អានតួអត្ថបទ
ភូមា-ស.រ.អា.

អន្តោប្រវេសន៍​តាម​ទូក ៖ អាមេរិក​អំពាវនាវ​ឱ្យ​ភូមា​ផ្តល់​សញ្ជាតិ​ដល់​ជន​ជាតិ​រ៉ូហ៊ីងយ៉ា

នា​ឱកាស​បំពេញ​ទស្សនកិច្ច​ និងក្រោយ​ពី​បាន​ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​ដឹកនាំ​ប្រទេស​ភូមា ថេន សេន​រួច អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក លោក Antony Blinken បាន​អំពាវនាវ​ឱ្យ​ភូមា​ផ្តល់​សញ្ជាតិ​ដល់​ក្រុម​ជន​ជាតិ​ភាគ​តិច​ កាន់​សាសនា​អ៊ីស្លាម គ្មាន​ទឹក​ដី​រ៉ូហ៊ីងយ៉ា ដើម្បី​បិទ​បញ្ចប់​ចរន្ត​រត់​អន្តោប្រវេសន៍​​តាម​ទូក​ ដ៏​គ្រោះថ្នាក់។

ទូកដឹក​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា អណ្តែត​រកកន្លែង​ចត​នៅក្បែរឆ្នេរ​​ភាគខាង​ត្បូង​ប្រទេស​ថៃ
ទូកដឹក​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា អណ្តែត​រកកន្លែង​ចត​នៅក្បែរឆ្នេរ​​ភាគខាង​ត្បូង​ប្រទេស​ថៃ
ផ្សាយពាណិជ្ជកម្ម

ក្នុង​ពេល​ដែល​ឥណ្ឌូណេស៊ី កំពុង​ខ្នះខ្នែង​​ផ្នែក​ការទូត​ជាមួយ​ភូមា សហរដ្ឋ​អាមេរិក​ក៏​មិន​នៅ​ស្ងៀម​ដែរ។ លោក Antony Blinken អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក បាន​ដឹកនាំ​ប្រតិភូ ចូល​ជួប​ប្រធានាធិបតី​ភូមា លោក ថេនសេន ​នៅ​ទីក្រុង​ណៃពិដោ។ នៅ​ចំពោះ​មុខ​អ្នក​កាសែត អាមេរិក​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ភូមា គិត​គូរ​ផ្តល់​សញ្ជាតិ​ដល់​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ាង ព្រោះ​បើ​តាម​លោក​ប្រមុខ​ការ​ទូត « គ្មាន​ប្រទេស គ្មាន​ចំណែក​ពាក់ព័ន្ធ​ក្នុង​បែប​រដ្ឋបាលប្រទេស​ គឺ​ជា​ប្រភព​នៃ​ភាព​សង្ស័យ និង​រុញ​ច្រាន​មនុស្ស​ឱ្យ​ធ្វើ​អន្តោប្រវេសន៍ »។

 

ជា​ចម្លើយ​តប បើ​តាម​អ្នក​នាំ​ពាក្យ​ប្រធានាធិបតី​ ភូមា​សន្យា​នឹង​ខិត​ខំធ្វើ​ ការពារ​ជនជាតិ​ភាគ​តិចកាន់​សាសនា​អ៊ីស្លាម​រ៉ូហ៊ីងយ៉ា ដោយ​ត្រូវ​​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​សញ្ជាតិ​របស់​ជន​អន្តោប្រវេសន៍​ទាំង​នេះ​ថា​តើ​ត្រូវ​ការ​​ជំនួយ  ត្រូវការ​ការពារ និង​សញ្ជាតិ​ភូមាឬ​អត់។ អាជ្ញាធរ​ភូមា​នឹង​ជំនួយ​រួច​រៀប​ចំ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍។

ជា​ការកត់​សម្គាល់​នៅ​ថ្ងៃ​សុក្រ​នេះ អាជ្ញាធរ​ភូមា​បាន​ជួយ​សង្គ្រោះ​ជា​លើក​ទី​មួយ ទូក​អន្តោប្រវេសន៍​ ដែល​មាន​ផ្ទុកជនជាតិ​រ៉ូហ៊ីងយ៉ា​ជាង​​២០០​នាក់។ បន្ទាប់​ពី​បាន​ផ្តល់​​ការ​ព្យាបាល​ចាំបាច់ និង​ចំណី​អាហារ​ហើយ ទាហាន​ភូមាក៏​បាន​សណ្តោង​ទូក​អន្តោប្រវេសន៍​នោះ​មក​កាន់​ជំរំ​បណ្តោះអាសន្នក្នុង​ទឹក​ដី​ភូមា ជា​ចំណុច​ចាប់​ផ្តើម​វិញ។

រ៉ូហ៊ីងយ៉ា ជា​ជនជាតិ​ភាគ​តិច​​ ដែល​រង​គ្រោះជាងគេ​នៅ​លើ​ពិភពលោក ​បើ​តាម​អង្គការ​សហប្រជាជាតិ។ ភាគ​ច្រើន​រស់​នៅ​លើ​ទឹក​ដី​ភូមា ប៉ុន្តែ​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ពលរដ្ឋ​ស្រប​ច្បាប់​ឡើយ។ ចរន្ត​​​​ភៀស​ខ្លួន​មាន​ជា​ច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​សកម្មភាព​នេះ ត្រូវ​បង្វែរ​ទិស​តាម​សមុទ្ទ មាន​គ្រោះ​ថ្នាក់​ខ្លាំង ​បន្ទាប់​ពី​ថៃ​បើក​យុទ្ធនាការ​​កម្ចាត់​ឈ្មួញ​ជួញ​អន្តោប្រវេសន៍​ តាំង​ពី​ដើម​ខែ​ឧសភាមក។ ក្នុង​រយៈ​ពេល​តែ​ពីរ​បី​ថ្ងៃ​ អន្តោប្រវេសន៍​ប្រមាណ​បីពាន់​នាក់ បាន​ធ្វើ​ដំណើរ​មក​ដល់​ដែន​ឆ្នេរ​ថៃ ​ម៉ាឡេស៊ី​ ឥណ្ឌូណេស៊ី​ តែ​​ត្រូវ​បាន​ច្រាន​​ចេញ​ទៅ​វិញ។ ទើប​តែ​តាំង​ពី​ថ្ងៃ​ពុធ​ ក្រោម​សម្ពាធ​អន្តរជាតិ​ប៉ុណ្ណោះ​ដែល​ប្រទេស​ក្នុង​តំបន់​សង្គ្រោះ​អន្តោប្រវេសន៍​តាម​ទូក​បណ្តោះ​អាសន្ន​ រង់​ចាំ​ការ​បញ្ជូន​ទៅ​កាន់​ប្រទេស​ទីបី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ