អានតួអត្ថបទ
តៃវ៉ាន់-ចិន

តៃវ៉ាន់៖ យន្តហោះចម្បាំង​របស់ចិន ជាច្រើនគ្រឿង​ហោះ​រំលោភ​ចូល​ក្នុង​តំបន់​ការពារដែនអាកាស​តៃវ៉ាន់

យន្តហោះចម្បាំង​របស់​ចំនួន១៥គ្រឿង បាន​ហោះ​រំលោភចូល​ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់ នៅ​ថ្ងៃ​អាទិត្យ ទី​២៤​មករា ២០២១។ តាម​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ ចិន​បាន​បញ្ជូន​យន្តហោះ ចម្បាំង ទៅ​ហោះ​ក្នុង​ដែនអាកាស​របស់​តៃវ៉ាន់ ពីរថ្ងៃ ជាប់ៗ​គ្នា។ នៅ​ថ្ងៃ​សៅរ៍ នៅក្រោយ វត្តមាន​យន្តហោះ​ចិន​ចំនួន ១៣​គ្រឿង​ក្នុង​តំបន់​ការពារ​ដែនអាកាសតៃវ៉ាន់ ក្រសួង​ការបរទេស​អាមេរិក​បាន​ចេញ​សេចក្តីថ្លែងការណ៍ គាំទ្រ តៃវ៉ាន់ និង​ថា នយោបាយ​សំឡុតបំភ័យ​របស់​ចិនទៅ​លើ​តៃវ៉ាន់​គឺជា​ការគំរាមកំហែង​ដល់​សន្តិភាព​ក្នុង​តំបន់។ 

រូបថតបណ្ណាសារ របស់​ក្រសួងការពារ​ជាតិ​តៃវ៉ាន់​ដែល​បង្ហាញ​យន្តហោះចម្បាំង​តៃវ៉ាន់ ហោះជូនដំណើរ​យន្តហោះ​ចិន ឲ្យ​ចាកចេញពី​តំបន់ការពារ​ដែនអាកាស​របស់​តៃវ៉ាន់ នៅ​ឆ្នាំ ២០១៨
រូបថតបណ្ណាសារ របស់​ក្រសួងការពារ​ជាតិ​តៃវ៉ាន់​ដែល​បង្ហាញ​យន្តហោះចម្បាំង​តៃវ៉ាន់ ហោះជូនដំណើរ​យន្តហោះ​ចិន ឲ្យ​ចាកចេញពី​តំបន់ការពារ​ដែនអាកាស​របស់​តៃវ៉ាន់ នៅ​ឆ្នាំ ២០១៨ AP
ផ្សាយពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​អាមេរិក​ដែល​បាន​បញ្ជាក់​ថា ការគាំទ្រ​របស់​អាមេរិក​សម្រាប់​តៃវ៉ាន់ រឹងដូចថ្ម មិនងាយ​នឹង​បំបែកបាន មិន​បាន​ធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង នឹកខ្លាច រអែងក្រែងចិត្ត​នោះទេ។ បន្ទាប់​ពី បញ្ជូន​យន្តហោះ ១៣​គ្រឿង ដែលនៅក្នុង មាន ៨គ្រឿង​ជាយន្តហោះ​ទម្លាក់គ្រាប់បែក និង​៥គ្រឿង​ជា​យន្តហោះ​ប្រដេញ កាលពី​ថ្ងៃ​សៅរ៍ ទីក្រុង​ប៉េកាំង បាន​បញ្ជូន​យន្តហោះ ចម្បាំង ១៥គ្រឿង ឲ្យ​ទៅហោះ រំលោភចូល​ក្នុង​ដែនការពារ​អាកាស​របស់​តៃវ៉ាន់ នៅ​ថ្ងៃ​អាទិត្យ។

នៅ​ថ្ងៃដដែល​អាទិត្យ រដ្ឋមន្រ្តី ក្រសួងការ​បរទេស​តៃវ៉ាន់​បាន​សរសេរសារទ្វីត ថ្លែងអំណរគុណ រដ្ឋបាល​អាមេរិក​របស់​លោកចូ បៃដិន ដែល​បាន​ចេញ សេចក្តីថ្លែងការណ៍ គាំទ្រ​តៃវ៉ាន់ នៅចំពោះមុខ​ការគំរាមកំហែង​របស់​ចិន។

នៅក្នុង​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃ​សៅរ៍ អ្នកនាំពាក្យ​របស់ក្រសួងការបរទេស​អាមេរិក​បាន​សំដែងក្តីបារម្ភ ដែល​ឃើញ​ប្រទេស​ចិន ព្យាយាម សំឡុត គំរាមកំហែង​ប្រទេស​ជិតខាង ដែល​មានផងដែរ​តៃវ៉ាន់។ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាមេរិក​បាន​ជំរុញ​ផងដែរ​ឲ្យ​ទីក្រុង​ប៉េកាំងឈប់ទៅ ឈប់​ដាក់​សម្ពាធ​ផ្នែកយោធា ការទូត​និងសេដ្ឋកិច្ច​លើ​កោះតៃវ៉ាន់។

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​អាមេរិក ទីក្រុង​វ៉ាស៊ីនតោន​បាន​បញ្ជាក់ផងដែរ​ពី​ជំហរ​របស់​រដ្ឋាភិបាល​អាមេរិក​ថ្មី ដើម្បី​បន្ត​ធ្វើការ កសាង​ទំនាក់ទំនង​ឲ្យ​កាន់តែ​ស៊ីជម្រៅ ផ្នែក​ការទូត​ជាមួយ​តៃវ៉ាន់។ លោកប្រធានាធិបតី ចូ បៃដិន​បាន​បញ្ជាក់​ទំនាក់ទំនង​ជិតស្និទ្ធជាមួយ​តៃវ៉ាន់ រួចហើយ នៅពេល​លោក​បានអញ្ជើញ​អ្នកតំណាងទូត​តៃវ៉ាន់ ឲ្យ​ចូលរួម​ក្នុង​ពិធី​ស្បថចូលកាន់តំណែង​របស់​លោក កាលពី​ថ្ងៃទី​២០​មករា​កន្លងទៅ។

នៅមួយថ្ងៃ ក្រោយ​លោក​ចូ បៃដិន​ស្បថចូល​កាន់តំណែង​ជា​ប្រធានាធិបតីអាមេរិក ទីក្រុង​ប៉េកាំង​បាន​បោះដៃ អំពាវនាវ​ឲ្យ​រដ្ឋបាលអាមេរិក​ថ្មី បង្កើត​ទំនាក់ទំនង​អាមេរិក- ចិន ថ្មី​ឡើងវិញ ប៉ុន្តែ ក៏​ព្រមាន​អាមេរិក​ផងដែរ ឲ្យ​ប្រយ័ត្នប្រយែង ក្នុង​ការបង្កើត​ចំណង​មួយ​តៃវ៉ាន់ដែល​នឹង​អាច​ទៅ បំពុល​ទំនាក់ទំនង​អាមេរិក ចិន។

កាលពី​ថ្ងៃ​សៅរ៍ កងទ័ពជើងទឹក​អាមេរិក​បាន​បញ្ជូន នាវា​ផ្ទុកយន្តហោះចម្បាំង​ទៅក្នុង​តំបន់​ទឹក តៃវ៉ាន់ នៅក្រោយ យន្តហោះចម្បាំង​របស់​ចិន ហោះចូល​ក្នុងដែនអាកាស​របស់​តៃវ៉ាន់។នៅ ក្នុង​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃ​សៅរ៍ ក្រសួងការបរទេស​អាមេរិក បាន​បញ្ជាក់​ទៅ​តៃវ៉ាន់​ផងដែរ អាមេរិក នៅបន្ត ជួយ​តៃវ៉ាន់ ដើម្បី​ ឲ្យ​តៃវ៉ាន់ អាច​មាន​សមត្ថភាព​យោធា កាពារ​ដោយ​ខ្លួនឯង

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ