អានតួអត្ថបទ
ឥណ្ឌូណេស៊ី-G២០

វត្តមានរុស្ស៊ីនៅក្នុងកិច្ចប្រជុំ G២០ កំពុងធ្វើឲ្យមានភាពចម្រូងចម្រាសនៅក្នុងចំណោមប្រទេសសមាជិក

ប្រទេស​ឥណ្ឌូណេស៊ី​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ការបរទេស​នៃ​ក្រុម​ប្រទេស G២០ រយៈពេល ២ថ្ងៃ​ដោយ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៧ កក្កដា​នេះ។ សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ជា​ប្រធានបទ​ក្តៅ ខណៈ​ដែល​រុស្ស៊ី​មាន​វត្តមាន​នៅ​ក្នុង​កិច្ចប្រជុំ។ អាមេរិក​សង្ឃឹម​មាន​ដំណោះស្រាយ​ឲ្យ​វិបត្តិ​អ៊ុយក្រែន ហើយ​បារាំង​រង់ចាំ​ពី​ការ​ប្រឈម​មុខ​ត តាំង​តឹងតែង​ជា​មួយ​រុស្ស៊ី​នៅ​ក្នុង​កិច្ចប្រជុំ។

ប្រទេស​ឥណ្ឌូណេស៊ី​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ការបរទេស​នៃ​ក្រុម​ប្រទេស G២០ រយៈពេល ២ថ្ងៃ​ដោយ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៧ កក្កដា​នេះ។
ប្រទេស​ឥណ្ឌូណេស៊ី​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ការបរទេស​នៃ​ក្រុម​ប្រទេស G២០ រយៈពេល ២ថ្ងៃ​ដោយ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៧ កក្កដា​នេះ។ AP - Dita Alangkara
ផ្សាយពាណិជ្ជកម្ម

ប្រភព​ការទូត​បារាំង​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី៧ កក្កដា​ពី​ការ​រង់ចាំ​នូវ​ការ​ប្រឈម​មុខ​តឹងតែង​ជាមួយ​រុស្ស៊ី​តាម​រយៈ​វត្តមាន​របស់​ប្រមុខ​ការទូត​រុស្ស៊ី​លោក​ស៊ែរហ្កី ឡារ៉ូស្វ​នៅ​ក្នុង​កិច្ចប្រជុំ។ តាម​ប្រភព​ដដែល រុស្ស៊ី​បាន​ស្ម័គចិត្ត​ចូល​រួម​នៅ​ក្នុង​កិច្ចប្រជុំ​ដោយ​ខ្លួន​ឯង ខណៈ​ដែល​រុស្ស៊ី​បាន​រំលោភបំពាន​លើ​គោលការណ៍​សំខាន់ៗ​របស់ G២០។ គោលការណ៍​សំខាន់ៗ​ទាំង​នេះ​រួម​មាន កិច្ចសហប្រតិបត្តិការ កិច្ចសន្ទនា និង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ពោល​មិនមែន​ប្រើ​កម្លាំងបាយ​ទេ។

គួរ​បញ្ជាក់​ថា​នៅ​ក្នុង​ក្រុម​ប្រទេស G២០ មាន​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ និង​ក្រុម​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំង​ដូច​ជា​ចិន ឬ​ឥណ្ឌា។ តែ​នៅ​ក្នុង​បរិបទ​នៃ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ដែល​កំពុង​បន្ត​មាន​សព្វថ្ងៃ ប្រទេស​សមាជិក G២០ មាន​ជំហរ​មិន​ដូច​គ្នា​ទេ។ នៅ​ម្ខាង ក្រុម​បស្ចិមលោក​បាន​ពួតដៃ​គ្នា​បរិហារ និង​ដាក់​ទណ្ឌកម្ម​ចាស់ដៃ​ប្រឆាំង​រុស្ស៊ី។ ចំណែក​នៅ​ម្ខាង​ទៀត មាន​ប្រទេស​ខ្លះ​ព្យាយាម​មិន​បរិហារ​រុស្ស៊ី និង​មិន​ដើរ​តាម​ផ្លូវ​របស់​បស្ចិមលោក ដូច​យ៉ាង​ចិន ឥណ្ឌា ឬ​អាហ្រ្វិកខាង​ត្បូង។

អ៊ីចឹង​ហើយ​បាន​ជា​វត្តមាន​រុស្ស៊ី​នៅ​ក្នុង​កិច្ចប្រជុំ​បាន​ធ្វើ​ឲ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក G២០។ ប្រភព​ការទូត​បារាំង​បាន​បញ្ជាក់​ថា វត្តមាន​រុស្ស៊ី​នៅ​ក្នុង​កិច្ចប្រជុំ​ប្រហែល​មិន​អនុញ្ញាត​ឲ្យ​កិច្ចប្រជុំ G២០ ថ្នាក់រដ្ឋមន្រ្តី​ការបរទេស​អាច​ចេញ​សេចក្តីថ្លែងការណ៍​រួម​បាន​ទេ ពិសេស​ទាក់ទង​នឹង​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ ចំណែក​អាមេរិក​សង្ឃឹម​ថា វត្តមាន​រុស្ស៊ី​នៅ​ក្នុង​កិច្ចប្រជុំ​នឹង​អាច​អនុញ្ញត​ឲ្យ​មាន​ភាព​ចម្រើន​ទៅ​មុខ​នៅ​ក្នុង​ការ​ចរចា​ស្តីពី​វិបត្តិ​អ៊ុយក្រែន។

យ៉ាង​ណា​ក៏​ដោយ ប្រមុខ​ការទូត​អាមេរិក និង​ប្រមុខ​ការទូត​បារាំង​បាន​បញ្ជាក់​ពី​ការ​មិន​ជួប​សន្ទនា​ជាមួយ​ប្រមុខ​ការទូត​រុស្ស៊ី។ តែ​ប្រមុខ​ការទូត​អាមេរិក​បាន​ប្រាប់​ពី​ការ​មាន​ជំនួប​ជាមួយ​ប្រមុខ​ការទូត​ចិន​ដើម្បី​និយាយ​ពី​ភាព​តានតឹង​រវាង​ចិន និង​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ