អានតួអត្ថបទ

ជប៉ុន​ឃាត់ខ្លួន​អតីត​ប្រធាន​ក្រុមហ៊ុន​រឺណូ លោក កាឡូស ហ្គោន ជាថ្មី

លោក កាឡូស ហ្គោន អតីត​ប្រធាន​ក្រុមហ៊ុន​រឺណូ-នីសាន់ រង​ការ​ចាប់​ខ្លួន​ជា​ថ្មី នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍​ទី ៤ មេសា នេះ ក្រោម​បទ​សង្ស័យ​ថ្មី។ នេះ​បើ​តាម​ប្រភព​សារព័ត៌មាន​ជប៉ុន​ជា​ច្រើន។ ទើប​ទទួល​បាន​សេរីភាពជា​​បណ្តោះអាសន្ន កាលពី​ថ្ងៃទី ៦​មីនា លោក ហ្គោន បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​លោក​លើក​នេះ ថា​ការ​បំពាន និង​គួរ​ឱ្យ​បះបោរ។

រថយន្ត​ដឹកលោក Carlos Ghosn ចេញ​ពីផ្ទះ​ ឆ្ពោះ​ទៅមណ្ឌល​ឃុំឃាំង។ ថ្ងៃទី ៤ មេសា ២០១៩
រថយន្ត​ដឹកលោក Carlos Ghosn ចេញ​ពីផ្ទះ​ ឆ្ពោះ​ទៅមណ្ឌល​ឃុំឃាំង។ ថ្ងៃទី ៤ មេសា ២០១៩ Mandatory credit Kyodo/via REUTERS
ផ្សាយពាណិជ្ជកម្ម

រូបភាព​នៃការឃាត់​ខ្លួន​ ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​ដោយ​ទូរទស្សន៍​ឯកជន​ជប៉ុន​មួយ។ តាំង​ពី​ព្រលឹម​ស្រាងៗ និង​ជា​មួយ​បទ​សង្ស័យ​ថ្មី ពាក់ព័ន្ធ​នឹង​ការ​លួច​បន្លំ​ថវិកាមួយ​ករណី​ថ្មីទៀត ​ក្រុម​អង្កេត​នៃ​រាជ​អាជ្ញា​ក្រុង​តូក្យូ បាន​ចុះ​ទៅ​ចាប់​ខ្លួន​លោក កាឡូស ហ្គោន ​ដល់​ផ្ទះ​ ហើយ​បញ្ជូន​ទៅ​កាន់​មជ្ឈមណ្ឌល​ឃុំឃាំង​ Kosuge ភាគ​ខាង​ជើងរាជធានី។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ រាជ​អាជ្ញា​ក្រុង​តូក្យូ​ សង្ស័យ​ថា​​លោក កាឡូស ហ្គោន ពី​បទ​បន្លំ​បង្ខិល​ថវិកា​របស់​​​ក្រុមហ៊ុន​នីសាន់ ក្នុង​អំឡុង​ពេល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៥ដល់​ខែ​កក្កដា ២០១៨។ នៅ​ក្នុង​ចំណោម​ថវិកា​សរុប​១៥លាន​ដុល្លារ ដែល​ក្រុមហ៊ុន​​រកស៊ី​ជាមួយ​ប្រទេស​អូម៉ង់ ​ ៥​លាន​ដុល្លារ ទំនង​ជា​ត្រូវ​បាន​បង្វិល​​មក​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួនរបស់​លោកហ្គោន ដែល​ពេល​នោះ​​ជា​អ្នក​​គ្រប់គ្រង​ក្រុមហ៊ុន។

បើ​តាម​ទូរទស្សន៍​ជាតិ​NHK ការ​ចាប់​ខ្លួន​ជា​ថ្មី និង​ជា​លើក​ទីបួន ជនជាប់​សង្ស័យ​ទើប​ត្រូវ​បាន​ដោះលែង​យ៉ាង​ដូច្នេះ ជា​ករណី​ “ដ៏​កម្រ​បំផុត”។ លោក កាឡូស​ ហ្គោន ទើប​ត្រូវ​បាន​តុលាការ​សម្រេច​ដោះលែងឱ្យ​មាន​សេរីភាព​​ ​ កាលពី​ថ្ងៃ​៦ មីនា ជា​ថ្នូរ​នឹង​ការ​បង់​ប្រាក់​ធានា​ចំនួន​ប្រមាណ​៨​លាន​អឺរ៉ូ។ ការ​ដោះលែង​នោះ​ ក៏​ជា​​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ ព្រោះ​តាម​ធម្មតា ក្នុង​ករណី​ដូច​គ្នា ជន​សង្ស័យ​ត្រូវ​ជាប់​ឃុំឃាំង​យូរ​ពេល​ជាង​ឆ្ងាយ​ណាស់។ តែករណី​លោក​ហ្គោន បាន​ទម្លាយ​ឱ្យ​ឃើញ​អំពីប្រព័ន្ធ​តុលាការ​ជប៉ុនដែល​រង​​ការ​រិះគន់​យ៉ាង​ខ្លាំង​នៅ​បរទេស។ ថ្ងៃ​នេះ​ ការភ្ញាក់ផ្អើល​មាន​ជា​កើត​ជា​ថ្មី ព្រោះ​​ការ​ចាប់​ខ្លួន​លោក ហ្គោន ជា​ថ្មី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោយ​ពី​លោកអតីត​ប្រធាន​ក្រុមហ៊ុន​រឺណូ-នីសាន់ សម្រេច​ចេញ​ស្តី​ជា​លើក​ទី​មួយ ដោយ​ប្រកាស​ធ្វើ​សន្និសីទ​កាសែត​ នៅ​ថ្ងៃទី ១១​មេសា​ខាង​មុខ។

សូមអាន ៖ សហព័ន្ធ​សិទ្ធិមនុស្ស ​អំពាវនាវ​​ឲ្យ​​ជប៉ុន​​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ផ្ញើ​មក​ឱ្យ​ភ្នាក់​ងារ​សារព័ត៌មាន​បារាំង លោក កាឡូស ហ្គោន បាន​បរិហារ​ការ​ចាប់​ខ្លួន​លោក​ជា​ថ្មី​នេះ ថា “​ជាការ​​បំពាន និង​គួរ​ឱ្យ​បះបោរ​”។ “ហេតុអ្វី​បាន​ជា​មក​ចាប់​ខ្លួន​លោក ដែល​ទាំង​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ពី​ដំណើការ​ច្បាប់​បច្ចុប្បន្ន​នេះ​ផង ចង់​បំផ្លាញលោក​ឬ ?” លោក ហ្គោន បាន​អះអាង​ទៀត​ថា លោកគ្មាន​កំហុស ដូច​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​ និង​ដូច​ដែល​គេ​បាន​បន្ទោស​លោក​ឡើយ។ អយុត្តិធម៌​បំផុត ! នេះ​ជា​ប្រសាសន៍​របស់​លោក ហ៊ីរ៉ូណាកា មេធាវី​របស់​លោកហ្គោន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ