អានតួអត្ថបទ
ហ្វីលីពីន-ចិន

ហ្វីលីពីន​ត្រៀម​ចែករំលែក​ធនធាន​តំបន់​ជម្លោះ​សមុទ្រចិន​ខាងត្បូង​ជាមួយចិន

ប្រទេស​ហ្វីលីពីន បាន​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ចែក​រំលែក​ជាមួយ​ទីក្រុង​ប៉េកាំង​នូវធនធាន​ធម្មជាតិ​នៅ​តំបន់​ជាប់​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ នីតិវិធី​អន្ដរជាតិ​មួយ​ដែល​ជា​អារ​កាត់​​នៅ​ក្នុង​ជម្លោះ​ទឹកដី​នេះ បាន​បំពុល​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ។​ក៏ប៉ុន្តែ​ការ​បោះដៃ​មុន​របស់​​ប្រធានាធិបតី​ហ្វីលីពិន​ថ្មី​ទៅ​រកប្រទេស​ចិន​នេះ ប្រហែល​ជា​អាច​នឹង​ជំរុញ​ឲ្យ​ទំនាក់​ទំនង​ការទូត​រវាង​ចិន​និង​ហ្វីលីពីន​មាន​ភាព​កក់​ក្តៅ​ឡើង​វិញ។

សមុទ្រចិន​ខាងត្បូងដែលប្រទេសចិនចាត់ទុកជាដែនទឹករបស់ខ្លួន
សមុទ្រចិន​ខាងត្បូងដែលប្រទេសចិនចាត់ទុកជាដែនទឹករបស់ខ្លួន REUTERS/Kham/
ផ្សាយពាណិជ្ជកម្ម

ទីក្រុង​Manille ​​​ប្តូរ​គោល​​នយោបាយ​របស់​ខ្លួន​ ដោយ​​បាន​សន្យា​​ថាហ្វីលីពីន​​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​​ចែក​រំលែក​ធនធាន​ធម្មជាតិ​នៃ​តំបន់​ជម្លោះក្នុងសមុទ្រចិនខាងត្បូង​ជាមួយប្រទេស​​ចិន បើទោះបី​ជា​​សាលាក្តី​អន្តរជាតិ អាកាត់​ឲ្យ​ហ្វីលីពីន​ឈ្នះ​ក៏ដោយ​ក្តី

យោង​តាម​ក្រសួងការ​បរទេសថ្មីហ្វីលីពីន “រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ហ្វីលីពីន​ថ្មី លោក Rodrigo Duterté”  សង្ឃឹមថានឹង​​បើកកិច្ច​ពិភាក្សា​ជាមួយចិន ឲ្យបាន​យ៉ាងឆាប់រហ័ស បន្ទាប់ពី​សេចក្តី​សម្រេច​របស់​តុលាការ​អាជ្ញាកណ្តាល​អចិន្រ្តៃយ៍ ( PCA) នៅ​ទីក្រុង​ឡាអេ​នៅ​ថ្ងៃ​អង្គារ​ខាង​មុខ។

ការ​ចរចា​គ្នា​នឹង​ត្រូវ​ផ្តោត​ទៅ​លើ​ការធ្វើ​អាជីវកម្ម​រួមគ្នា​នៅលើ​​ធនធាន​ធម្មជាតិ​​ដូចជា​ឧស្ម័ន​និង​​ជលផល​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ហ្វីលីពីន
រដ្ឋាភិបាល​ហ្វីលីពីន​មុន ជំនាន់​លោក Benigno Aquino  ធ្លាប់​បាន​ធ្វើការប្តឹងប្តល់ទៅសាលាក្តីអន្តរជាតិ CPA នៅ​ឆ្នាំ ២០១៣  ដោយ​អះអាង​ថា “ការ​ទាមទារ​របស់​​ចិន​នៅ​តំបន់ជម្លោះនោះ  គឺ​ជាការរំលោភ​លើ​អនុសញ្ញា​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ (UNCLOS ) ដែល ហ្វីលីពីននិងចិន ជា​ប្រទេស​ហត្ថលេខី។

ទីក្រុងប៉េកាំងវិញ តែងតែ​ចាត់ទុក​តំបន់​សមុទ្រចិន​ខាង​ត្បូង​​ ជា​ទឹកដីជាតិ​​ចិន​ស្ទើរ​តែទាំងស្រុង រូមទាំង​តំបន់​សមុទ្រ​នៃ​ប្រទេស​ជិតខាងផង។​ដើម្បីការពារ​អះអាង​របស់​ខ្លួន-ចិន​បាន​ខិតខំកសាង​ជាកោះ​សិប្បនិមិត្ត​ជាច្រើន​កន្លែងនិង វាលយន្តហោះ​យោធា​សំរាប់​ចុះចត។

គួររំលឹក​ថា ប្រទេស​ហ្វីលីពីន វៀតណាម​ម៉ាឡេស៊ី ប្រ៊ុយណេ​និង​តៃវ៉ាន់ ប្រទេសជិតខាងជាមួយ​ចិន ក៏នៅតែ​ទាមទារ​រៀងៗខ្លួន ​ថា​ដែនសមុទ្រចិន​ខាងត្បូង​គឺ​ជាកម្មសិទ្ធ​របស់ប្រទេស​ពួកគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ