អានតួអត្ថបទ
ភូមា

ភូមា៖​មាន​កម្មករ​ជា​ច្រើន​នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ក្នុង​ពេល​ធ្វើ​បាតុកម្ម

នៅ​ក្នុង​ប្រទេស​ភូមា កម្លាំង​ប៉ូលិស​បាន​ចាប់​ខ្លួន​កម្មករ​ប្រមាណ​ជា ៦០នាក់​នា​ថ្ងៃ​ពុធ ទី១៨ ឧសភា​ក្នុង​ពេល​ដែល​ពួក​គេ​បាន​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ទីក្រុង​ណៃពីដ៏។ មេប៉ូលិស​ក្នុង​ទីក្រុង​ណៃពីដ៏​លោក​កូកូ អ៊ុង​បាន​ប្រាប់​ឲ្យ​ដឹង​ថា អន្តរាគមន៍​បង្រ្កាប​របស់​កម្លាំង​ប៉ូលិស​លើ​ហ្វូង​បាតុករ​មិន​បាន​បណ្តាល​ឲ្យ​មាន​អ្នក​រងរបួស​ទេ ទាំង​នៅ​ក្នុង​ចំណោម​បាតុករ ក៏​ដូច​ជា​ប៉ូលិស។ គួរ​ជម្រាប​ជូន​ថា នេះ​ជា​ក្បួនបាតុកម្ម​លើកទី ១ តាំង​ពី​ក្រោយ​ការ​ឡើង​កាន់​អំណាច​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​អ៊ុង សានស៊ូជី​នា​ដើម​ខែ​មេសា​កន្លង​ទៅ។

ភូមា៖​មាន​កម្មករ​ជា​ច្រើន​នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ក្នុង​ពេល​ធ្វើ​បាតុកម្ម
ភូមា៖​មាន​កម្មករ​ជា​ច្រើន​នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ក្នុង​ពេល​ធ្វើ​បាតុកម្ម
ផ្សាយពាណិជ្ជកម្ម

មាន​កម្លាំង​ប៉ូលិស​ប្រមាណ​ជា ២០០នាក់​បាន​ចេញ​ប្រតិបត្តិការ​បង្រ្កាប​លើ​ហ្វូង​បាតុករ​ជា​កម្មករ។ មិនមែន​ជា​បាតុកម្ម​សំដៅ​ប្រឆាំង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​អ៊ុង សានស៊ីជី​ទេ តែ​ជា​បាតុកម្ម​ទាមទារ​ឲ្យ​ថៅកៃ​ដំឡើង​ប្រាក់​ខែ​ដោយ​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍។ នៅ​ក្នុង​ប្រតិបត្តិការ​បង្រ្កាប​រារាំង​ក្បួន​បាតុកម្ម ប៉ូលិស​បាន​ចាប់​ខ្លួន​បាតុករ​ប្រមាណ​ជា ៦០នាក់។ ម្យ៉ាង​ទៀត​នៅ​ក្នុង​ចំណោម​បាតុករ​ទាំង​នោះ មាន​អ្នក​ខ្លះ​បាន​ផ្តើម​ធ្វើ​បាតុកម្ម​តាំង​ពី ៣សប្តាហ៍​ ​នៅ​ប៉ែក​ខាង​ជើង​ប្រឆាំង​នឹង​ការ​ដែល​ថៅកែ​បាន​បញ្ឈប់​ការងារ​គ្នីគ្នា​គេ​ប្រមាណ​ជា ១០០នាក់។

ប្រតិបត្តិការ​បង្រ្កាប​របស់​ប៉ូលិស​មិន​បាន​បណ្តាល​ឲ្យ​មាន​អ្នក​របួស​ទេ តែ​ក្រុម​បាតុករ​បាន​ចាត់​ទុក​ការ​បង្រ្កាប​លើ​ខ្លួន​ថា​អយុត្តិធម៌។ យ៉ាង​ណា​ក៏​ដោយ នេះ​ជា​ក្បួន​បាតុកម្ម​លើកទី១ នៅ​ភូមា តាំង​ពី​ការ​ចូល​កាន់​អំណាច​របស់គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​អ៊ុង សានស៊ូជី​នា​ដើម​ខែ​មេសា​កន្លង​ទៅ។ ម្យ៉ាង​ទៀត ក្បួន​បាតុកម្ម​កម្មករ​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​សភា​ថ្មី​កំពុង​ពិភាក្សា​លើ​សេចក្តី​ព្រាងច្បាប់​មួយ​សំដៅ​កែប្រែ​ច្បាប់​បាតុកម្ម​តាក់តែង​ដោយ​រដ្ឋាភិបាល​ចាស់។

ក៏​ប៉ុន្តែ ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​កំពុង​សម្តែង​ក្តីបារម្ភ​ដោយ​គេ​សម្គាល់​ឃើញ​ថា មាន​វិធានការ​មួយ​ចំនួន​នៅ​ក្នុង​សេចក្តី​ព្រាងច្បាប់​ថ្មី​នៅ​តែ​អនុញ្ញាត​ឲ្យ​មាន​​ការ​ប្តឹង​មេបាតុករ​ទៅ​តុលាការ នោះ​បើ​ទោះ​បី​ជា​ទម្ងន់​ទោស​នឹង​ត្រូវ​កាត់​បន្ថយ​ក៏​ដោយ។ តាម​សេចក្តីព្រាង​ច្បាប់​ថ្មី ក្រុម​បាតុករ​ត្រូវ​ជូន​ដំណឹង​ដល់​ប៉ូលិស ៤៨ម៉ោង​មុន​នឹង​ធ្វើ​បាតុកម្ម និង​បញ្ជាក់​ដោយ​លំអិត​ពី​ទីកន្លែង និង​ផ្លូវ​ដែល​ត្រូវ​ហែក្បួន ព្រម​ទាំង​ពាក្យ​ស្លោក​ផ្សេងៗ​ដែល​គ្រោង​ប្រើ​នៅ​ក្នុង​ក្បួន​បាតុកម្ម។ អ្នក​ធ្វើ​បាតុកម្ម​ដែល​មិន​ប្រាប់​រដ្ឋអំណាច​ឲ្យ​បាន​ដឹង ៤៨ម៉ោង​មុន​នឹង​ត្រូវ​ដេកគុក​រហូត ៣ខែ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ