អានតួអត្ថបទ

សិង្ហបុរី៖ឃាត់ខ្លួនរដ្ឋមន្រ្តីដឹកជញ្ជូន និងសេដ្ឋីម្នាក់នៅក្នុងក្របខណ្ឌនៃការស៊ើបអង្កេតរឿងពុករលួយ

នៅ​ក្នុង​ប្រទេស​សិង្ហបុរី អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ប្រកាស​នា​ល្ងាច​ថ្ងៃ​សុក្រ ទី១៤ កក្កដា​ពី​ការ​ឃាត់ខ្លួន​រដ្ឋមន្រ្តី​ដឹកជញ្ជូន និង​សេដ្ឋី​ម្នាក់​នៅ​ក្នុង​ក្របខណ្ឌ​នៃ​ការ​ស៊ើបអង្កេត​រឿង​ពុករលួយ។ តាម​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដដែល ការ​ឃាត់​ខ្លួន​រដ្ឋមន្រ្តី​ដឹកជញ្ជូន និង​សេដ្ឋី​ម្នាក់​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី១១ កក្កដា​ដូច​គ្នា និង​ត្រូវ​បាន​ដោះលែង​វិញ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​ដាក់​លុយ​តម្កល់។

Property tycoon Ong Beng Seng walks out of the Corrupt Practices Investigation Bureau headquarters in Singapore July 12, 2023. Singapore Press Holding Media Trust/LianHe Zaobao/Ho Peng Yew via REUTERS. SINGAPORE OUT. ATTENTION EDITORS - THIS IMAGE WAS PROVIDED BY A THIRD PARTY. NO SALES. NO ARCHIVES. MANDATORY CREDIT. THE IMAGE HAS BEEN MASKED AT SOURCE
Property tycoon Ong Beng Seng walks out of the Corrupt Practices Investigation Bureau headquarters in Singapore July 12, 2023. Singapore Press Holding Media Trust/LianHe Zaobao/Ho Peng Yew via REUTERS. SINGAPORE OUT. ATTENTION EDITORS - THIS IMAGE WAS PROVIDED BY A THIRD PARTY. NO SALES. NO ARCHIVES. MANDATORY CREDIT. THE IMAGE HAS BEEN MASKED AT SOURCE via REUTERS - LIANHE ZAOBAO
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ពេល​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិន​បាន​ផ្តល់​ព័ត៌មាន​លំអិត​ជុំវិញ​ការ​ស៊ើបអង្កេត ឬ​មួយ​ក៏​រឿង​អាស្រូវ​ពុករលួយ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋមន្រ្តី​ដឹកជញ្ជូន និង​សេដ្ឋី​ម្នាក់​ឈ្មោះ​អ៊ុង បេងសេង (Ong Beng Seng) ទេ។ អ្វី​ដែល​គេ​ដឹង ការ​ស៊ើបអង្កេត​រឿង​ពុករលួយ​បាន​សំដៅ​ដំបូង​តែ​លើ​រដ្ឋមន្រ្តី​ដឹកជញ្ជូន​ម្នាក់​គត់។ តែ​ក្រោយ​មក អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​សម្គាល់​ឃើញ​ថា សេដ្ឋី​លោក​អ៊ុង បេងសេង​ក៏​មាន​ជាប់​ជំពាក់​វាក់វិន​ជាមួយ​រដ្ឋមន្រ្តី​ដឹកជញ្ជូន​រូប​នោះ​ដែរ។

តាម​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ រដ្ឋមន្រ្តី​ដឹកជញ្ជូន និង​លោក​អ៊ុង បេងសេង​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ថ្ងៃទី១១ កក្កដា​ដូច​គ្នា និង​ត្រូវ​បាន​ដក​លិខិត​ឆ្លងដែន។ តែ​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ក្រោយ​ពី​ពួក​គេ​បាន​ដាក់​លុយ​តម្កល់។ ទោះ​ជា​យ៉ាង​នេះ​ក្តី អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ថ្លែង​ពី​ការ​យល់​ព្រម​ឲ្យ​លោក​អ៊ុង បេងសេង​ទៅ​បរទេស បន្ទាប់​ពី​លោក​បាន​ដំឡើង​ប្រាក់តម្កល់​ដល់ ១០០ ០០០ដុល្លារ​សាំងហ្កាពួរ។ តែ​នៅ​ពេល​ត្រឡប់​ពី​បរទេស​វិញ សេដ្ឋី​រូប​នេះ​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ត្រូវ​ប្រគល់​លិខិត​ឆ្លង​ដែន​វិញ។

គួរ​បញ្ជាក់​ថា លោក​អ៊ុង បេងសេង​ដែល​ជា​ជនជាតិ​ម៉ាឡេស៊ី​រស់នៅ​សិង្ហបុរី​ជា​អចិន្រ្តៃយ៍​ជា​ម្ចាស់​ក្រុមហ៊ុន Singapore GP និង​ការិយាល័យ​ទេសចរណ៍​សិង្ហបុរី។ តាម​ទស្សនាវដ្តី​អាមេរិក Forbes លោក​អ៊ុង បេងសេង និង​ភរិយា​ជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី២៤ នៅ​សិង្ហបុរី។ តែ​នៅ​ប្រទេស​ណា​មិន​ដឹង​ទេ តែ​បើ​នៅ​សិង្ហបុរី​ក្នុង​នាម​ជា​ប្រទេស​ដែល​មិន​សូវ​មាន​អំពើ​ពុករលួយ រដ្ឋអំណាច​មិន​ញញើត​នឹង​ចាត់​វិធានការ​ចាស់​ដៃ​ទៅ​លើ​ជន​ណា​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ពុករលួយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ