អានតួអត្ថបទ
ហ្សេ២០

G20 ៖ ក្រុមលោក​ខាង​លិ​ច​បរិហារឥទ្ធិពល​នៃ​​​សង្គ្រាម​រុស្ស៊ីលើ​សេដ្ឋកិច្ច

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ប្រធានធនាគារ​នៃ​ក្រុម​ប្រទេស​ហ្សេ​២០ កំពុង​ជួប​ប្រជុំ​គ្នា​ពីរ​ថ្ងៃ ចាប់​ពី​ នៅ​ថ្ងៃ សុក្រ​ទី ១៥​កក្កដា​នេះ​ទៅ នៅទីក្រុង​បាលី ប្រទេស​ឥណ្ឌូណេស៊ី។ តាម​គម្រោង​ដំបូង ជំនួប​ប្រជុំ​ជា​ឱកាស​ជជែក​ពិភាក្សា​​គ្នា​រក​មធ្យោបាយ​​ជំរុញ​កំណើន​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​កូវីដ​ ប៉ុន្តែ​សង្គ្រាម​នៅអ៊ុយក្រែន​បាន​មក​បំពុល​បរិយាកាស​ និង​ប្តូរ​ប្រធានបទ។ នៅទីបំផុត ក្រុម​ហិរញ្ញវត្ថុ​បស្ចិមលោក​នាំគ្នា​បរិហារ​និង​ចោទ​អ្នក​ទទួល​ខុស​ត្រូវ​សេដ្ឋកិច្ច​រុស្ស៊ី ថា​ជា​អ្នក​បង្កើតឱ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​បច្ចុប្បន្ន។

លោកស្រី​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌូណេស៊ី ស្រី ម៉ុលីយ៉ានី ឥន្ត្រាវាទី និង​សមភាគីអាមេរិក លោកស្រី យ៉ានែត យេឡែន
លោកស្រី​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌូណេស៊ី ស្រី ម៉ុលីយ៉ានី ឥន្ត្រាវាទី និង​សមភាគីអាមេរិក លោកស្រី យ៉ានែត យេឡែន AP - MADE NAGI
ផ្សាយពាណិជ្ជកម្ម

អវត្តមាន​ច្រើន ជំនួប​ប្រជុំ​ក្រុម​អ្នក​ទទួល​ខុស​ត្រូវ​ហិរញ្ញវត្ថុ​នៃ​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​លូត​លាស់​ខ្លាំង​ជាង​គេ ឬ​ហៅ​កាត់​ថា ហ្សេ២០ នៅ​ក្រុង​បាលី​ប្រទេស​ឥណ្ឌូណេស៊ី បាន​ក្លាយ​ជា​វេទិកា​ប្រឈម​មុខ​ដាក់​គ្នា​ជា​ថ្មី រវាង​ក្រុម​លោក​ខាង​លិច​និង​រុស្ស៊ី​ មិន​ខុស​ពី​ជំនួប​នៅ​សប្តាហ៍​មុន​ទេ។

នៅ​ចំពោះ​មុខ​ការ​​បដិសេធ​របស់​រុស្ស៊ី ​ថា​ សង្គ្រាម​នៅអ៊ុយក្រែន គ្មាន​ពាក់​ព័ន្ធ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​បច្ចុបុ្បន្ន​ទេ តែ​បណ្តាល​មក​ពី​ទណ្ឌកម្ម​អន្តរជាតិ ក្រុម​​​បស្ចិមលោកបាន​លាត​ត្រដាង​​ឱ្យ​ឃើញ​ថា សង្គ្រាមនៅ​​អ៊ុយក្រែន​ បាន​ធ្វើ​ឱ្យក្រឡាច់​​កំណើន​សេដ្ឋកិច្ច ​ដោយ​ហេតុ​មាន​វិបត្តិ​អតិផរណា​ខ្លាំងពេក និង​អស្ថិរភាពស្បៀង​អាហារ។

សង្គ្រាម​គ្មាន​ហេតុផល​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ បាន​វាយ​ប្រហារ​សេដ្ឋកិច្ចពិភពលោកទាំង​មូល ដោយ​បាន​ធ្វើ​ឱ្យ​តម្លៃ​វត្ថុធាតុដើម ចំណីអាហារ ជីរ ថាមពល ​ឡើង​ថ្លៃ និង​ធ្វើ​ឱ្យ​មនុស្ស​កាន់​តែ​ច្រើន​ធ្លាក់​ក្នុង​គ្រោះ​អត់​ឃ្លាន។ នេះបើ​តាម​ការ​គូស​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក លោកស្រី ចានែត យេឡែន។ ការ​ឈ្លានពាន​របស់​រុស្ស៊ី​ បាន​បំផ្លាញ​សន្តិសុខ​ស្បៀង​អាហារ​និងថាមពល​ មិន​មែន​ទណ្ឌកម្ម​ទេ ! នេះ​ជា​សំដី​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​អូស្ត្រាលី។ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​កាណាដា​ដែល​មាន​ឬសគល់​ជា​អ៊ុយក្រែន បាន​ចោទ​ប្រតិភូ​ហិរញ្ញវត្ថុ​​រុស្ស៊ី​ថាចំណែក​ប្រព្រឹត្ត​​​​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែរ ព្រោះ​បាន​ជួយទ្រទ្រង់​ឱ្យ​មាន​សង្គ្រាម​និង​បន្ត​សង្គ្រាម។​ ប៉ុន្តែ​​រុស្ស៊ីមិន​បាន​បញ្ជូន​រដ្ឋមន្ត្រីមក​ចូល​រួម​ក្នុង​ជំនួប​នេះ​ដោយ​ផ្ទាល់​ទេ។ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី​ថ្លែង​តែ​តាម​រយៈ​ប្រព័ន្ធ​វីដេអូ​តែ​ប៉ុណ្ណោះ។

​ជា​ម្ចាស់​ផ្ទះ​​ ឥណ្ឌូណេស៊ី ដែល​ខំ​ប្រឹង​រក្សា​ជំហរ​អព្យាក្រិត្យ មិន​ផាត់​រុស្ស៊ី​ពី​ជំនួប​ប្រជុំ​​តាម​សំណើ​របស់​លោក​ខាង​លិច បាន​អំពាវនាវ​ឱ្យ​អ្នក​ទទួល​ខុស​ត្រូវ​ប្រទេស​ហ្សេ​២០ទាំងអស់​រួបរួម​គ្នា និង​បញ្ចេញ​សកម្មភាព​ប្រឈមនឹង​វិបត្តិ​ស្បៀងអាហារ​និង​ថាមពល​ដែល​នឹង​បង្ក​ឱ្យ​មាន​មហន្តរាយ​ធ្ងន់ធ្ងរ​ណាស់។ រដ្ឋាភិបាល​ត្រូវ​តែ​តម្រង់​វិធានកា​រ​ជួយប្រជាពលរដ្ឋ​ដែល​ទន់​ខ្សោយ​ខ្លាំង ពុំ​នោះ​ទេ​វិបត្តិ​សេដ្ឋកិច្ច​នឹង​កាន់​តែ​យ៉ាប់យឺន​ខ្លាំង​។ នេះ​ជា​ការ​ជំរុញ​ឱ្យ​របស់​លោក​ស្រី​នាយិកា​អង្គការ​មូលនិធិរូបិយវត្ថុអន្តរជាតិ​ដែល​បង្ហាញ​វត្តមាន​ផ្ទាល់​នៅ​បាលី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ