អានតួអត្ថបទ
អ៊ីរ៉ង់-ប្រហារជីវិត

អ៊ីរ៉ង់ ប្រហារជីវិត​ជា​សាធារណៈ​មនុស្សម្នាក់មាន​ពាក់ព័ន្ធ​នឹង​បាតុកម្ម

ទោះបីជាមាន​​សម្រែក​​ប្រឆាំង​នឹង​ទោស​ប្រហារ​ជីវិត​មនុស្ស​ពាក់ព័ន្ធ​នឹង​​បាតុកម្ម​ដែល​អង្រួន​ប្រទេស​តាំង​ពី​បី​ខែ​មកយ៉ាងណា​ក៏​ដោយ ក៏​អាជ្ញាធរអ៊ីរ៉ង់​ធ្វើ​មិន​ឮ ហើយ​ថែម​ទាំង​បាន​សម្រេច​ចិត្តប្រហារជីវិត​​ជា​សាធារណៈ​ជា​លើក​ទីមួយ​តែ​ម្តង។ នៅថ្ងៃចន្ទទី ១២ ធ្នូ នេះ អ៊ីរ៉ង់​បាន​ព្យួរ​-ក មនុស្ស​​ម្នាក់ដែល​មាន​ពាក់​ព័ន្ធ​នឹង​ចលនា​បាតុកម្មប្រឆាំង​ នៅ​កណ្តាល​វាល។

Une affiche contre la peine capitale lors d'une manifestation de contre le régime iranien organisée à Berlin, le 10 décembre 2022.
Une affiche contre la peine capitale lors d'une manifestation de contre le régime iranien organisée à Berlin, le 10 décembre 2022. REUTERS - MICHELE TANTUSSI
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​ករណីប្រហារ​ជីវិត​ទីពីរ លើ​​​​​​អ្នក​ទោសមាន​​ពាក់ព័ន្ធ​នឹង​ចលនា​បាតុកម្មប្រឆាំង​ដែល​ផ្ទុះ​ឡើង​ក្រោយ​ការ​ស្លាប់​របស់​និស្សិត​ស្រី​វ័យ​២២​ឆ្នាំ ក្នុង​ដៃ​ប៉ូលិស​សីលធម៌ ពី​បទ​មិន​បាន​ពាក់​ស្បៃរុំ​ក្លាយ​ត្រឹម​ត្រូវ​មក។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ តុលាការ​អ៊ីរ៉ង់​បាន​ព្យួរក បុរស​វ័យ​២៣​ឆ្នាំ​ម្នាក់ ពី​បទ​បានវាយប្រហារ​លើ​កង​ស្វ័យត្រាន​ឱ្យ​រង​របួស​ម្នាក់ រួចមកហើយ ដែល​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង។

​ប៉ុន្តែ​ការ​ប្រហារ​ជីវិតនៅថ្ងៃ​ចន្ទ​នេះ ​ប្រព្រឹត្ត​ទៅជា​លើក​ដំបូង​ ​ជា​​សាធារណៈ។ ម៉ាជីដ្រេហ្សា រ៉ាណាវាដ Majidreza Rahnavard ត្រូវ​បាន​តុលាការ​ក្រុង​ម៉ាឆាដ ដែល​ស្ថិត​នៅភាគ​ឦសាន​ប្រទេស​អ៊ីរ៉ង់ ​កាត់​ទោស​ប្រហារជីវិត ពី​បទ​បាន​សម្លាប់​កងរក្សាស​ន្តិសុខ​ពីរ​នាក់ ដោយ​ព្យួរក ជា​សាធារណៈ មិនមែន​ព្យួរក នៅក្នុង​​ពន្ធនាគារទេ។ មាន​អាយុ​ប្រហែល​២៣​ឆ្នាំ រ៉ាណាវាដ ត្រូវ​ចាប់​ខ្លួន​បាន កាលពី​ថ្ងៃទី ១៩​វិច្ឆិកា ​នៅពេល​ប៉ុនប៉ង​រត់​គេច​ពី​ប្រទេស។ នេះ​បើតាម​ប្រភពរបស់​ស្ថាប័ន​​យុត្តិធម៌​អ៊ីរ៉ង់​ដដែល។

អាជ្ញាធរ​យុត្តិធម៌​​​អ៊ីរ៉ង់ បានអះអាង​ថា បាន​កាត់ទោស​ប្រហារជីវិត​អ្នក​ពាក់ព័ន្ធ​នឹង​ចលនា​បាតុកម្ម​ ដែលអាជ្ញាធរ​​ចាត់​ទុក​ជា​ទង្វើ​កុបកម្ម​ប្រឆាំង​រដ្ឋាភិបាល ​មាន​ចំនួន​សរុប​១១​នាក់ គិត​ត្រឹម​ពេល​នេះ។ ហើយ​មាន​សកម្មជន​ជាង​១០នាក់​ផ្សេង​ទៀត​កំពុង​ស្ថិត​ក្នុង​បទ​ចោទ​ប្រកាន់​ដែល​ក៏​នឹងអាច​ទទួល​ទោស​ប្រហារជីវិត​ដែរ ក្នុង​ចំណោម​នោះ​អាច​មាន​ពីរ​នាក់​​អ្នកចម្រៀងរ៉ាប់ ប្រសូត​ចេញ​ពី​សហគមន៍​ជនភាគតិច​គួដឌីស្ថានផង។

កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ ក្រុម​អង្គការការពារ​សិទ្ធិមនុស្ស​ជា​ច្រើន​បាន​ព្រមាន​ឱ្យ​ដឹង​ថា អ្នក​រង​ការ​ចាប់​ខ្លួន​បាន​ពេល​កំពុង​ធ្វើ​​បាតុកម្ម​ច្រើននាក់កំពុងរង់ចាំ​ការ​ប្រហារ​ជីវិត។ មហាន សាដ្រាត អាយុ២២​ឆ្នាំ កាត់ទោស​រួច​កាលពី​ថ្ងៃ​៣​វិច្ឆិកា បាន​បញ្ជូន​ចេញ​ទៅ​ពន្ធនាគារ​ជិត​ក្រុង​តេហេរ៉ង់ កាលពី​ថ្ងៃសៅរ៍​ទំនង​ដើម្បី​ត្រៀម​ប្រហារជីវិត​ហើយ។ នេះ​បើ​តាម​អង្គការ​Amnesty International ដែលបន្ថែម​ថា យុវជន​ម្នាក់ទៀត ក៏​កំពុង​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់ស្លាប់​ដែរ ព្រោះ​តុលាការ​បាន​សម្រេច​ដាក់​​​ទោស​ប្រហារជីវិត​ កាលពី​ថ្ងៃ ទី ៦​វិច្ឆិកា។

ដោយ​មិន​រាប់​ចិន និង​សម្រាប់​Amnesty International អ៊ីរ៉ង់​ជា​ប្រទេស​ប្រហារជីវិត​អ្នក​ទោស​ច្រើនជាង​គេ។ ជាង​៥០០នាក់​ នៅ​ឆ្នាំ​២០២២ នេះ​បើ​តាម​ក្រុមការពារសិទ្ធិមនុស្ស​ Humain Rights​អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ