អានតួអត្ថបទ
កម្ពុជា-អប់រំ

អ្នកស្រាវជ្រាវ៖ប្រជាជនកម្ពុជា៣០ភាគរយពឹងផ្អែកលើទន្លេមេគង្គ

ក្រសួងព័ត៌មាននៅថ្ងៃទី២៩មីនានេះបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីសារព័ត៌មានក្រោមប្រធានបទទន្លេតែមួយ អនាគតតែមួយ ដោយពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។ វាគ្មិនដែលចូលរួមវគ្គបណ្ដុះបណ្ដាលនេះស្នើឲ្យអ្នកសារព័ត៌មាននៅកម្ពុជាចូលរួមទប់ស្កាត់រាល់ការចុះផ្សាយដំណឹងក្លែងក្លាយទាក់ទងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។ សូមជម្រាបជូនថា កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៦ដោយ មានការចូលរួមពីប្រទេសចំនួន៥ រួមមាន៖ មីយ៉ាន់ម៉ា ឡាវ ថៃ វៀតណាម កម្ពុជា។  នៅក្នុងបទបង្ហាញដោយឡែកលោកស្រី ម៉ម សុផាលីណែត ទីប្រឹក្សាក្រសួងព័ត៌មាននិងជាអ្នកស្រាវជ្រាវបានឲ្យដឹងថា ប្រជាជនកម្ពុជា៣០ភាគរយពឹងផ្អែកលើទន្លេមេគង្គដែលប្រកបរបរកសិកម្មនិងនេសាទ ហើយប្រយោជន៍ដែលប្រជាជនកម្ពុជាទទួលបានពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គទៀតនោះ គឺកាត់បន្ថយការធ្វើចំណាកស្រុកផង។

ក្រសួងព័ត៌មានបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីសារព័ត៌មានក្រោមប្រធានបទទន្លេតែមួយ អនាគតតែមួយ ដោយពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ
ក្រសួងព័ត៌មានបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីសារព័ត៌មានក្រោមប្រធានបទទន្លេតែមួយ អនាគតតែមួយ ដោយពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ © info.gov
ផ្សាយពាណិជ្ជកម្ម
02:13

សូមស្ដាប់ការលើកឡើងរបស់ លោកស្រី ម៉ម សុផាលីណែត៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ