អានតួអត្ថបទ
ព្រំដែន

ដំណោះស្រាយរួមព្រំដែនកម្ពុជា-ឡាវ នៅតែជាប់គាំង ខណៈព្រំដែនកម្ពុជា-វៀតណាមកំពុងដំណើរការ

ការកំណត់​ខណ្ឌសីមា​រវាង​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​ជិតខាង​ជាពិសេស​ជាមួយ​ឡាវ ​និង​វៀតណាម​ដែលនៅ​សេសសល់​ជាង​១០%​ចុងក្រោយ នៅ​មិនទាន់​មាន​ការវិវត្តន៍​គួរឲ្យ​កត់សម្គាល់​នៅឡើយ​។ ​លោកស្រី ​កុយ ពិសី អនុប្រធាន​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​កម្ពុជា ថ្លែងប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា កម្ពុជា​ និង​ឡាវ ​នៅតែ​មិនទាន់​ឈាន​ទៅ​ដល់​ការ​ឯកភាព​គ្នា​លើ​ពង្រាង​លក្ខខណ្ឌប្រតិបត្តិ​(TOR) ​នៅឡើយ​ទេ ដោយសារ​តែ​នៅ​មាន​ទស្សនៈ​ខុសគ្នា​។ ក៏ប៉ុន្តែ​ទោះក្នុង​អំឡុង​ពេល​វិបត្តិកូវីដ​ក៏ដោយ ​ក៏​គណៈកម្មការ​ព្រំដែន​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ជាច្រើន​លើក​ច្រើនសារ​តាម​ប្រព័ន្ធ​អនឡាញ​ជាមួយ​ភាគី​ឡាវ ​ដើម្បី​ទំលាយ​ភាព​ជាប់គាំង ​ដែលនៅ​សេសសល់​ជាង​១០%​។ ទោះយ៉ាងណា​លោកស្រី ​កុយ ពិសី ​បង្ហាញសុទិដ្ឋិនិយម​ថា​ភាព​ជាប់គាំង​នេះ​នឹងអាច​បំបែក​នៅថ្ងៃ​ណាមួយ ​ដែល​បញ្ហានេះ​ទាមទារ​ការ​ចំណាយ​ពេលវេលា​បន្ថែម​ទៀត​។ 

លោក​ស្រី កុយ ពិសី អនុ​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​កម្ពុជា ចុះ​ត្រួត​ពិនិត្យ​ការងារ​បោះ​បង្គោល​ព្រំដែន​នៅ​ខេត្ត​ព្រៃវែងកន្លងទៅ
លោក​ស្រី កុយ ពិសី អនុ​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​កម្ពុជា ចុះ​ត្រួត​ពិនិត្យ​ការងារ​បោះ​បង្គោល​ព្រំដែន​នៅ​ខេត្ត​ព្រៃវែងកន្លងទៅ រូបភាព៖ ទំព័រ​ហ្វេសប៊ុក​លោក​ស្រី កុយ ពិសី
ផ្សាយពាណិជ្ជកម្ម
ប្រសាសន៍ លោកស្រី កុយ ពិសី
02:38

សូមស្តាប់ប្រសាសន៍ លោកស្រី កុយ ពិសី

សូមរំលឹក​ថា កាលពី​ឆ្នាំ​២០១៩ ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​-ឡាវ​ បាន​សរសេរ​លិខិត​រួមគ្នាមួយ​ទៅកាន់​ប្រធានាធិបតី​បារាំង ដោយ​មាន​គោលដៅ​ពីរ​សំខាន់គឺ​ទី​១ ​ស្នើ​សុំ​បារាំង​បញ្ចូន​អ្នក​ជំនាញ​ខាង​គូស​ចម្លង​ផែនទី​មកជួយ​គូស​ចម្លង​ផែនទី ​នៅ​តំបន់​ដែល​នៅ​សេសស់​មិនទាន់​ត្រូវគ្នា​ចំនួន​១៤​%​។ ​និង​ចំណុច​ទី​២​ ​ភាគី​ទាំងពីរ​ស្នើសុំ​ផែនទី​ពី​បារាំង​។ សំណើរនេះ​ត្រូវបាន​រដ្ឋាភិបាល​បារាំង​យល់ព្រម​ក៏ប៉ុន្តែ​ភាគី​កម្ពុជា-ឡាវ​ ត្រូវ​សម្របសម្រួល​រក​ចំណុចរួម​មួយសិន​ថាតើ​ចង់ឲ្យ​បារាំង​ជួយ​យ៉ាងដូចម្តេច ​លើចំណុច​អ្វី​ច្បាស់លាស់​។ សូមបញ្ជាក់ដែរថា​កម្ពុជា​បាន​ឯកភាព​លើការ​កំណត់​ខ្សែព្រំដែន​ជាមួយ​ឡាវ​បាន​៨៦​% ក្នុង​ប្រវែង​ព្រំដែន​សរុប​៥៤០​គីឡូម៉ែត្រ និង​៨៤% ​ជាមួយ​វៀតណាម​ក្នុងប្រវែង​ព្រំដែន​សរុប ​១២៧០​គីឡូម៉ែត្រ ​ហើយ​ផ្នែកដែលនៅ​សេសសល់​គណៈកម្មការ​ព្រំដែន​កំពុង​ដោះស្រាយ​បន្ត​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ