អានតួអត្ថបទ
រុស្ស៊ី

លោក​ពូទីន​ ប្រគល់​រង្វាន់​ជូន​ ពួក​អ្នក​កីឡា​រុស្ស៊ី​ ដែល​បាន​មេដាយ​អូឡាំពិក

ក្នុង​ពិធី​ដ៏​ឧឡារឹក​នៅ​វិមាន​ក្រេមឡាំង​រសៀល​ម្សិលមិញ​ លោក​ប្រធានាធិបតី ពូទីន​ បាន​បំពាក់​គ្រឿង​ឥស្សរិយយស​បាន​ប្រគល់​រង្វាន់​និង​បាន​ធ្វើកាដូ​ជូន​ក្រុម​អ្នក​កីឡា​រុស្ស៊ី​ ដែល​ចេះ​ដណ្តើម​បាន​មេដាយ​ក្នុង​ល្បែង​កីឡា​អូឡាំពិក​នៅ​ក្រុង​ឡុង​ដ៏​ ពេល​ថ្មីៗ។

លោក​ពូទីន​ ប្រគល់​រង្វាន់​ជូន​ ពួកអ្នក​កីឡា​រុស្ស៊ី ​ដែល​បាន​មេដាយ​អូឡាំពិក
លោក​ពូទីន​ ប្រគល់​រង្វាន់​ជូន​ ពួកអ្នក​កីឡា​រុស្ស៊ី ​ដែល​បាន​មេដាយ​អូឡាំពិក
ផ្សាយពាណិជ្ជកម្ម

 គួររំលឹក​ថា​ក្នុង​ល្បែង​កីឡា​អូឡាំពិក​នោះ​ប្រទេស​រុស្ស៊ី​ជាប់​បាន​លេខ៤​គឺ​ស្ថិតនៅ​ពី​ក្រោយ​ ស.រ.អា.​ចិន​អង់គ្លេស​ដោយ​ចេះ​ដណ្តើម​បាន​មេដាយ​សរុបទៅ​ចំនួន​៨២​ក្នុង​នោះ​គឺ​ ២៤​មេដាយមាស​២៥​មេដាយ​ប្រាក់​និង​៣៣​មេដាយ​សំរឹទ្ធ។​ប៉ុន្តែ​ចំនួន​អ្នក​កីឡា​ដែល​ត្រូវបាន​ បំពាក់​ទៅដោយ​គ្រឿង​ឥស្សរិយយស​និង​ទទួល​រង្វាន់​គឺដល់ទៅ​១២០នាក់។​

 
មូលហេតុ​មកពី​ខាង​មុខកីឡា​ខ្លះ​បែប​យ៉ាង​ខាង​ប្រកួតបាល់ទះ​ដែល​រុស្ស៊ី​ ជាប់បាន​លេខ១​មេដាយមាស​ដែល​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ប្រគល់ឲ្យ​មិន​មែន​សម្រាប់​តែ​ម្នាក់​ទេ ​តែ​គឺ​សម្រាប់​ពួក​អ្នក​កីឡាបាល់ទះ​ទាំង​១២​នាក់​ដែល​ផ្លាស់​វេនគ្នា​ប្រកួត​ក្នុង​អំឡុង​ពេល​ទាំង​ ១៧​ថ្ងៃ​នៃ​កីឡា​អូឡាំពិក​កន្លង​ទៅ។​ខាង​សិល្បៈ​រាំស៊ី​ចង្វាក់​គ្នា​លើ​ទឹក​និង​ក្នុង​ទឹក​ដែល​រុស្ស៊ី​ ជាប់​លេខ​១ដែរ​មេដាយមាស​មាន​បំពាក់ជូន​គ្រប់តែ​កីឡាការិនី​ទាំង​៩​នាក់​ រាំ​នៅ​ក្នុង​ក្រុម​នោះ​

បើនិយាយពីគ្រឿងឥស្សរិយយសរបស់រដ្ឋរុស្ស៊ីផ្ទាល់ គឺថា ៖
-អ្នកកីឡាដែលបានមេដាយមាស ត្រូវលោកពូទីន បំពាក់ជូន គឺ លំដាប់សក្តិ ក្រោមឈ្មោះ ថា
“ ចំពោះគុណូបការ ដែលគេមាននៅពីមុខ មាតុប្រទេស”។
-ចំពោះមេដាយប្រាក់ គឺលំដាប់សក្តិ “កិត្តិយស”។
-ចំពោះមេដាយសំរឺទ្ធ គឺលំដាប់សក្តិ “មិត្តភាព”។

ចំណែករង្វាន់ជាប្រាក់រំលែកចេញពីថវិការដ្ឋ គឺដូចតទៅ ៖
-ចំពោះមេដាយមាស គឺរង្វាន់៤លានរូប្ល ឫ ប្រមាណ ១២ម៉ឺន៥ពាន់ដុល្លារអាមេរិក។
-ចំពោះមេដាយប្រាក់ គឺរង្វាន់២លាន៥សែនរូប្ល ឫ ប្រមាណ ៧ម៉ឺន៨ពាន់ដុល្លារ។
-ចំពោះមេដាយសំរឹទ្ធ គឺរង្វាន់១លាន៧សែនរូប្ល ឫ ប្រមាណ ៥ម៉ឺន៣ពាន់ដុល្លារ។
ជាការកត់សម្គាល់ លុយរូប្លរុស្ស៊ីសព្វថ្ងៃ មានអត្រាដូចលុយ Bath របស់ថៃអ៊ីចឹង គឺថា ១ដុល្លារ ស្មើនឹង ៣២ Rouble ឫ ៣២ Bath។

មិនតែប៉ុណ្ណោះ នៅមានកាដូ ពីខាងរដ្ឋាភិបាលរុស្ស៊ី​ គឺឡានម៉ាកAudi ចំនួន១២០គ្រឿង ដែល ចតជាស្រេច នៅពីមុខវិមានក្រេមឡាំង សម្រាប់ប្រគល់ជូន អ្នកកីឡារុស្ស៊ីសរុបទៅ១២០នាក់ ដែលចេះដណ្តើមបានមេដាយ ក្នុងល្បែងកីឡាអូឡាំពិកកន្លងទៅ គឺថា ៖
អាធុន Audi-8 ចំនួន ៤៨គ្រឿង សម្រាប់អ្នកដែលបានមេដាយមាស។
អាធុន Audi-7 Sporback ចំនួន ២៥ គ្រឿង សម្រាប់អ្នកដែលបានមេដាយប្រាក់។
អាធុន Audi-6 ចំនួន ៤៧គ្រឿង សម្រាប់អ្នកដែលបានមេដាយសំរឹទ្ធ។

លោកប្រធានាធិបតីពូទីន ក្នុងសុន្ទរកថាគាក់ សង្កត់ធ្ងន់ថា ជោគជ័យសម្រេចបានដោយ ពួក អ្នកកីឡាទាំងនោះ ញ៉ាំងឲ្យបេះដូងប្រជាពលរដ្ឋរុស្ស៊ី បំពេញទៅដោយមោទនភាព ចំពោះ មាតុប្រទេសខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ