អានតួអត្ថបទ

តៃវ៉ាន់៖ យន្តហោះចម្បាំងប្រមាណ ​៧០ គ្រឿង ​និងនាវាយោធាចិន ១០ គ្រឿង ​ ខិតកៀកក្បែរ​កោះ​តៃវ៉ាន់

​​តៃវ៉ាន់ ​ប្រកាស​ឲ្យដឹង​ថា គ្រាន់តែ​ ២​ថ្ងៃ​ ពុធនិង​ព្រហស្បតិ៍ សប្តាហ៍​នេះ​ យ៉ាងហោច យន្តហោះ​ចម្បាំងចិន ចំនួន​​ ៦៨ គ្រឿង និង​នាវា​យោធាចិន ១០ គ្រឿង​ បានខិត​ចូល​មកកៀកក្បែរ​កោះ​របស់ខ្លួន។ គ្រឿង​ចម្បាំង​ទាំងនេះ បាន​ធ្វើដំណើរ​សំដៅ​ទៅ​រក នាវាផ្ទុកយន្តហោះ សាន់ដុង (Shandong)​ ដើម្បី​ចូលរួមសមយុទ្ធលើសមុទ្រ​។ នាវាធំ សាន់ដុង ​នេះ ឋិតនៅ​ចម្ងាយ​តែ​១១១គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ដីកោះ​តៃវ៉ាន។ ​នេះបើតាម​ក្រសួង​ការ​ពារ​ជាតិ​របស់​ក្រុង​តៃប៉ិ។

7th Fleet Destroyer Transits Taiwan Strait
By U.S. 7th Fleet Public Affairs

TAIWAN STRAIT  –  
Arleigh Burke-class guided-missile destroyer USS Ralph Johnson (DDG 114) and Royal Canadian Navy Halifax-class frigate HMCS Ottawa (FFH 341) conducted a routine Taiwan Strait transit September 9 (local time) through waters where high-seas freedoms of navigation and overflight apply in accordance with international law.
7th Fleet Destroyer Transits Taiwan Strait By U.S. 7th Fleet Public Affairs TAIWAN STRAIT – Arleigh Burke-class guided-missile destroyer USS Ralph Johnson (DDG 114) and Royal Canadian Navy Halifax-class frigate HMCS Ottawa (FFH 341) conducted a routine Taiwan Strait transit September 9 (local time) through waters where high-seas freedoms of navigation and overflight apply in accordance with international law. © c7f.navy.mil
ផ្សាយពាណិជ្ជកម្ម

មិនចម្លែកទេ ខែមុន ក៏ដូចជា​ក្នុង​ខែនេះ ដែលចិនបញ្ចូនគ្រឿងចម្បាំងទៅក្បែរៗអែបៗនឹងកោះតៃវ៉ាន់។ ​​អ្ន​កជំនាញ​កិច្ចការ​ចិន អ្នក​ស្រី Bonnie Glaser ភូមិសាស្ត្រ​-នយោបាយ​វិទូ នៅ​មណ្ឌមជ្ឈមស្រាវជ្រាវ German Marshall Fund នៅ​សហរដ្ឋអាមេរិក បាន​វិភាគ​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ ​AFP ថា​ រដ្ឋអំណាច​ចិន ​ប្រើ​គ្រប់​មធ្យោបាយ និង​​ គំរាម​កំហែង និង​ដើម្បី​​​ត្រួត​ត្រា ​ដាច់​ចង្កូត កោះ​​តៃវ៉ាន់។​

ចំណែក​ភាគីជប៉ុន ក្រសួង​ការពារជាតិ​របស់​ក្រុង​តូក្យូ វិញ ក៏​អះអាង​អំពី​ដំណើរ​នាវាយោធានិង​យន្តហោះ​ច្បាំង​ចិន​ដែរ។ យោធាជប៉ុន ​បញ្ជាក់ទៀតថា យ៉ាងហោច មាន​នាវា​ ៦ គ្រឿង​ ជា​នា​វាចម្បាំង​ ដែល​មាន​សមត្ថភាព​ប្រឆាំង​កម្ទេច​នាវា​ផ្សេងទៀត។ វាកំពុងតែ​ឋិត​នៅ​ខាង​កើត​កោះ​តៃវ៉ាន់​។​ ពី​​ថ្ងៃពុធ គ្រឿង​ចម្បាំង​ចិន​ទាំងនោះ ក៏​ឋិត​ចម្ងាយ​តែជាង​៦០០គីឡីម៉ែត្រ​ប៉ុណ្ណោះពី​កោះ មីយ៉ាកូជីម៉ា​ របស់​ជប៉ុន។

ចំពោះ​សំណុំ​រឿង​នេះ ភាគីចិន រដ្ឋអំណាច​ក្រុង​​ប៉េកាំង គ្មាន​បញ្ចេញ​ការ​អ្វីទេ ​ក៏ប៉ុន្តែ កាល​ពី​សប្តាហ៍​មុន អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន ​​បង្ហើបថា កងទ័ព​យោធាចិន បាន​ទទួល​​បញ្ជា​ឲ្យ​ត្រៀម​ខ្លួន​ សម្រាប់ទប់​ទល់​​ស្ថានការណ៍​អាសន្ន​។​​ នេះក៏ព្រោះតែ មាន​នាវា​​កងទ័ព​ របស់ ​សហរដ្ឋអាមេរិក ​និង​ យោធា​កាណាដា ដែល​ធ្វើ​ដំណើរ​រួម​គ្នា ឆ្លង​កាត់​កោះ​តៃវ៉ាន់​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ