អានតួអត្ថបទ
រុស្ស៊ី-អសប-ស៊ីរី

ម៉ូស្គូ​​ចាត់ទុក​ថា​រាក់​​កំភែល​របាយការណ៍​​អ.ស.ប.​​ដែល​​ចោទ​​ក្រុង​​ដាម៉ាស​​ថា​​បាន​​ប្រើ​​អាវុធ​​គីមី​​

ថ្ងៃ​​ព្រហស្បត៏​​​ទី​ ២ ​វិច្ឆិកា​​ ​​រុស្ស៊ី​ បាន​​បរិហារ​​ថា​​ជា​”សើៗ​​តែ​​សំបកក្រៅ​”​និង​​មិន​​​អាជីព​​​​ឡើយ​​​​របាយការណ៍​​​របស់​​​អង្គការ​​សហប្រជាជាតិ​​​ដែល​​​ទំលាក់​​​នាទី​​​ទទួល​​ខុសត្រូវ​​​ទៅ​លើ​​របប​​គ្រប់​គ្រង​​នៅ​​ស៊ីរី​​ចំពោះ​​ការវាយប្រហារ​​នឹង​​ឧស្ម័ន​ពុល ​Sarin​ សម្លាប់​​ដោយ​​ចេតនា​​បណ្តា​ជន​​ក្រុង​​ស៊ីរី​ Khan Cheikhoun ​កាលពី​​ខែ​​មេសា​​ឆ្នាំ​​នេះ ​ហេតុដែល​​បាន​​ញ៉ាំង​​លោក​​ប្រធានាធិបតី​​សរអា​ ដូណាល់ ត្រាំ​​ឲ្យ​​ប្រើ​​ធម៌ក្តៅ​​បក​​ទៅ​​លើ​​កងទ័ព​​ស៊ីរី​​វិញ។​

មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​
មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​ ONU
ផ្សាយពាណិជ្ជកម្ម

ម៉ូស្គូ​ចាត់ទុក​របាយការណ៍​នោះ​ថា “សើៗ​តែ​សំបក​ក្រៅ” , “មិន​អាជីព​ឡើយ”​និង​“ធ្វើ​លេងៗ”​ការ​ទិតៀន​នេះ ត្រូវ​បានបន្លឺ​ឡើង​ម្សិលមិញ​ក្នុង​សន្និសីទ​សារពត៌មាន​ដោយ​លោក Mikhail Oulianov នាយក ដេប៉ារតឺម៉ង់​សន្តិសុខ​និង​រំសាយ​សព្វាវុធ​ក្រសួង​ការបរទេស​រុស្ស៊ី។ គាត់​បន្ថែម​ថា ៖ បេសកម្ម​អ.ស.ប. បាន​ធ្វើ​អង្កេត​តែ​ពី​ចម្ងាយសោះ​ហើយ​វាជា​រឿងអាស្រូវ​តែម្តង។ សម្រាប់​ពួក​គេ សុចរិត​ជាង​បើ​ហ៊ាន​ទទួល​ស្គាល់​ថា​ក្នុង​លក្ខណបច្ចុប្បន្ន​គេ​មិនអាច​ធ្វើ​អង្កេត​ទេ។

ក្នុង​របាយការណ៍​ចេញ​ថ្ងៃ​២៦​តុលា​ពួក​អ្នកជំនាញ​អ.ស.ប.នាំគ្នា សំដែង”ជំនឿ​ជឿជាក់​ថា​គឺ​សាធារណរដ្ឋ​អារ៉ាប​ស៊ីរីដែល​ជាប់​ពិរុទ្ធ​ក្នុង​ការ​ប្រើ​ឧស្ម័ន Sarin​លើ​ក្រុង​Khan Cheikhoun នា​ថ្ងៃ​៤​មេសា​ឆ្នាំ​នេះ”។

ការវាយប្រហារ​នឹង​អាវុធគីមី​ទៅលើ​ក្រុង​នេះ​ក្នុង​ខេត្ត Idleb ដែលកាលណោះ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​ពួកឧទ្ទាម​និង​ពួក​ជីហាដ​តាមតួលេខ​អសប​គឺ​បាន​ផ្តាច់​ជីវិត​មនុស្ស​អស់ ៨៣​នាក់​ហើយបើ​តាម​អង្គការឃ្លាំ​មើល​ការគោរព​សិទ្ធិ​មនុស្សនៅ​ស៊ីរី OSDH គឺ​ស្លាប់​យ៉ាង​ហោច​ណាស់ ៨៧​នាក់​ក្នុង​នោះ ៣០​នាក់​ជា​កុមារ។

ដោយ​ទិតៀន “សក្ខីភាព​គួរ​ឲ្យ​មន្ទិល” ដែល​របាយការណ៍​នេះ​ប្រើជា​សំអាង ម៉ូស្គូ​ពី​ចំណែក​ខ្លួន​បាន លើក​ជា​តឹកតាង​នៃ​ការ​ប្រើ​អាវុធគីមី​នោះ ដោយ​ពួក​ឧទ្ទាម​ខ្លួន​ឯង​ផ្ទាល់ គឺ​ដោយ​យោង​លើ​រូបភាព​ថត​បាន ពី​ផ្កាយរណប​និង​រូប​ដែល​ថត​នៅ​នឹង​កន្លែង​ផ្ទុះ​តែ​ម្តង។ ​សេណារីយ៉ូ ជា​ឈុត​ល្ខោន​តាក់តែងឡើង​ដោយ​ពួក​ឧទ្ទាម​បង្ហាញ​ការ​រត់ឆ្លេឆ្លា​នៃ​អ្នកស្រុក បន្ទាប់ពី​ការវាយប្រហារ​ស្អីណា​ពី​ខាង​ពួក​យោធា​ស៊ីរី​តាម​មតិ​អ្នកការទូត​រុស្ស៊ី​ជាន់​ខ្ពស់​នោះ គឺតែ​ក្នុង​គោលដៅ​បង្កហេតុ​សុទ្ធសាធ។ គាត់​សោកស្តាយ​ដែល​សេណារីយ៉ូ​នេះ ស្រាប់តែ​ត្រូវ​បស្ចិមលោក​ធ្វើ​ថ្លង់​ធ្វើ​ខ្វាក់។

រុស្ស៊ី​តែងអះអាង​ជានិច្ចថា​ឧស្ម័ន Sarin ដែល​រកឃើញ​នៅ​ក្រុង Khan Cheikhoun គឺ​មិនមែន​បណ្តាល​មកពី​ការវាយប្រហារ​ពី​អាកាស​ឡើយ ដ្បិត​ពេលនោះ យន្តហោះ​ចំបាំង​ស៊ីរី​ស្ថិត​នៅ​ចម្ងាយ ៥ គម ឯណោះ​ពី​កន្លែង​កើតហេតុ។ លោក Mikhail Oulianov យោង​ទៅ​លើការ​ធ្វើវិភាគ សន្និដ្ឋានថា​គឺ​ពួកឧទ្ទាមខ្លួន​ឯង​ដែល​បាន​បំផ្ទុះគ្រាប់​កាណុងលើ​ថ្នល់​ក្រាល​កៅស៊ូ​ហើយ​បន្ទាប់មក​យកធាតុ Sarin ទៅ​ចាក់​លើ​កន្លែង​ផ្ទុះ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ