អានតួអត្ថបទ
ហ្វីលីពីន

ទីក្រុង​ម៉ានីល​ចាត់វិធានការ​បង្ការ​ត្រៀមខ្លួន​នៅ​ពេល​ខ្យល់ព្យុះ​ហាហ្គុយពីត​វាយប្រហារមក​ដ​ល់​

ព្យុះ​ហាហ្គុយពីត​​ដែល​​មាន​​វិជ្ជមាត្រ​​ប្រវែង​​​៥០០​​គីឡូ​ម៉ែត្រ​ ​បាន​​វាយ​​ប្រហារ​​យ៉ាង​​ខ្លាំងក្លា​​កាល​ពី​​​ម្សិលមិញ​​នៅ​​ភាគ​​ខាង​កើត​​ប្រទេស​​ហ្វីលីពីន​​ក្នុង​​ល្បឿន​​​ជាង​​២០០​​គម​​ក្នុង​​មួយ​​ម៉ោង។​​ នៅ​ព្រឹក​​ថ្ងៃ​​​ចន្ទ​​៨​​ធ្នូ​​នេះ ព្យុះ​ហាហ្គុយពីត ​​បាន​បន្ថយ​ឥទ្ធិពល​ដោយ​​មាន​ល្បឿន​​ត្រឹម​តែ​​១២០​​គម​​ក្នុង​មួយ​ម៉ោង​ និង​ក៏​កំពុង​​បោកបក់​​សំដៅ​​​​​រដ្ឋធានី​​ម៉ានីល​។​ អាជ្ញាធរ​​ក្រុង​ម៉ានីល​​ បានចាត់​វិធានការ​​ដឹក​​​ជម្លៀស​ប្រជាជន​​ជាង​​១លាន​​នាក់​​ដើម្បី​យក​​ទៅ​​​ដាក់​​នៅ​​តាម​ទី​​កន្លែង​​នានា​​ដូច​​ជា​​នៅ​​សាលារៀន​ឬ​នៅ​តាម​​​គ្រិះស្ថាន​​ហាត់​​ហ្វឹកហ្វឺន​​កីឡា​​ក៏ព្រមទាំង​នៅ​​តាម​​ព្រះវិហារ​នៅ​ទូទាំង​ប្រទេស​ហ្វីលីពីន។ យោងតាម​ការ​​អង្គការ​កាកបាត​ក្រហម​ មក​ទល់​​ព្រឹក​​ថ្ងៃ​ចន្ទ​ព្យុះ​កំណាច​ហាហ្គុយពីត​​បាន​សម្លាប់​​​ជីវិត​​​មនុស្ស​​​​២១​​​នាក់​​​និង​​បាន​​​បំផ្លាញ​​​លំនៅដ្ឋាន​​​​ជា​ច្រើន​​​ពាន់​​​ខ្នង​។​​

ប្រជាជន​ហ្វីលីពីន​ដែល​គេ​ដឹក​ជម្លៀស​​យក​មក​ដាក់​នៅ​​ក្នុង​​សាល​ដ៏​ធំ​មួួយ​​នៅ​ Surigao​ភាគ​ខាង​ត្បូង​ហ្វីលីពីន​​កាលពី​​ថ្ងៃ​៥​ធ្នូ​​​២០១៤​
ប្រជាជន​ហ្វីលីពីន​ដែល​គេ​ដឹក​ជម្លៀស​​យក​មក​ដាក់​នៅ​​ក្នុង​​សាល​ដ៏​ធំ​មួួយ​​នៅ​ Surigao​ភាគ​ខាង​ត្បូង​ហ្វីលីពីន​​កាលពី​​ថ្ងៃ​៥​ធ្នូ​​​២០១៤​ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

នៅទីក្រុងម៉ានីល​-ប្រជាជន កំពុងត្រៀមខ្លួន​ដើម្បីប្រឈមមុខ​នឹងកម្លាំង​ខ្យល់ព្យុះ​ហាហ្គុយពីត​ដ៏​សែនសាហាវដែល​បានឲ្យមានជាទឹកជំនន់យ៉ាងខ្លាំងនៅថ្ងៃចន្ទនេះ។

 
ចាប់តាំងពីថ្ងៃអាទិត្យម្សិលមិញមក ទឹកភ្លៀង​នៅតែបន្តធ្លាក់ឥតឈប់ឈរនិងកាន់​តែ​ខ្លាំង​ឡើងៗ។​ សាលារៀននានានៅ​ទីក្រុងម៉ានីល ត្រូវបិទទ្វារ។ រីឯ អាជ្ញាធរម៉ានីលវិញបាន​ប្រកាស​ឲ្យកងទ័ពត្រៀមខ្លួន​​ដើម្បីជួយការពារ​ប្រជាជន​ក្នុងពេល​ជួប​ស្ថានភាព​​អាសន្នខ្លាំង។  ចំណែក ក្រុមគ្រួសារហ្វីលីពីនមួយផ្នែក​ដែល​កំពុង​រស់នៅ​ក្នុង​ចំណោម​បណ្តា​​ប្រជាជន​រាប់​​លាន​នាក់​នៅ​តាមសង្កាត់ក្រីក្រតោកយ៉ាក ដែលស្ថិតនៅជិតឆកសមុទ្រ ឬ​នៅ​ក្បែរដង​ស្ទឹង​នានា​  ត្រូវ​ដឹក​ជំលៀសចេញដើម្បីសុវត្តិភាពរបស់ពួកគេ​។​

អាជ្ញាធរក្រុងម៉ានីល ទន្ទឹមនេះបានចាត់វិធានការឲ្យមានការរៀប​ចំដាក់​​បាវខ្សាច់​ជាគំនរ​គ​រ​លើ​គ្នា​យ៉ាង​មាំទាំ​ដើម្បី​ធ្វើ​ជារបាំង​ពង្រឹងដើម្បី​ការពារទប់ទល់​នឹង​ទឹកជន់​នៅ​តាម​ឆកសមុទ្រ​ក្រុង​ម៉ានីល​​។ ចំណែក ការ​រៀប​ចំ​​តុបតែងលំអរ​នៅតាមផ្លូវនានាក្នុងទីក្រុងសម្រាប់​ពីធី​បុណ្យ​ណូអែល​​នា​ពេល​ខាងមុខក៏ត្រូវបានអាជ្ញាធរបង្គាប់​ឲ្យរើរុះចេញអស់ដែរ ដើម្បីបង្ការកុំ​ឲ្យ​មាន​ការ​បំផ្លិច​បំផ្លាញ​​ពី​កម្លាំង​ខ្យល់ព្យុះ​ផង​និង​ក៏​ដើម្បីចៀសវៀង​ពីគ្រោះថ្នាក់​នានា​ដែលអាច​កើតឡើងជាយថាហេតុដោយសារ ​សម្ភារៈ​ដាក់តាំង​លំអរនេះដែរ។

អាជ្ញាធរហ្វីលីពីន មានការព្រួយបារម្ភខ្លាំងដែរនៅលើបញ្ហាបណ្តាញ​អគ្គីសនីយនិង​បណ្តាញ​ទូរស័ព្ទ​នានានៅក្នុងទីក្រុង ដែលខ្លួនយល់ថា មិនអាចធន់បាននឹង​កម្លាំងខ្សល់ព្យុះ។

ខ្យល់ព្យុះ​ហាហ្គុយពីត​ដែលបានឆ្លងកាត់ភាគកណ្តាល​​ប្រទេសហ្វីលីពីន​កាលពី​យប់​ថ្ងៃ​សៅរ៍​មុន​ បានបន្ថយឥទ្ធិពល​យ៉ាងច្រើនដោយបោកបក់​ក្នុងល្បឿនត្រឹមតែ​១២០​គម​ក្នុង​មួយ​ម៉ោង​តែ​ប៉ុណ្ណោះ។​

យោងតាមតួលេខរបស់អាជ្ញាធរហ្វីលីពីន ព្យុះហាហ្គុយពីត បានសម្លាប់​ជីវិត​មនុស្ស​យ៉ាង​តិច​ចំនួន​៣នាក់ ។ ក៏ប៉ុន្តែ បើ​​តាមការអះអាងរបស់អង្គការកាកបាទក្រហម​វិញ មកដល់ថ្ងៃចន្ទទី​៨ធ្នូនេះ ព្យុះហាហ្គុយពីត បានសម្លាប់ជីវិត​មនុស្ស​អស់​២១នាក់និងបំផ្លិចបំផ្លាញ លំនៅដ្ឋានជា​ច្រើន​​កន្លែ​ង​នៅតាម​តំបន់​ដែល​ខ្យល់ព្យុះ​នេះបានឆ្លង​កាត់៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ