អានតួអត្ថបទ
បារាំង-ចិន-វិនិយោគ

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង​នៅ​ប៉េកាំង​​លើក​ពី​​បញ្ហា​​ឧបសគ្គ​​នានា​​នៅ​​ក្នុង​​ការ​​​​វិនិយោគ​​បរទេស​​

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង លោក​ Jean-Marc Ayrault នៅ​ឱកាស​ដំណើរ​ទស្សនៈកិច្ច​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​រំលឹក​អំពី​បញ្ហា​ឧបសគ្គ​នានា​ដែល​ជា​របាំង​វិនិយោគ​នៅ​ក្នុង​ប្រទេស​ចិន។ ការ​លើក​ឡើង​ពី​បញ្ហា​នេះ គឺ ធ្វើ​ឡើង​នៅ​ខណៈ​ពេល​ដែល​វិនិយោគ​របស់​ចិន​នៅ​អឺរ៉ុប បាន​បង្ក​ឲ្យ​មាន​ការ​ភ័យព្រួយ​ជាច្រើន។​

ប្រមុខ​​ការទូត​​បារាំង​​Jean-Marc Ayrault​​ (ជាមួយ​សហភាគី​ចិន​លោក​ Wang Yi) ​អញ្ជើញ​​មក​​ស្វាគម​​​​ម្ចាស់​សហគ្រាស​បារាំង​​ក្មេងៗ​​នៅ​ប៉េកាំង​ថ្ងៃ​៣០​តុលា​​២០១៦​នៅ​ប៉េកាំង​
ប្រមុខ​​ការទូត​​បារាំង​​Jean-Marc Ayrault​​ (ជាមួយ​សហភាគី​ចិន​លោក​ Wang Yi) ​អញ្ជើញ​​មក​​ស្វាគម​​​​ម្ចាស់​សហគ្រាស​បារាំង​​ក្មេងៗ​​នៅ​ប៉េកាំង​ថ្ងៃ​៣០​តុលា​​២០១៦​នៅ​ប៉េកាំង​ REUTERS/Parker Song/Pool
ផ្សាយពាណិជ្ជកម្ម

 

“ការ​ធ្វើ​វិនិយោគ​របស់​ចិន នៅ​អឺរ៉ុប បាន​បង្ក​ឲ្យ​មាន​ការ​ជជែក​ពិភាក្សា​ជា​ច្រើន​ជា​ពិសេស​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់”-នេះ​ជា​ការ​កត់​សម្គាល់​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង​លោក Jean-Marc Ayrault នៅ​នា​ឱកាស​ជំនួប​ប្រាស្រ័យ​ជាមួយ​ក្រុម​សហគ្រិន​បារាំង​ដែល​ទើប​បាន​ចាប់​ផ្តើម​ដាក់​ទីតាំង​សហគ្រាស​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន។

លោក​ Ayrault បាន គូស​បញ្ជាក់​ទៀត​ថា “យើង​ពុំ​ត្រូវ​ព្រួយ​បារម្ភ​អ្វី​ទេ​​នៅ​លើ​ការ​ធ្វើ​វិនិយោគ​នៅ​បរទេស​ ក៏ប៉ុន្តែ​ទន្ទឹមគ្នា​នេះ យើង​ក៏​ពុំ​បណ្តោយ​ឲ្យ​​វិនិយោគ​របស់​យើង​ជួប​​នឹងឧបសគ្គ​នោះ​ដែរ​នៅ​ក្នុង​ប្រទេស​ចិន។ លោក​Ayrault ដែល​ត្រូវ​ជួប​ប្រាស្រ័យ​ជាមួយ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​របស់​ចិន​នៅ​ប៉េកាំង​ក្នុង​ថ្ងៃ​ចន្ទ​នេះ ​បាន​ធានា​អះអាង​ដែរ​ថា “​បញ្ហា​វិនិយោគ​បរទេស​ គឺ​ជា​បញ្ហា​មួយ​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ជំនួប​ពិភាក្សា​រវាង​ចិន​និង​បារាំង។

រដ្ឋមន្ត្រី​ការបរទេស​បារាំង បាន​កត់​សម្គាល់​ដែរ​ថា “​នៅ​លើ​បញ្ហា​ការិយាល័យធិបតេយ្យ​ដែល​ជា​ឧបសគ្គ​នៅ​ក្នុង​​វិនិយោគ​ យើង​អាច​នឹង​ដោះស្រាយ​បាន​នៅ​លើ​បញ្ហា​នេះ​ ប៉ុន្តែ​​យើង​ក៏​នៅ​មាន​បញ្ហា​ជា​ច្រើន​ផ្សេង​ទៀត​ដែល​បារាំង​ត្រូវ​តែ​ជជែក​ដោះស្រាយ​ជាមួយ​ចិន​ជាអាទិ៍​នៅ​លើ​នយោបាយ​ការពារ​ផលិតផល​ជាតិ​ទល់​នឹង​ការ​ប្រណាំង​ប្រជែង​បរទេស​ដោយ​ការ​ប្រើ​វិធានការ​របាំង​ពន្ធ​គយ​ជាដើម។
 

ចំពោះ​បញ្ហា​ទាំង​នេះ យើង​អាច​ជជែក​ដោះស្រាយ​ដោយ​ភាព​ស្មោះសរ​ជាមួយ​ភាគី​ចិន​ដែល​ជា​ដៃគូ​របស់​បារាំង។ ម្យ៉ាងទៀត សង្គ្រាម​ប៉ាកា​នៅ​លើ​​ដំណើរ​វក់​នឹង​វិនិយោគទុន​របស់​ចិន​នៅ​អ៊ឺរ៉ុប បាន​ស្ទុះ​ខ្លាំង​កាលពី​សប្តាហ៍​មុន ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ Grand Chip Investment បាន​លើក​ផ្អាក​​ការ​ទិញ​​​ឧស្សហកម្មអាល្លឺម៉ង់ Aixtron។

រីឯ​លោក Sigmar Gabriel ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាល្លឺម៉ង់​វិញ​ ក៏​ប្រហែល​ជា​នឹង​លើក​ឡើង​ពី​បញ្ហា​នេះ​នៅ​នា​ឧកាស​ដំណើរ​ទស្សនៈកិច្ច​របស់​លោក​​នៅ​ប្រទេស​ចិន​នៅ​ថ្ងៃ​អង្គារ​ស្អែក​​។​
គួរបញ្ជាក់ថា ការ​ធ្វើ​វិនិយោគ​របស់​ចិន​មក​កាន់​អឺរ៉ុប បាន​ហក់​ស្ទុះ​យ៉ាង​លឿន​​រហូត​ដល់​៤៤%​នៅ​ក្នុង​ឆ្នាំ​២០១៥​ក្នុង​ចំនួន​ទឹក​ប្រាក់​រហូត​ដល់ ២​ម៉ឺន​លាន​អឹរ៉ូ ឬ​ស្មើ​នឹង​ការ​ធ្វើ​វិនិយោគ​ពីរ​ដង​របស់​អឺរ៉ុប​ទៅ​កាន់​ប្រទេស​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ