អានតួអត្ថបទ
កូរ៉េខាងជើង

ព្យុងយ៉ាងប្រ​ហែល​ជា​កំពុង​ចាប់ផ្តើម​សកម្មភាព​មាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​ជា​ថ្មី​

តើ​កូរ៉េ​ខាង​ជើង​កំពុង​តែ​រៀបចំ​ធ្វើអ្វី?​ យោង​តាម​រូបភាព​ថត​ដោយ​ផ្កាយ​រណប​អាមរិក​នា​ពេល​ថ្មីៗ​នេះ ​បាន​​បង្ហាញ​​ឲ្យ​ដឹង​ថា ​កូរ៉េ​​ខាង​​ជើង​​​ប្រហែល​ជា​កំពុង​ចាប់​ផ្តើម​ដាក់​​ឲ្យ​ដំណើរ​​ឡើង​វិញ​​នូវ​​ម៉ាស៊ីន​​ប្រតិកម្ម​​នុយក្លេអ៊ែរ​​មួយ​​របស់​​ខ្លួន។​ ម៉ាស៊ីននុយក្លេអ៊ែរ​​ដែល​ជា​ប្រភព​ដ៏​សំខាន់​សំរាប់​ការ​ផលិត​ធាតុ​ភ្លុយតូនីញ៉ូម​ដើម្បី​បំរើ​​ដល់វិស័យ​យោធារបស់កូរ៉េខាងជើង-នេះ​ជា​សេចក្តី​ថ្លែង​បញ្ជាក់​របស់​ក្រុម​អ្នក​ជំនាញ​អាមេរិក​​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ទីតាំងនុយក្លេអ៊េែនៅមជ្ឈមណ្ឌលយ៊ុងប៊ីយុន
ទីតាំងនុយក្លេអ៊េែនៅមជ្ឈមណ្ឌលយ៊ុងប៊ីយុន REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

យោងតាម​អ្នកស្រាវជ្រាវ​អាមេរិក​”កូរ៉េ​ខាងជើង កំពុង​ចាប់​ផ្តើម​ដាក់​ឲ្យ​ដំណើរការ​ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​​យុងប៊ីយុន​ជា​ថ្មី​ឡើង​វិញ ។ ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​នេះ​ អាច​នឹង​ផលិត​ភ្លុយតូនីញ៉ូម​បាន​ប្រមាណ​ជា ៦ kilogrammes ក្នុង​មួយ​ឆ្នាំៗ។

 
យោងតាម​ការវាយតម្លៃ​របស់​​ក្រុម​អ្នកជំនាញ​អាមេរិក បរិមាណ ភ្លុយតូនីញ៉ូម​នេះ ជា​បរិមាណ​គ្រប់គ្រាន់ដែល​អនុញ្ញាត​ឲ្យ​​កូរ៉េ​ខាងជើង ​អាច​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ​បាន​មួយ​គ្រាប់។ កូរ៉េ​ខាង​​ជើង​ធ្លាប់​បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ចំនួន​៣​លើក​មក​ហើយ  ហើយ​ការ​បាញ់​សាកល្បង​​​លើក​ចុង​ក្រោយ​គេ ​គឺ​ធ្វើ​ឡើង​នៅ​ខែ​កុម្ភះ​ឆ្នាំ​២០០១៣។​ នាពេលថ្មីៗ​នេះ កូរ៉េ​ខាង​ជើង​ បាន​គំរាម​ដែរ​ថា​នឹង​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី៤​ទៀត។

ចំណែក រូបភាព​ផ្កាយ​រណប​អាមេរិក​ចុង​ក្រោយ​គេ ក៏​បាន​បង្ហាញ​ដែរ​ថា កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​​កូរ៉េ​ខាង​ជើង​​​នៅ​មជ្ឈមណ្ឌល​​យុងប៊ីយុន​​នៅ​តែ​មាន​សកម្មភាព។ ក៏​ប៉ុន្តែ គេ​នៅ​តែ​ពុំទាន់​អាច​កំណត់​​​​បាន​​ថា “តើ​នៅ​ពេល​ណា ដែល​រោងចក្រ​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​នេះ នឹង​មាន​​សកម្មភាព​​យ៉ាងពេញ​ទំហឹង​នោះ​ទេ នេះ​ជា​យោបល់​របស់​អ្នក​ជំនាញ​អាមេរិក​និង​កូរ៉េ​នៅ​សកល​វិទ្យាល័យ Johns Hopkins។

សូមបញ្ចាក់ថា ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​នៅ​យុង​ប៊ីយុន ធ្លាប់​បាន​បិទ​តាំងពី​ឆ្នាំ​២០០៧​នៅ​ក្នុង​ក្របខណ្ឌ​មួយ​ដើម្បី​ជា​ថ្នូរ​នឹង​ជំនួយ​គ្មាន​អាវុធ​ពី​សហគមន៍​អន្តរជាតិ ក៏ប៉ុន្តែ​ក្រោយពី​បាន​​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ចុងក្រោយ​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៣​មក កូរ៉េ​ខាង​ជើង​បាន​ចាប់ផ្តើម​ការងារ​ជួសជុល​ទីតាំង​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​ថ្មី​ឡើងវិញ។

គួររំលឹកថា កាលពី​ដើមខែ​មករា​នេះ​-កូរ៉េ​ខាង​ជើង ធ្លាប់​បាន​សុំស្នើ​លើក​ផ្អាក​ការ​បាញ់​សាក​ល្បង​​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួនជា​ថ្នូរ​នឹង​ការ​លើក​ផ្អាក​សមយុទ្ធ​រវាង​អាមេរិក​និង​កូរ៉េខាង​ត្បូង។​​ក៏ប៉ុន្តែ​សំណើ​កូរ៉េ​ខាងជើង​នេះ ត្រូវ​បាន​ទីក្រុង​វ៉ាស៊ីនតោន​បដិសេធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ