អានតួអត្ថបទ
មហាសេដ្ឋីចិន -សិង្ហបុរី

សេដ្ឋីចិន សម្រុក​នាំគ្នាប្រមូលទ្រព្យធនចេញ ទៅផ្ញើនៅសិង្ហបុរី

មហា​សេដ្ឋីចិន ច្រើនឡើង​ៗ សម្រុកនាំគ្នាភៀសខ្លួន និង​ប្រមូលទ្រព្យធនចេញ ទៅផ្ញើនៅសិង្ហបុរី​។ និន្នាការ​នេះ បាន​ស្ទុះខ្លាំង​នៅប៉ុន្មាន​ឆ្នាំចុងក្រោយ ក៏ព្រោះតែ រដ្ឋអំណាច​ចិន​ បានធ្វើ​ទុក្ខ​បុកម្នេញ តាមរយៈ​ការ​បង្ខំ​ទារ​ពន្ធ និង​បង្ខំ​​លក់​ក្រុមហ៊ុន​ឲ្យ​ រដ្ឋ​ ក្នុងតម្លៃ​ថោក ឬ​ក៏ ​រឹប​អូសទ្រព្យ​សម្បត្តិ​ផង។​ ហេតុដូច្នេះហើយ ទើប​ មហាសេដ្ឋកិច្ច ​​ច្រើន​រយនាក់ បានប្រមូល​ផ្ទេរទ្រព្យ​សម្បត្តិ​ទៅ​សិង្ហបុរី ជាទីដែល​ធ្វើ​ឲ្យ​ពួក​គេ​កក់ក្តៅចិត្ត។

បុរីរដ្ឋ សិង្ហបុរី ជាទីមជ្ឈមណ្ឌល​សេដ្ឋកិច្ច​មួយ​ដ៏សំខាន់​នៅ​តំបន់​អាស៊ី​។
បុរីរដ្ឋ សិង្ហបុរី ជាទីមជ្ឈមណ្ឌល​សេដ្ឋកិច្ច​មួយ​ដ៏សំខាន់​នៅ​តំបន់​អាស៊ី​។ AP - Vincent Thian
ផ្សាយពាណិជ្ជកម្ម

បុរីរដ្ឋ សិង្ហបុរី ជាទីមជ្ឈមណ្ឌល​សេដ្ឋកិច្ច​មួយ​ដ៏សំខាន់​នៅ​តំបន់​អាស៊ី​ ដែល​បានទទួល​អ្នក​វិនិយោគទុន​ភៀសខ្លួន​ច្រើន​ឡើងៗ។ ក្នុងនោះ  ​មហាសេដ្ឋី​ចិន គឺមា​នចំនួន​កើន​ឡើង​យ៉ាងកំហុក។ នេះការ​បញ្ជាក់​ពីប្រភព​ជាច្រើន​ ដែលប្រាប់​ទៅ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង អាអេហ្វប៉េ។

បណ្តា​មហាសេដ្ឋីចិន ដែល​ទៅ​ជាន់​ដីកោះ​​សិង្ហបុរី គឺ​បាន​បង្កើត​ «ជំនួញ​គ្រួសារ» និង​បើក​សាខា​ក្រុមហ៊ុនចិន ​នៅ​ ​សិង្ហបុរី ដើម្បីអាច​ផ្ទេរ​និង​ទុកដាក់​ទ្រព្យ​សម្បត្តិ​មហាសាល​របស់​ពួក​គេ​ឲ្យ​មាន​សុវត្ថិភាព​។ ជំនួញ​បែបនេះ​ បាន​កើនឡើង​ ទ្វេដង​នៅឆ្នាំ​២០២០-២០២១ គឺ​កើនដល់ ៧០០។ នេះបើតាម​អាជ្ញាធរ​ហិរញ្ញវត្ថុ​សិង្ហបុរី។​ គិត​ត្រឹម​ដាច់​ឆ្នាំ​២០២២ លោក Loh Kia Meng អ្នកជំនាញ​គ្រប់​គ្រងហិរញ្ញវត្ថុ​របស់​ការិយាល័យ​មេធាវី​ Dentons Rodyk វាយ​តម្លៃ​ថា​អាច​មាន​ប្រហែល​ ១ ៥០០ ​ហើយ​ នេះមិន​ជា​ចម្លែក​ទេ គឺថា ​ជាង​ពាក់កណ្តាល​ មក​ពី ចិន​។

​ការិយាល័យមេធាវីនេះ ឲ្យដឹង​ដែរថា ​អតិថិជន​ខ្លះ ហ៊ាន​ផឹក​​ស្រាវីស្គីកម្រ​ តម្លៃ​ ៨០ ម៉ឺន​ដុល្លារ ក្នុង​១​ដប​ និង​ជិះឡាន​ Rolls Royce ទៀត។​ ចំណែក​ ក្លិប​កីឡា​វាយ​កូន​ហ្គោល Sentosa នៅ​សិង្ហបុរី​ ក៏​កត់​សម្គាល់​ពី​សមាជិក​​​បរទេស​ថ្មីៗ ភាគច្រើន​ជា ជនជាតិ​ចិន ដែល​ទៅ​ចុះឈ្មោះ​ប្រចាំឆ្នាំ​។​ សមាជិក​ភាព​ប្រចាំ​ឆ្នាំ នៅ​ក្លិបកីឡាវាយកូនហ្គោលនេះ​ ក្នុង​ម្នាក់​ តម្លៃ ៦៧ ម៉ឺន​​ដុល្លារ។

គេ​កត់​សម្គាល់ថា សេដ្ឋីចិន​ អ្នក​មាន​គ្រាក់ៗទាំង​នោះ ភាគច្រើន ​ ​គឺ ក្នុង​វិស័យប្រព័ន្ធ​បច្ចេកវិទ្យា តែក៏មាន​ដែរ ​វិស័យ​ភោជនីយដ្ឋាន និង​ តារា​ចម្រៀង​។​​ ​ក្នុង​នោះ ​​មាន​រូប​លោក ចេក ម៉ា ​​ជា​មហា​សេដ្ឋី​ខាង​ជំនួយ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត និង​ដែល​បាន​ខាតបង់​ប្រមាណ ២៥ ពាន់លា​នដុល្លារ នៅឆ្នាំ​២០២០ ព្រោះតែ ​រដ្ឋអំណាច​ចិន​ បាន​លុប​ចោល​គម្រោង​ចូល​ទីផ្សារ​ភាគីហ៊ុន​របស់​ក្រុមហ៊ុនលោក​។

អ្នក​ជំនាញ​ពន្យល់ថា ការណ៍​ដែល​សេដ្ឋីចិន​ ​រត់ទៅ​សិង្ហបុរី ព្រោះ​តែ កោះ​នេះ​ មាន​ស្ថិរភាព។​ ប្រមាណ​ជា​ ៦០ ឆ្នាំ​ហើយ​ ដឹកនាំដោយ​គណបក្ស​កាន់អំណាច​តែមួយ​។ បាតុកម្ម​ និង​ កូដកម្ម ត្រូវ​ហាម​ឃាត។ ការបង់​ពន្ធ​វិញ ក៏​ថោក​ ហើយ​ ប្រជាជន​ភាគច្រើន​ផង​ មាន​ដើមកំណើន​ចិន៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ