ២០១២ នេះ លោក ថេនសេន ប្រធានាធិបតីនិងជាអតីតឧត្តមសេនីយ បាន​សំដែង​ការ​កោត​សរសើរ​ចំពោះ​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​បំផុត​នៃ​កងទ័ព​ភូមា​ជា​ភាសា​ភូមា​ហៅ​ថា ”Tatmadaw" ដែល​បាន ដឹកនាំ​ប្រទេស​ភូមា​ដោយ​កណ្តាប់​ដៃ​ដែក​អស់​ពាក់​កណ្តាល​សតវត្សរ៍​មកហើយ។

សុន្ទរកថារបស់ប្រធានាធិបតីថេនសេនដែលអានដោយលោក Sai Mauk Kham អនុ​ប្រធានាធិបតី​ភូមា បានបន្ថែមទៀតថា “គឺ Tatmadaw »នេះហើយដែលបាន​ដឹកនាំប្រទេស​ជាតិ​ដើម្បីកសាងសន្តិភាពទំនើបមួយប្រកបដោយការរីកចំរើននិងប្រជាធិបតេយ្យ »។

« កងទ័ពបានចាប់ផ្តើមធ្វើមួយជំហានម្តងៗដើម្បីចាត់វិធានការនានា សម្រាប់សរសេរចង​ក្រង​រដ្ឋធម្មនុញ្ញ​មួយ ក្នុងគោលដៅអនុវត្តលទ្ធិប្រជាធិបតេយ្យពហុបក្សមួយ » នេះជាការថ្លែង​បន្ថែម​របស់លោក​ប្រធានាធិបតី​ ដោយបានលើកឡើងដែរអំពី ផែនទីចង្អុលផ្លូវ​ឆ្ពោះទៅរក​លទ្ធិ​ប្រជាធិបតេយ្យ​មួយប្រកបដោយវិន័យ »ដែលបានដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ ២០០៣មកម៉្លេះ នឹងដែលបានសំរេចឈានដល់ការបោះឆ្នោតសភាមួយ នៅឆ្នាំ២០១០។

ជាប្រពៃណី នៅឱកាសបុណ្យឯករាជ្យជាតិម្តងៗ របបសឹកភូមាតែងតែ ធ្វើការបរិហារដៀលត្មះ អំពី  « អាណានិគមនិយម»។ លោកថេនសេន បានទាញយកមួយផ្នែកតូចនៃ​សុន្ទរកថា​ខាង​លើ​នេះដែរ ដោយបានសង្កត់ធ្ងន់ជាពិសេសទៅលើតួនាទីដ៏ចំបងដែលរក្សាទុកសំរាប់កងទ័ព បើទោះបីជារដ្ឋាភិបាលភូមាសព្វថ្ងៃមានឈ្មោះថាជារដ្ឋាភិបាលស៊ីវិលក្តី »។

នៅចំពោះមុខរដ្ឋមន្ត្រីនិងមន្ត្រីជាន់ខ្ពស់ចំនួន ៣០០០នាក់ដែលរួមប្រជុំគ្នានៅរដ្ឋធានី Naypyidaw  សុន្ទរកថា លោកថេនសេន បានបញ្ជាក់ទៀតថា «  កងទ័ពភូមាឬ Tatmadaw​ដែល​ឆ្លើយតបតាមខ្នាតអន្តរជាតិ មានតួនាទីដ៏ចាំបាច់សំរាប់ការពារជាតិ- ហើយការចូល​រួម​របស់​ប្រជាពលរដ្ឋ-គឺជាការ ចាំបាច់បំផុតសំរាប់បង្កើតTatmadaw មួយដែលខ្លាំង- ស្នេហា​មាតុភូមិ​និងមានសមត្ថភាព។ ទន្ទឹមនេះ-ដែរ- លោកប្រធានាធិបតីភូមា បានលើកទិតៀន​ជា​ថ្មី​អំពី “ភាពវឹកវរនៅភូមា ដោយហេតុចលនាបះបោរនិស្សិតនៅឆ្នាំ ១៩៨៨ ដែលជំរុញឲ្យភូមា​ធ្លាក់​ក្នុងវិនាសកម្ម  “តែលោកពុំបានលើកនិយាយមួយម៉ាត់ទាល់តែសោះ អំពី របៀបគ្រប់គ្រង​របស់លោក Newinដែលធ្វើឲ្យសេដ្ឋកិច្ចភូមា ធ្លាក់ចុះហិនហោច ។
 

គួររំលឹកថា “ការវាយបង្ក្រាបយ៉ាងហិង្សា របស់យោធាភូមាទៅលើចលនាបះបោរ​និសិ្សតនៅឆ្នាំ​១៩៨៨ បានជំរុញឲ្យមានឲ្យមនុស្សស្លាប់ចំនួន៣០០០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ