អានតួអត្ថបទ
ប៉ាគីស្ថាន-បក្ស​ប្រឆាំង

ប៉ាគីស្ថានផាត់បេក្ខភាព​អតីត​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាន់ខាន់ ​ចេញ​ពីបញ្ជី​​បោះឆ្នោត​សភា

ដោយ​គ្មានការ​ភ្ញាក់ផ្អើល ប៉ាគីស្ថាន​បាន​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ​ទី ៣១​ធ្នូ​២០២៣ មិន​ទទួល​យក​បេក្ខភាព​អតីត​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាន់ខាន់ និង​សកម្មជន​បក្ស​ ឱ្យ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​សភា​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែ​កុម្ភៈ​ខាង​មុខ​ទេ។

អតីត​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន លោក អ៊ីមរ៉ាន់ ខាន់ ថ្ងៃទី ១៨​ឧសភា​២០២៣
អតីត​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន លោក អ៊ីមរ៉ាន់ ខាន់ ថ្ងៃទី ១៨​ឧសភា​២០២៣ AP - K.M. Chaudary
ផ្សាយពាណិជ្ជកម្ម

បេក្ខភាព​របស់​លោក​អតីត​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន និង​ប្រមុខ​ដឹកនាំ​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត​របស់​គណបក្ស​Tehreek-e-insaf របស់​លោក​ អ៊ីរ៉ាន់ខាន់ ស្ទើរ​ទាំង​អស់ ត្រូវ​បាន​ផាត់​ចេញ​ពី​បញ្ជី​បោះឆ្នោត។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អ្នក​នាំពាក្យ​គណបក្ស​ ក្រោយ​ពីស្ថាប័ន​គ្រប់គ្រង​ការ​បោះឆ្នោត​បាន​បិទ​បញ្ជី​ចុះ​ឈ្មោះ​បោះឆ្នោតជា​ស្ថាពរ។ ជា​សរុប​ បេក្ខភាព​របស់សកម្មជន​​គណបក្ស​ប្រមាណ​៩០ទៅ​៩៥% ត្រូវ​ច្រាន​ចេញ​ពី​បញ្ជី​បោះឆ្នោត។

សម្រាប់​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត ​ការ​ផាត់​សកម្មជន​បក្សគណបក្ស​Tehreek E insaf រាប់​ទាំង​រូប​លោក​អ៊ីរ៉ាន់ខាន់ ដែល​កំពុង​ជាប់​ឃុំ​ឃាំង​តាំង​ពី​ខែ​សីហា​មក​ ​ធ្វើ​​ឡើង​ស្រប​តាម​​សាលក្រមតុលាការ។ ប៉ុន្តែ​សម្រាប់​​​អ្នក​នាំពាក្យគណបក្ស​​ដដែល​ នេះ​ជា​យុទ្ធសាស្ត្រ​រារាំង​មិន​ឱ្យបេក្ខជន​បក្ស​ប្រឆាំង​ចូល​រួម​តែ​ប៉ុណ្ណោះ។ គណបក្ស​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បីបាន​ស្ថិត​នៅ​លើឆាក​នយោបាយ​ និង​​មិន​ធ្វើ​ពាហិការ​មិន​ចូល​ក្នុង​ការ​បោះឆ្នោត​នេះ​ឡើយ។  អ្នក​នាំពាក្យ​រូប​នេះ​បាន​អះអាង​ថា គណបក្ស​នឹង​ធ្វើ​បណ្តឹង​តវ៉ា​ ដោយ ​ប្រើ​គ្រប់​មធ្យោបាយ​ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​និង​នយោបាយ។

គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ត្រូវ​បង្ហាញ​បញ្ជី​អ្នក​ឈរ​ឈ្មោះ​បោះឆ្នោត​ ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៣​មករា​ខាង​មុខ។ ការ​តវ៉ា​របស់​គណបក្ស​Tehreek e insaf ដឹកនាំ​ដោយ​លោក​អ៊ីនរ៉ាន់​ខាន់​ ប្រឆាំង​នឹង​ការ​ផាត់​សកម្ម​ជន​ចេញ​ពី​ដំណើរការ​បោះឆ្នោត​ច្បាស់​ជា​នឹង​ឡើង​ដល់​តុលាការ​ឬ​គណៈកម្មការ​បោះឆ្នោត​ជា​មិន​ខាន។ លោក​អ៊ីនរ៉ាន់​ខាន់​ អាយុ​៧១​ឆ្នាំ អតីត​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថានបាន​​ខ្ទាត​ពី​អំណាច​ក្រោយ​មាន​ជម្លោះ​ជាមួយ​ក្រុម​មេ​ដឹកនាំ​​យោធា​កាលពី​ឆ្នាំ​ទៅ។ ​ក្លាយ​ជា​ជាបក្ស​ប្រឆាំង​ ​លោក អ៊ីរ៉ាន់​ខាន់ បាន​ដឹកនាំ​ធ្វើ​យុទ្ធនាការ​ឃោសនា​រិះគន់​ក្រុម​យោធា​ដែលមាន​​ប្រវត្តិ​ជា​អ្នក​​ដឹកនាំ​ប្រទេស​ដោយ​ផ្ទាល់អស់​ជាច្រើន​ឆ្នាំ។ លោក​បាន​ចោទ​ក្រុម​យោធា​ថា​អ្នក​ផ្សំ​គំនិត​ក្បត់​ទម្លាក់​លោក​ពី​តួនាទី​ប្រមុខ​រដ្ឋាភិបាល និង​បាន​ប៉ុន​ប៉ង​ធ្វើ​ឃាត​រូប​លោក​រហូត​បង្ក​ឱ្យ​មាន​របួស។ ក្រោយ​ការ​ចាប់​ខ្លួនលោក​អ៊ីមរ៉ាន់​ខាន់​​នៅ​ខែ​ឧសភា គណបក្ស​Tehreek-e-insaf បាន​រង​ការ​បង្ក្រាប​គាប​សង្កត់​យ៉ាង​ខ្លាំង។ មេដឹកនាំ​បក្ស​មួយ​ចំនួន​ទៀត​ក៏​ជាប់​ឃុំ​ហើយ​ខ្លះ​ទៀត​ត្រូវ​បង្ខំ​ដើរ​ចេញ​ពី​បក្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ