អានតួអត្ថបទ
ចិន

មហាសេដ្ឋីចិនម្នាក់​ត្រូវ​បាន​គេ​ប្រហារជីវិត​ពី​បទ​ដឹកនាំ​ក្រុមបន Mafia

នៅ​ក្នុង​ក្របខ័ណ្ឌ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​ចិន-​ អ្នក​ទោស​ជា​ច្រើន​រូប​ហើយ​ ត្រូវ​បាន​ប្រហារ​ជីវិត។ ជន​រងគ្រោះថ្មី​នៃ​យុទ្ធនាការ​នេះ ​គឺ​លោក លៀវ ហាន (Liu Han) មហាសេដ្ឋី​ចិន​ដ៏​ល្បី​ឈ្មោះ​ផ្នែក​ឧស្សាហកម្ម​អណ្តូងរ៉ែ​ធ្យូងថ្ម ​ទើប​ត្រូវ​បាន​ប្រហារ​ជីវិត​នៅ​​ថ្ងៃ​ចន្ទ​៩​កុម្ភៈ​នេះ រូម​ទាំង​ប្អូន​ប្រុស​Liu Wei និង​អ្នក​ឃុបឃិត​​៣​នាក់​ផ្សេង​ទៀត។​ អ្នក​ទោស​ទាំង​៥​រូប​នេះ​ ត្រូវ​បាន​តុលាការ​ចិន​នៅ​ខេត្ត Hubei កាត់ទោស​ប្រហារ​ជីវិត​តាំង​ពី​ចុង​ខែ​ឧសភា​មុន​ពី​បទ « បាន​រៀបចំ​ក្រុម​បន Mafia ​មួយ​និង​​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​៕ 

លោក លៀវ ហាន​អតីតមហាសេដ្ឋីអណ្តូងរ៉ែចិនទើបត្រូវបានប្រហាជីវិតនៅថ្ងៃនេះពីបទដឹកនាំក្រុមបនMafia
លោក លៀវ ហាន​អតីតមហាសេដ្ឋីអណ្តូងរ៉ែចិនទើបត្រូវបានប្រហាជីវិតនៅថ្ងៃនេះពីបទដឹកនាំក្រុមបនMafia REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ជា​បុគ្គល​ដ៏​ល្បី​ឈ្មោះ​ខ្លាំង​នៅ​ក្នុង​ប្រទេស លោក​លៀវ ហាន (Liu Han) ដឹកនាំ​ក្រុមហ៊ុន​ឯកជន​​ដ៏​ធំ​មួយ​ឈ្មោះ Hanlong groupe បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៧ ដែល​មាន​ទាំង​ផ្នែក​ទេសចរ​ សំណង់ រហូត​ដល់​ឧស្សហកម្ម​អណ្តូងរ៉ែ។​មិនគ្រាន់តែល្បីឈ្មោះនៅ​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ លោក​ លៀវ​ក៏​មានកេរ្ត៍​ឈ្មោះ​ល្បី​​រន្ធឺ​​នៅ​​ឯ​បរទេសដែរ​។

 
នៅ​ឆ្នាំ​២០១១ លោក លៀវ បាន​ចាប់ផ្តើម​ប្រកាស​ស្នើ​ទិញ​ពី​ក្រុមហ៊ុន​អណ្តូង​រ៉ែ​ដ៏​ធំ​មួយ​របស់​​ australie ឈ្មោះ « Sundance  Ressources»ដែល​មាន​ទឹក​ប្រាក់​ជិត​១​ពាន់​លាន​អ៊ឺរ៉ូ។ ប៉ុន្តែ​ប្រតិបត្តិការ​នេះ ត្រូវ​បាន​អាក់​ខាន​ទៅ​វិញ​នៅ​ឆ្នាំ​២០១៣ ដោយសារតែ មហា​សេដ្ឋី​ចិន​នេះ ពុំ​អាច​​​​​ប្រគល់​គម្រោង​ហិររញ្ញប្បនទាន​មួយ​ឲ្យ​ដល់​ក្រុមហ៊ុន​អូស្ត្រាលី។​

នៅពេលនោះហើយ ​ដែលសាព័ត៌មាន​ចិន បាន​ចុះផ្សាយ​ដំណឹង​បញ្ជាក់​ថា”លោក លៀវ ហាន ត្រូវ​​បាន​​ចាប់​​ខ្លួន​ដាក់​ពន្ធនាគារ​ពី​បទ “លាងលុយ​ នៅ​តាម casinos នានា​នៅ ក្រុង Macao”។
ក្រុម បន Mafia របស់​បង-ប្អូន​លៀវ ក៏ត្រូវ​ជាប់​ចោទ​ពី​បទ​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​ដែរ​ទៅ​​លើ​ជន​​យ៉ាង​​តិច​​៨​នាក់​នៅ​ខេត្ត​ស៊ីជាន់( SiChun )ប៉ែក​និរតី​នៃ​ប្រទេស​ចិន​។

 នៅ​ស៊ីជាន់​នេះ​​ ​លោក Zhou Yongkang ដែល​ជា​អតីត​មេ​ប៉ូលីស​តាំងពី​ឆ្នាំ​២០០២-ដល់​២០១២ ត្រូវ​បាន​គេ​ដក​ចេញ​ពី​មុខ​តំណែង​កាលពី​ខែ​កក្កដា​ឆ្នាំ​ទៅ​មិញ​និង​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​​របស់​​តុលាការ​​ចិន​ដែរ​​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ។

គួររំលឹកថា សាព័ត៌មាន​ចិន​ជា​ច្រើន ធ្លាប់​បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា លោក លៀវ​នេះ ធ្លាប់​មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​ទទួលខុសត្រូវ​សំខាន់ៗ​នៅ​ក្នុង​រដ្ឋាភិបាល​ជាន់​ខ្ពស់​ចិន​និង​បាន​ទទួល​កិច្ចការពារ​សុវត្តិភាព​ជាន់​ខ្ពស់​សំរាប់​រូប​លោក​ផ្ទាល់​ដែរ។ ​ហើយ​នៅ​ថ្ងៃ​នេះ លោក​លៀវ​ហាន ព្រម​ទាំង​ប្អូន​ប្រុស​ឈ្មោះ Liu Wei និង ​អ្នក​ឃុបឃិត​​៣​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​គេ​ប្រហារ​ជីវិត ពី​បទ​បាន​ដឹកនាំ​ក្រុម​បន Mafia ​និង​​ប្រព្រឹត្ត​អំពើ​ឃាតកម្ម៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ