អានតួអត្ថបទ
ម៉ាឡេស៊ី-កូរ៉េខាងជើង

ឃាតកម្ម​លោក​គីម ជុង​ណាម៖ ម៉ាឡេស៊ី​ហៅ​តំណាង​ទូត​កូរ៉េ​ខាង​ជើង​មក​សួរ

ក្រសួង​ការបរទេស​ម៉ាឡេស៊ី​កោះ​ហៅ​ឯក​អគ្គរដ្ឋ​ទូត​របស់​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​សាក​សួរ​លើករណី​ឃាតកម្ម​លោក​គីម​ជុង​ណាម ជា​បង​ប្អូន​លោក​គីម​ជុង​អ៊ុន មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង។​ ការ​កោះ​ហៅ​នេះបាន​ធ្វើ​ឲ្យ​ជម្លោះ​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ​កំពុង​ធ្លាក់​ចូល​ទៅ​ភាព​តាន​តឹង​​កាន់​តែខ្លាំ​ង​។

ទំព័រ​​កាសែ​ត​ចុះ​ផ្សាយ​ពី​​ករណី​ឃាតកម្ម​លោក​គីម ជុងណាម
ទំព័រ​​កាសែ​ត​ចុះ​ផ្សាយ​ពី​​ករណី​ឃាតកម្ម​លោក​គីម ជុងណាម Reuters
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​មាន​ការ​ទាញ​ភ្ជាប់​ជន​ជាតិ​កូរ៉េ​ខាង​ជើង​៥នា​ក់ ទៅ​នឹង​ហេតុ​ការណ៍​បាញ់​សម្លាប់​លោក​គីម​ជុង​ណាម នៅ​ព្រលាន​យន្ត​ហោះ​កាល​ពី​សប្តាហ៍​មុន បា​ន​ធ្វើ​ឲ្យ​មាន​ការ​ខឹង​សម្បារយ៉ាង​ខ្លាំង​ពី​ក្រុង​ព្យុង​យ៉ាង។ ក្រុង​ព្យុងយ៉ាង​បាន​ចោទ​ប្រកាន់ គូឡាឡាំពួ​ថា​បា​នឃុប​ឃិត​ជា​មួយ “កំលាំង​សត្រូ​វ” ដើម្បី​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​របស់ខ្លួន​ ដោយ​សារ​តែ​ម៉ាឡេស៊ី​ភ្ជាប់​ជន​ជាតិ​កូរ៉េខា​ង​ជើង​ទៅ​នឹង​ឃាតកម្ម​នេះ។ ជា​ការ​ឆ្លើយ​តប​ប្រទេស​ម៉ាឡេស៊ីបាន​កោះ​ហៅ​ឯក​អគ្គ​រដ្ឋ​ទូត​កូរ៉េខាង​ជើង​ប្រចាំ​ទី​ក្រុង​គូឡាឡាំពួរ ដើម្បី​សាក​សួរ​បន្ថែម​ជុំវិញ​រឿង​រ៉ាវ​ខាង​លើនេះ​។ នេះ​បើ​តាម​សេច​ក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​ម៉ាឡេ​ស៊ី។

ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​នោះ បាន​ឲ្យ​ដឹង​ទៀត​ថា ហេតុការណ៍​ឃាតកម្ម​លោក​គីម​ជុង​ណាម ដែលកើត​នៅ​លើទឹក​ដី​ម៉ាឡេ​ស៊ី មិន​ទាន់​ត្រូវ​បាន​បក​បង្ហាញ​មុខ​ឃាតករ​ពិត​នៅ​ឡើយ​ទេ។ ដូច្នេះ​ហើយ​រដ្ឋាភិបាល​ម៉ា​ឡេស៊ីត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​មួយ ក្នុង​គោល​ដៅ​ស្វែង​រក​មូល​ហេតុ​ពិត​ប្រាកដ ដែល​បណ្តាល​ឲ្យ​លោក​គីម​ជុងណាម​ស្លាប់។

គូរ​ជម្រាប​ជូន​ថា ការ​ឆ្លង​ឆ្លើយ​គ្នា​តាម​កាទូត​មិន​ដាច់​ស្រេច​រវាង​ម៉ាឡេស៊ី និង​កូរ៉េ​ខាង​ជើង កើត​ឡើង​នៅពេល​ដែល​ប៉ូលីស​ម៉ាឡេស៊ី​បាន​បដិសេធ​មិន​ឲ្យ​កូរ៉េ​ខាង​ជើង​យក​សាក​សព​របស់​លោក​គីម​ជុង​ណាម​ត្រឡប់ទៅ​វិញ បន្ទាប់​ពី​លោក​ត្រូវ​បាន​គេ​សង្ស័យ​ថា​ស្លាប់​ដោយ​សារ​ថ្នាំ​បំពុល។

លោក​កាង ចូល ឯក​អគ្គ​រដ្ឋ​ទូត​កូរ៉េខាង​ជើង បាន​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​កន្លែង​ដាក់​សព​លោក​ជុង​ណាម​កាល​ពី​សប្តាហ៍​មុន​ថា ម៉ា​ឡេស៊ី​កំពុង​តែ​រង​សម្ពាធ​ពី​កូរ៉េ​ខាង​ត្បូង ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​កូរ៉េ​ខាង​ជើង។ ទីក្រុងសេអ៊ូល​បាន​ចោទ​ប្រកាន់​ថា​ឃាតកម្ម​នេះ​គឺ​ជា​ការ​បញ្ជា​របស់​លោក​គីម​ជុង​អ៊ុន​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង ហើយកាល​ពី​ឆ្នាំ​២០១២កន្លង​ទៅ​ក៏​មាន​ការ​ប៉ុន​ប៉ង​ធ្វើ​បាតុកម្ម​ដែរ តែ​មិន​បាន​សម្រេច។

ប៉ូលីស​ម៉ាឡេស៊ី​ជឿ​ថា​មាន​ជន​ជាតិ​កូរ៉េ​ខាង​ជើង​៥នាក់ ដែល​មាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ឃាតកម្ម​លោក​គីម​ជុងណាម​។ រហូត​មក​ដល់​ពេល​នេះ​ប៉ូលីស​បាន​ចាប់​ខ្លួន​ជន​ជាតិ​កូរ៉េ​ខាង​ជើង​ម្នាក់ ស្រី្ត​ជន​ជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ បុរស​ជន​ជាតិ​ម៉ាឡេ​ស៊ីម្នាក់ និង​ជា​នារី​ជន​ជាតិ​វៀត​ណា​ម្នាក់​ផង​ដែរ​។

សូមបញ្ជាក់ថាលោក​គីម ជុងណាម បើ​ពិតជា​ត្រូវ​ធ្វើ​ឃាត​តាម​បញ្ជា​មេដឹកនាំ​កូរ៉េ​ខាងជើងមែន គឺ​ជា​មនុស្ស​សំខាន់​ទី ២ ក្នុង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​របបកុម្មុយនិស្ត កូរ៉េខាងជើង ដែល​ត្រូវ​បាន​សម្លាប់ ក្រោម​ការដឹកនាំ​របស់​លោក​គីម ជុងអ៊ុន។ ជនរងគ្រោះ​ទី ១ គឺ​ឪពុកមាថ្លៃ ដែល​លោក​គីម ជុងអ៊ុន ទើប​បាន​បញ្ជា​ឲ្យ​គេ​កាត់ទោស​ប្រហារ​ជីវិត ក្នុង​បទ​ប៉ុនប៉ង​ផ្តួលរំលំ​អំណាច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ