អានតួអត្ថបទ
កម្ពុជា សង្គម

លោកហ៊ុន សែន ប្រកាសត្រៀមថវិកាពី៨០០ទៅ ២,០០០លានដុល្លារ ដើម្បីទប់ស្កាត់មេរោគឆ្លងកូវីដ-១៩

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ប្រកាស​ឱ្យ​ដឹង​ថា រដ្ឋា​ភិបាល​បាន​ត្រៀម​ថវិកា​ប្រ​មាណ​ពី៨រយ ទៅ២ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ទប់​ស្កាត់​នឹង​មេរោគ​ឆ្លង​កូវីដ-១៩​។ ការ​ប្រកាស​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​បុរស​កម្ពុជា​ម្នាក់​នៅ​ខេត្ត​សៀម​រាប​ទើប​ត្រូវ​បាន​រក​ឃើញ​ថា​បាន​ឆ្លង​មេរោគ​កូវីដ-១៩ និង​កំពុង​ដាក់​ឱ្យ​នៅ​ដាច់​ពី​គេ​។ បើ​ទោះ​បី​ប្រកាស​ត្រៀម​ថវិកា​បែប​នេះ​ក្តី ក៏​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​កុំឱ្យ​ការ​ភ័យ​ខ្លាច​ជ្រុល​ហួស​ហេតុ​ពេក​នឹង​មេរោគ​ឆ្លង​នេះ​។

លោក ​ហ៊ុន សែន ​(រូបភាពឯកសារ)
លោក ​ហ៊ុន សែន ​(រូបភាពឯកសារ) © FB
ផ្សាយពាណិជ្ជកម្ម

គឺនៅក្នុ​ងពិធី​ប្រគល់សញ្ញា​ប័ត្រដល់និស្សិ​តនៃវិទ្យា​ស្ថានវ៉ាន់ដានៅ​ព្រឹកថ្ងៃអង្គារ ទី១០ ខែមីនា​នេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានគូ​សបញ្ជាក់ដូច្នេះថា ការបម្រុ​ងទឹកប្រា​ក់ពីចន្លោះ៨រ​យទៅ២ពា​ន់លានដុ​ល្លារនេះ គឺដើម្បី​សង្រ្គោះសេដ្ឋកិច្ចកម្ពុ​ជាទៅតាមដំណា​ក់កាលនៃ​ការវាយប្រ​ហាររបស់មេរោ​គកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា​។ បើតាម​លោកនាយ​ករដ្ឋមន្រ្តី ការត្រៀមទឹ​កប្រាក់ចំនួនប្រ​មាណ៨រយលា​នដុល្លារ គឺ​សម្រាប់ដំណា​ក់កាលទី១ នៃរយៈពេល៦ខែ​ទៅខាងមុខ។ ចំណែក ទឹកប្រាក់ប្រ​មាណ២​ពាន់លានដុល្លារ គឺសម្រាប់ដំណាក់កាលទី២ រយៈពេ​ល១ឆ្នាំនៃកា​រវាយប្រ​ហារពីមេ​រោគកូវីដ-១៩នៅ​កម្ពុជា។

 

ការប្រ​កាសត្រៀមថវិកាប​ម្រុងរបស់រដ្ឋាភិបា​លកម្ពុជានេះ ធ្វើឡើ​ងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ​បន្ទាប់ពី​លោកនាយ​ករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសឱ្យក្រសួ​ងទាំងអស់កាត់​បន្ថយការចំ​ណាយរបស់​ខ្លួននីមួយ​ៗឱ្យបាន​៥០% លើកលែងតែ​ក្រសួងការបរទេស ក្រ​សួងពាណិជ្ជកម្ម និង ទីស្តីការគណៈ​រដ្ឋមន្រ្តីកម្ពុជាដែល​ត្រូវបានកាត់បន្ថយការ​ចំណាយឱ្យបាន២៥%។ ការកាត់បន្ថ​យការចំណាយនេះ គឺដើម្បីទុ​កថវិកាសម្រា​ប់ត្រៀម​ទប់ស្កាត់ការរីករាល​ដាលនៃ​មេរោគកូវីដ-១៩ នៅក្នុង​ប្រទេសកម្ពុជា ដែលរដ្ឋាភិ​បាលចា​ត់ទុកថា ជាបញ្ហាអា​ទិភាពចម្ប​ងចាប់ពីពេលេ​នេះ​តទៅ។

សូមបញ្ជាក់ថា គិតមកដល់​ពេលនេះ កម្ពុជាទើប​រកឃើញករណីឆ្ល​ងមេរោគកូវីដ-១៩ថ្មីមួយ​បន្ថែមទៀត គឺទៅលើបុ​រសខ្មែរម្នាក់នៅ​ក្នុងសៀមរាប។ បុរសម្នាក់​នេះបានឆ្លងមេរោ​គកូវីដ-១៩ ពីជនជាតិជ​ប៉ុនម្នាក់ដែល​ធ្វើការជាមួយគ្នា។ បុរសម្នា​ក់ខ្មែរនេះ កំពុងត្រូវបា​នក្រុមគ្រូពេទ្យកម្ពុ​ជានៅក្នុងសៀមរាបដា​ក់ឱ្យនៅ​ដាច់ដោយ​ឡែកពីគេ ដើម្បីព្យាបាល។ ជាថ្មីម្តងទៀត លោកនា​យករដ្ឋមន្រ្តី​ហ៊ុន សែន បានអំពាវនា​វកុំឱ្យប្រជាព​លរដ្ឋរើស​អើងលើបុរសរូបនេះ ក៏ដូចជាអ្ន​ករស់នៅក្នុ​ងខេត្តសៀមរា​ប។

ជាមួយគ្នានេះ លោកនា​យករដ្ឋមន្រ្តី ក៏បានអំពា​វនាវដល់ប្រ​ជាពលរដ្ឋកុំឱ្យមា​នការភ័​យខ្លាចជ្រុ​លខ្លាំងពេករហូតដល់បា​ត់បង់ស្មារតី​ម្ចាស់ការខ្លួនឯង ដោយ​សារជឿទៅ​លើការបំពុល​ព័ត៌មានមិន​ពិតពីក្រុម​មនុស្សមួយចំនួន។ សម្រាប់លោកហ៊ុន សែន គឺប្រជាពលរ​ដ្ឋត្រូវមានសេចក្តីក្លា​ហាន និងមានការពិ​ចារណាឱ្យបា​នល្អិតល្អន់ត្រឹមត្រូ​វក្នុងកា​រដោះស្រាយ​បញ្ហាជំងឺ​ឆ្លងកូវីដ-១៩ នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ