អានតួអត្ថបទ
ថៃ-បោះឆ្នោត

ថៃ​ ៖ លោកប្រាយុទ្ធ​ចាន់​អូចា ប្រកាស​ឈរ​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រីជា​ថ្មី

លោកប្រាយុទ្ធ​ចាន់អូចា នឹង​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី សម្រាប់​អាណត្តិថ្មី​ទៀត។ ទើប​បង្កើត​ថ្មី​​ គណបក្ស​រួបរួម​ជាតិ​ថៃ បាន​ផ្តល់​ការ​គាំទ្រ​បេក្ខភាពខ្ញុំ​​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​លោក ទៅ​កាន់​បណ្តាញ​ឃោសនា​ព័ត៌មាន នា​ថ្ងៃសុក្រ​ទី ២៣​ធ្នូ។

ថៃ​ ៖ លោកប្រាយុទ្ធ​ចាន់​អូចា ប្រកាស​ឈរ​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រីជា​ថ្មី
ថៃ​ ៖ លោកប្រាយុទ្ធ​ចាន់​អូចា ប្រកាស​ឈរ​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រីជា​ថ្មី © 维基百科 照片
ផ្សាយពាណិជ្ជកម្ម

ឡើង​កាន់​អំណាច​​ដោយ​រដ្ឋប្រហារ នៅ​ឆ្នាំ​២០១៤ រួច​ជាប់​ឆ្នោត​ដ៏​ចម្រូង​ចម្រាស​នៅ​ឆ្នាំ​២០១៩ ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី ចេតនា​ចង់​ឈរ​ឈ្មោះ​អាណត្តិ​ថ្មី ​របស់​លោក​អតីត​ឧត្តសេនីយ៍ ប្រាយុទ្ធ​ចាន់អូចា ជា​រឿង​សម្ងាត់ដែល​នរណា​ក៏​ដឹង​។ ហើយសម្រាប់​រូប​លោកផ្ទាល់ លោក​ក៏​បាន​ដឹង​យ៉ាង​ច្បាស់ ថា ​បើ​តាម​រដ្ឋធម្មនុញ្ញ លោក​មិន​អាច​ដឹកនាំ​ប្រទេស​រហូត​ចប់​អាណត្តិ​ថ្មី​បាន​ទេ។

កាលពី​ខែ​កញ្ញា​ តុលាការ​ធម្មនុញ្ញ​ថៃ បាន​សម្រេច​សេចក្តី​ថា​លោក​ប្រាយុទ្ធ​ចាន់អូចា ត្រូវ​តែ​ចាក​ចេញ​ពី​តំណែងនាយករដ្ឋមន្ត្រី​​ យ៉ាង​យូរ​បំផុត​នៅឆ្នាំ​២០២៥ ព្រោះ​រដ្ឋធម្មនុញ្ញ​បាន​កំហិត​តួនាទី​ប្រមុខ​រដ្ឋាភិបាល​ត្រឹម​៨​ឆ្នាំ។

ប៉ុន្តែ​នៅ​ថ្ងៃសុក្រ​នេះ លោក​ប្រាយុទ្ធ​ចាន់អូចា បាន​ប្រកាស​ដោយ​ច្បាស់ៗ ថា​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ សម្រាប់​គណបក្ស​រួបរួម​ជាតិ​ថៃ ដែល​ទើប​បង្កើត​ថ្មី​ដើម្បី​រូប​លោក​ផ្ទាល់។ លោក ប្រាយុទ្ធ​ចាន់អូចា បាន​ចាក​ចេញ​ពី​គណបក្ស​Pralang Pracharath ដែល​កំពុង​ដឹកនាំរដ្ឋាភិបាល​ចម្រុះ​។ គណបក្ស​កាន់​អំណាច​​បាន​ប្រកាស​ជ្រើសរើស​ឧបនាយករដ្ឋមន្ត្រី​ លោក ប្រាវីត វង្សសុវណ្ណ ជា​បេក្ខជន​នាយករដ្ឋមន្ត្រី។

លោក ប្រាយុទ្ធ​ និង​លោក ប្រាវីត ធ្លាប់​បម្រើ​ក្នុង​ជួរ​យោធា​ដូចគ្នា និង​មាន​ចំណង​នយោបាយ​ចង​ភ្ជាប់​គ្នា​តាំងពី​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។ ចំណង​នៅ​រឹង​មាំ​ដដែល​ បើ​ទោះ​បី​ជា​គេទាំងពីរ​បែក​ផ្លូវ​គ្នា​ក៏​ដោយ។ នេះ​បើ​តាម​ប្រសាសន៍របស់​លោក​បា្រយុទ្ធ​ចាន់អូចា។

ចំណែក​បក្ស​ប្រឆាំង​ ភឿថៃ​វិញ មាន​ប្រជាប្រិយភាព​ខ្ពស់​ជា​និច្ច តែ​ប្រព័ន្ធ​តែង​តាំង​នាយករដ្ឋមន្ត្រី​សម្រួល​ដល់​តែ បេក្ខជន​ស្និទ្ធនឹង​ក្រុមយោធា​ទេ។ ដូច្នេះ​លោក​ប្រាយុទ្ធ​ចាន់អូចា នៅ​តែមាន​សំណាង​ច្រើន​ជាង​គេ​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​មួយ​អាណត្តិ​ទៀត លើក​លែង​តែ​មាន​រលក​ប្រឆាំង​នឹង​លោក​​ខ្លាំង នៅក្នុង​ការ​បោះឆ្នោត។ បើ​គ្មាន​ការ​ប្តូរផ្លាស់​ទេ ការ​បោះឆ្នោត​ ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ឧសភាឆ្នាំ​២០២៣៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ