អានតួអត្ថបទ
ស.រ.អា./ប៉ាគីស្ថាន/ឥណ្ឌា

​១០​​​​លាន​​​​ដុល្លារ​​​​សម្រាប់​​​ការ​​​​ចាប់​​​ខ្លួន​​Hafiz Mohammad Saeed

ស.រ.អា ​សន្យា​​ផ្តល់​​រង្វាន់​​លើក​​ទឹកចិត្ត​​ ១០​​លាន​​ដុល្លារ ​​សម្រាប់​​ការ​​តាម​​ចាប់​​​ខ្លួន​​​ Hafiz Mohammad Saeed​។​ជននេះ​​ដែល​​​ពី​​អំណើះ​​ទៅ ​ត្រូវ​​បាន​​អាមេរិក​​កត់ឈ្មោះ​​​ក្នុង​​បញ្ជី​​​ក្រុម​​ភេរវជន​​​ដែល​​​វ៉ាស៊ីនតោន​​ ​កំពុង​​តាម​​រក​​ចាប់​​ខ្លួន​​យ៉ាង​​សកម្ម​​បំផុត។​ Hafi​z​ Mohammad​ Saeed​ ដែល​​​ជា​​ស្ថាបនិក​​និង​​ជា​​មេ​​ចលនា​​សកម្មជន​​អ៊ីស្លាម​​និយម​ជ្រុល​Lashkar-e-Taiba (LeT)​​​ នៅ​​ប៉ាគីស្ថាន​ ​ត្រូវ​​ជាប់​​សង្ស័យ​ពី​​បទ​ ​បាន​​រៀបចំ​អំពើ​​ភេរវកម្ម​​ដ៏​​កាច​​សាហាវ​​ជា​​ច្រើន​​​ជា​អាទិ៍​​​នៅ​​ Bombay ​​ក្នុង​​ប្រទេស​​ឥណ្ឌា ​​ឆ្នាំ​​២០០៨​ ដែល​​បណ្តាល​​ឲ្យ​​ស្លាប់​​មនុស្ស​​​១៦៦​​នាក់។​ សេចក្តី​​ជូន​​ដំណឹង​​របស់​​អាមេរិក​​នេះ​ ត្រូវ​​​បាន​​ឥណ្ឌា​​សម្តែង​សេចក្តី​អប​អរសាទរ​នៅ​​ថ្ងៃ​​អង្គារ​​ទី​៣​​មេសា​​​ម្សិលមិញ។

Hafiz Mohammad Saeed,ស្ថាបនិកនិងជាមេចលនា​ Lashkar-e-Taiba,​នៅប៉ាគីស្ថានដែលអាមេរិក​កាត់ថ្លៃ​១០​លាន​ដុល្លារ​សម្រាប់​ការចាប់ខ្លួនជននេះ​​
Hafiz Mohammad Saeed,ស្ថាបនិកនិងជាមេចលនា​ Lashkar-e-Taiba,​នៅប៉ាគីស្ថានដែលអាមេរិក​កាត់ថ្លៃ​១០​លាន​ដុល្លារ​សម្រាប់​ការចាប់ខ្លួនជននេះ​​ Reuters/Faisal Mahmood
ផ្សាយពាណិជ្ជកម្ម

Hafiz Mohammad Saeed ដែល​ជា​ស្ថាបនិក​និង​ជា​មេ​ចលនា​​សកម្មជន​អ៊ីស្លាមជ្រុល​​និយម​ ​Lashkar-e-Taiba(LeT)នៅ​ប៉ាគីស្ថាន​ ​ពី​អំណើះ​​ទៅ ត្រូវ​បាន​ទីក្រុង​វ៉ាស៊ីនតោន ​តាម​រក​ចាប់​ខ្លួន​យ៉ាង​សកម្ម​បំផុត បន្ទាប់ពី​មេ​ដឹក​នាំ​បណ្តាញ​ភេរវនិយម​អាល់​កៃ​ដា​ (Al-Qaïda) សញ្ជាតិ​​ អេហ្ស៊ីប​ឈ្មោះ Ayman al-Zawahiri​និង​មេ​ដឹក​នាំ​​សាសនា​អ៊ីស្លាម​​តាលីបង់​ឈ្មោះ Omar។ Aymanនិង​​Omar ត្រូវ​បាន​អាមេរិក​កាត់​ថ្លៃ​ជា​ទឹក​ប្រាក់ ២៥ លាន​​ដុល្លារ​​និង​១០​លាន​ដុល្លារ​ ជា​​រង្វាន់​សំរាប់​​លើក​ទឹកចិត្ត​ដល់​ជន​ណា​ដែល​អាច​ផ្តល់​ព័ត៌មាន​អនុញ្ញាត​ឲ្យ​អាមេរិក​អាច​ចាប់​​ខ្លួន​ជន​ទាំង​នេះ​។

Hafiz Mohammad Saeed ​ជនជាតិ​ប៉ាគីស្ថាន​​​អាយុ​៦០​ឆ្នាំ​និង​បច្ចុប្បន្ន​​ដឹកនាំ​មូលនិធី Jamaat-ud-Dawa(JuD), ​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដ៏​ប្រជាប្រិយ​នៅ​​ប្រទេស​ប៉ាគីស្ថាន។ ពីព្រោះ​មូលនិធិ(JuD)នេះ ធ្លាប់​បាន​ជួយ​​ប្រជាជន​ប៉ាគីស្ថាន​យ៉ាង​ច្រើន​ ជាពិសេស​នៅ​ពេល​ដែល​​ពួក​គេ​បាន​ទទួល​រងទុក្ខ​វេទនា​ដោយ​គ្រោះ​មហន្តរាយ​​រញ្ជួយ​ដី​​ឆ្នាំ ២០០៥​និង​គ្រោះ​ទឹក​ជំនន់​​ឆ្នាំ ២០១០។

មូលនិធី (JuD)ដែល​តែង​តែ ​បដិសេធ​រាល់ការ​​ឃុបឃិត​នានា​នៅ​ក្នុង​​សកម្មភាព​ភេរវនិយម​ ត្រូវ​​បាន​គេ​ចាត់​ទុក​ជា​របាំង​មួយ​សម្រាប់​ ​ចលនា Lashkar-e-Taiba(LeT) ដើម្បី​​បំភាន់​មតិ​សាធារណៈ​។​

ចលនា​ Lashkar-e-Taiba (LeT) នេះ ត្រូវ ជាប់​សង្ស័យ ថា ជា​មេ​ក្លោង​​​ក្នុង​ការ​រៀប​ចំ​អំពើ​ភេវកម្ម​នានា​នៅ​ទីក្រុង​ប៊ុមបៃ​ឆ្នាំ ២០០៨​-ភេរវកម្ម​ដែល​បណ្តាល​ឲ្យមនុស្សស្លាប់អស់​១៦៦​ នាក់​ ក្នុងនោះ​​មាន​ជន​ជាតិអាមេរិកាំង​​៦​នាក់។​ ខាងពួក​ភេរវជន​វិញ មាន​ស្លាប់​​៩​នាក់ ហើយ​មាន​​តែ​​ម្នាក់​ប៉ុណ្ណោះ​គត់​ ដែល​​នៅ​​រស់រាន​មាន​ជីវិត​​​និង​ដែល​ត្រូវ​អាមេរិក​​​ចាប់​​ខ្លួន​​បាន ឈ្មោះ Ajmal Amir Qasab ​ ។ ​ភេរវជននេះ ត្រូវបាន​អាមេរិក ​​​កាត់​ទោស​ប្រហារជីវិត។​

សម្រាប់​​ទីក្រុងវ៉ាស៊ីនតោន និង​ New Delhi​​  Hafiz Mohammad Saeed នេះ គឺ​ជា​​មេ​ភេរវជន​ម្នាក់​ប្រកប​ដ៏​​គ្រោះថ្នាក់​បំផុត​ដូច​គ្នា​​នឹង​​ Omar ​មេ​សាសនា​តាលី​បង់​​ដែរ ដោយ​ហេតុ​ អាមេរិក​ ហ៊ាន​សន្យា​ប្រគល់​​រង្វាន់​​លើក​​ទឹកចិត្ត​​​​រហូត​ដល់ ​១០​លាន​ដុល្លារ​សំរាប់​​ការ​​ចាប់​​ខ្លួន​​​​ Hafiz​ Mohammad​ Saeed​ នេះ។

ម្យ៉ាងទៀត​ ប្រសិន​បើ​​ Mohammad Saeed ​នៅតែ​បដិសេធ​​រាល់ការ​ចូល​​រួម​​ឃុបឃិត​របស់ខ្លួន​​នៅ​​ក្នុង​​អំពើ​ភេរវកម្ម​នៅ​ទីក្រុង​ប៊ុមបៃ  ​អាមេរិក​​និង​​ឥណ្ឌា ក៏​នៅ​តែ​​ជឿ​ជាក់​លើ​ការ​​ជាប់​​ពិរុទ្ធ​​របស់​​ជន​​នេះ​ជានិច្ច​ និង​ក៏​​មាន​បំណង​​ចាប់​ជន​នេះ​យក​ទៅ​កាត់​ទោស​​នៅ​មុខ​តុលាការ​អាមេរិក​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ