អានតួអត្ថបទ
អ៊ីតាលី

អ៊ីតាលី បោះឆ្នោតសភា​ថ្ងៃ​អាទិត្យ​នេះ

ថ្ងៃអាទិត្យ​ទី​៤មីនា ពលរដ្ឋ​អ៊ីតាលី ប្រមាណ​ជិត​៥០លាន​នាក់ នឹង​ចេញ​ទៅ​បោះឆ្នោះសភា​។ ការ​បោះឆ្នោត​នេះ គឺ​ជ្រើសរើស​អ្នក​តំណាង​រាស្ត្រ និង​សមាជិក​ព្រឹទ្ធ​សភា ក្នុង​ពេល​តែមួយ​តែម្តង។ តាម​ការ​ស្ទង់​មតិ​ចុង​ក្រោយ បើ​និយាយ​តែ​សំឡេង​សម្រាប់​បក្ស​នីមួយ​ៗ គឺ​គណបក្ស​ចលនា​យុវជន​ផ្កាយ​៥ កំពុង​មាន​សំឡេង​នាំមុខ​គេ។

រូប​តំណាងហិបឆ្នោត
រូប​តំណាងហិបឆ្នោត REUTERS/Giampiero Sposito
ផ្សាយពាណិជ្ជកម្ម

មាន​ក្រុម​គណបក្ស​នយោបាយ​និន្នាការ​៣ធំៗ ដែលត្រូវ​​ចូលរួម​ប្រកួត​ការ​បោះឆ្នោត​សភា​អ៊ីតាលី​ លើកនេះ គឺ​គណបក្សចលនាយុវជនផ្កាយ៥  ក្រុម​គណបក្ស​កណ្តាល​និយមឆ្វេង ដែល​កាន់​រដ្ឋាភិបាល​បច្ចុប្បន្ន​ ហើយ​និងក្រុម​ចលនា-គណ​បក្ស​កណ្តាល​និយម​ស្តាំ មាន​និន្នាការ​អភិរក្ស​និយម ប្រកាន់​ពូជសាសន៍​។

គណបក្ស​ចលនា​យុវជន​ផ្កាយ​៥ ដឹកនាំដោយ​អ្នក​នយោបាយ​វ័យ​ក្មេង អាយុ​៣១ឆ្នាំ កំពុង​មាន​សំឡេង​ឈាន​មុខ​គេ គឺ​ប្រមាណ​​២៨ភាគរយ។ នេះបើ​ការ​ស្ទង់​មតិ​ចុង​ក្រោយបំផុត ខណៈដែល​បក្ស​កាន់​រដ្ឋាភិបាល​ មាន​សំឡេង​ត្រឹម​២៣ភាគរយប៉ុណ្ណោះ​ ដែលគេ​រំពឹង​ថា​​អាច​នឹង​បោះឆ្នោត​គាំទ្រ​។ បើ​គិត​តែពី​សំឡេង​ចំពោះ​បក្ស​នីមួយៗ គណបក្សចលនាយុវជនផ្កាយ៥ ​នេះ​មាន​សំឡេង​ច្រើន​ដាច់គេ។ ក៏ប៉ុន្តែ បួន​ថ្ងៃ​មុន​ការ​បោះឆ្នោត​មក​ដល់​ ក្រុម​បក្ស​កណ្តាល​និយមស្តាំ ​បានចូល​រួប​រួម​ជាមួយ​ចលនាដទៃ ដែល​សុទ្ធ​សឹង​តែ​មាន​ចលនា​ជ្រុល​និយម ប្រកាន់​ពូជសាសន៍​ និង​ចង់​ដកខ្លួន​ពី​សហភាអឺរ៉ុបផង ក៏​ធ្វើ​ឲ្យ​ក្រុម​បក្ស​នេះ កើន​សំឡេង ដល់​ទៅ​៣៧ភាគរយ ច្រើន​ជាង​គេ​ទៅវិញ​​។

និយាយ​ពី​កម្មវិធី​នយោបាយ​!​  គណបក្ស​ចលនា​យុវជន​ផ្កាយ​៥  មាន​គោល​នយោបាយ​លើកកម្ពស់​យុវជន ប្រឆាំង​អំពើ​ពុករលួយ កំណត់​ចំនួន​ប្រាក់ខែ​អប្បបរិមា ជិត​១ពាន់​ដុល្លារ និយាយ​រួម បក្ស​នេះ​មា​នគោល​នយោបាយ​២០ចំណុច​ដើម្បី​លើកម្ពស់​គុណភាព​ជីវិតរបស់​ពលរដ្ឋ​អ៊ីតាលី។ គោល​នយោបាយ​នេះ បាន​ទាក់​ចិត្ត​យុវជន​ខ្លាំង​ ក្នុងនោះ មាន​​យុវជន ស្ទើរតែ​មួយ​ភាគពីរ នឹង​ចេញ​ទៅ​បោះឆ្នោត។

សូម​ជម្រាប​ថា នៅ​អ៊ីតាលី យុវជន​ដែល​មាន​អាយុ​១៨ ដល់​២៥ឆ្នាំ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស មា​នសិទ្ធិ​សម្រាប់បោះឆ្នោត​ជ្រើស​រើស​អ្ន​ក​តំណាង​​រាស្ត្រ ហើយ​អ្នក​ដែល​មាន​អាយុ​ចាប់ពី​២៥ឆ្នាំ​ឡើង​ទៅ គឺអាច​​បោះឆ្នោត​ជ្រើស​រើស​អ្នក​តំណាង​រាស្ត្រ​ផង និង​បោះជ្រើស​ព្រឹទ្ធ​សមាជិក​ផង។ ហើយ​សភា​ទាំង​ពីរ​នឹង​សម្រេច​តែង​តាំង​បេក្ខជន​ប្រមុខរដ្ឋាភិបាល ដែល​ចេញពី​បក្ស​មាន​សំឡេង​ភាគ​ច្រើន។

ប្រទេស​អ៊ីតាលីសព្វថ្ងៃនេះ កំពុង​ជាប់​ផុង​​នឹង​បញ្ហាយុវជន​អត់​ការងារ​ធ្វើ ហើយ​យុវជន​ដែល​ចេះ​ដឹង​ច្រើន​រត់​ចោល​ស្រុក ទៅរស់​នៅ​ប្រទេស​ក្រៅ។​ ​ប្រទេសនេះក៏​​ជួប​វិបត្តិ​​សេដ្ឋកិច្ច បំណុល បញ្ហា​ពុក​រលួយ​ និង​វិបត្តិ​ជន​អន្តោប្រវេសន៍។ ​បញ្ហា​ទាំងនេះហើយ​ដែល​ថ្នាក់​ដឹកនាំ​ថ្មី ត្រូវ​ដោះស្រាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ