មហាព្យុះកំបុតត្បូង Usagi ដ៏កំណាចកំពុងសំដៅទៅហុងកុង
អ៊ុយសាជី (Usagi) ព្យុះកំបុងត្បូងដ៏កំណាចបំផុត ប្រចាំរដូវវស្សាឆ្នាំនេះ កំពុងវាយប្រហារបោកបក់លើ ហ្វីលីពីននិងតែវ៉ាន់ ក្នុងកម្លាំងល្បឿនខ្យល់យ៉ាងហោចណាស់ ២៥០គ.ម.ក្នុងមួយម៉ោង ព្រមទាំងពាំនាំមកជាមួយនូវព្យុះទឹកភ្លៀង ដូចគេចាក់ទឹក។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៣៨
ដើមឈើរំលើងទាំងឬស ចរន្តអគ្គសនីត្រូវកាត់ផ្តាច់ ហុងកុងកំពុងត្រៀមប្រឈមនឹងគ្រោះខ្យល់ព្យុះកំបុង ដោយទាញសញ្ញាអាសន្ន ប្រកាសអំពីកំរិតគំរាមកំហែងធម្មជាតិធ្ងន់ធ្ងរ នៅថ្ងៃអាទិត្យស្អែក និងថ្ងៃចន្ទ ទី ២៣កញ្ញា។ ក្រុមហ៊ុនអាកាសចរណ៍ កាតេប៉ាស៊ីហ្វិក និងឌ្រាហ្កូណែ បានប្រកាសលុបចោលជើងហោះហើរ សម្រាប់រយៈពេលពីរថ្ងៃ មុននឹងចាប់ដំណើរឡើងវិញ នៅថ្ងៃចន្ទខានស្អែក ប៉ុន្តែអាកាសយានដ្ឋាននៅតែបើកដំណើរការជាធម្មតាទេ។
នៅយប់ថ្ងៃសុក្រឆ្លងមកថ្ងៃសៅរ៍នេះ ខ្យល់ព្យុះ អ៊ុយសាជី ដែលបានបំផ្លិចបំផ្លាញភាគខាងជើងហ្វីលីពីន ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បណ្តាញអគ្គិសនី ទូរស័ព្ទ និងទឹកជំនន់ ការហូរបាក់ដី មានកម្លាំងនិងឥទ្ធិពលខ្លាំងក្នុងល្បឿនជាង២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ ថ្វីបើគ្មានតុល្យការនេះជនរងគ្រោះដល់ជីវិត ប៉ុន្តែគ្រួសាររាប់សិបត្រូវជម្លៀសចេញ។ នៅតែវ៉ាន់ អាជ្ញាធរបានដាក់ពង្រាយទាហានជាង១៦០០នាក់ នៅតាមតំបន់មុខខ្យល់ និង ដាក់ទ័ពបំរុង២៤០០០នាក់ ត្រៀមចេញអាសន្ន។ សាលារៀន ការិយាល័យ នៅភាគខាងត្បូងនិងខាងកើតតៃវ៉ាន់ត្រូវបិទទ្វារ ជើងហោះហើរ និងសេវាទូកចម្លងត្រូវផ្អាក ព្រោះបើតាមអាជ្ញាធរ អ៊ុយសាជី ជាព្យុះដ៏ធំនិងកំណាចជាងគេនៅឆ្នាំនេះ។
ចំណែកនៅប្រទេសចិន ភាគខាងត្បូងវិញ ក៏កំពុងត្រៀមទទួលព្យុះអ៊ុយសាជីនេះដែរ។ ភ្នាក់ងារឧតុនិយមជាតិបានដាក់សញ្ញាអាសន្នព៌ណក្រហម (កំរិតខ្ពស់បំផុត) សម្រាប់ខេត្តនៅតាមបណ្តោយឆ្នេរ មានជាអាទិ៍ ខេត្តខ្វាងទុង ហ្វូជាន ឬ ស្ហេជាង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ