អានតួអត្ថបទ

លោក​ ចាន់ យុត្ថា​៖ ​ជំនន់​ស្ទឹងព្រែកត្នោត​មិនទាន់​ដល់​កំរិត​ខ្ពស់​បំផុត​នៅ​ឡើយ

មន្ទីរ​ធនធានទឹក​ និង​ឧត្តុនិយម​ខេត្ត​កណ្តាល​កាលពី​ថ្ងៃទី​១៧ ​ខែ​តុលា​ម្សិលមិញ ​បាន​ជូនដំណឹង​ឲ្យ​ប្រជាពលរដ្ឋ ​ដែល​រស់នៅ​តាម​បណ្តោយ​សណ្តស្ទឹង​ព្រែកត្នោត​បង្កើន​ការ​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់​ចំពោះ​ហេតុការណ៍​ទឹកជំនន់ ​ខណៈ​ផ្នែកខាងលើ​នៃ​ស្ទឹងព្រែកត្នោត​ក្នុង​ស្រុក​ភ្នំស្រួច ​ស្រុក​សំរោងទង ​ស្រុក​ឱរ៉ាល់​នៃខេត្ត​កំពង់ស្ពឺ​មានភ្លៀង​ធ្លាក់​ជាបន្តបន្ទាប់​។ ​ការ​ប្រកាស​របស់​មន្ទីរ​ធនធានទឹក​ខេត្ត​កណ្តាល​ដូច្នេះ ​ក៏ព្រោះតែ​ទ្វារទឹក​មួយចំនួន​នៅផ្នែក​ខាងលើ​ត្រូវបាន​បើក ​ដូចជា​ទ្វារទឹក​នៅទំនប់​តាសាល ​ទំនប់​រលាំងជ្រៃ ​និងទំនប់​៧​មករា​ជាដើម​។ ក៏ប៉ុន្តែ​លោក ចាន់​ យុត្ថា ​រដ្ឋលេខាធិការ ​និងជា​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​ និងឧត្តុនិយម​បានបញ្ជាក់​ថា​ជំនន់ស្ទឹង​ព្រែកត្នោត​គឺ​មិនមាន​សភាព​បាចហាច​ដូច​ពេលកន្លងទៅ​ទេ ​ខណៈ​កំពស់​ទឹក​ក៏កំពុង​បន្ត​កើនឡើង ​តែ​មិនដល់​កំរិត​ជន់លិច​ធ្ងន់ធ្ងរ​នោះទេ​។ សូមស្តាប់​លោក​ ចាន់ យុត្ថា៖

ទ្វារទឹកស្ទឹងព្រែកត្នោត
ទ្វារទឹកស្ទឹងព្រែកត្នោត © សហការី
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ