អានតួអត្ថបទ
សង្រ្គាមនុយក្លេអ៊ែរ

សង្រ្គាម​ពាក្យ​សំដី​រវាង​អាមេរិក​និង​រុស្ស៊ី នៅក្នុង​រឿងប្រើអាវុធ​នុយក្លេអ៊ែរ

ប្រធានាធិបតីរុស្ស៊ី លោក​ពូទីន បានព្រមានពី​ការគំរាមកំហែង​អាវុធ​នុយក្លេអ៊ែរដែលកាន់តែ​រីកធំឡើង ប៉ុន្តែ បញ្ជាក់ថា រុស្ស៊ី​នឹង​មិនមែនជា​អ្នកចាប់ផ្តើម​ប្រើអាវុធ​នុយក្លេអ៊ែរ​មុនគេដាច់ខាត។ ប្រសាសន៍​របស់​ប្រមុខរដ្ឋ​រុស្ស៊ី នៅក្នុងកិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​រុស្ស៊ី កាលពីថ្ងៃ​ពុធ​បាន​ទាក់ទាញ​ប្រតិកម្ម​បរិហារិះគន់ភ្លាមៗ​ពីវ៉ាស៊ីនតោន។ នៅក្នុង​សន្និសីទ​កាសែតកាលពីថ្ងៃពុធទី ៧ធ្នូ ២០២២ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក ចាត់ទុកការលើកឡើង​របស់​លោក​ពូទីន​ថា គ្មានការទទួលខុសត្រូវ។

Russian President Vladimir Putin holds the annual meeting of the Presidential Council for Civil Society and Human Rights, via video link in Moscow, Russia December 7, 2022. Sputnik/Mikhail Metzel/Pool via REUTERS ATTENTION EDITORS - THIS IMAGE WAS PROVIDED BY A THIRD PARTY.
Russian President Vladimir Putin holds the annual meeting of the Presidential Council for Civil Society and Human Rights, via video link in Moscow, Russia December 7, 2022. Sputnik/Mikhail Metzel/Pool via REUTERS ATTENTION EDITORS - THIS IMAGE WAS PROVIDED BY A THIRD PARTY. via REUTERS - SPUTNIK
ផ្សាយពាណិជ្ជកម្ម

លទ្ធភាព​ផ្ទុះ​សង្រ្គាមនុយក្លេអ៊ែរ ត្រូវបានគេ​លើកមកនិយាយកាន់តែច្រើន នៅរុស្ស៊ីធ្វើសង្រ្គាមឈ្លានពាន​អ៊ុយក្រែន និងការគំរាមតិចឬ​ច្រើន​របស់មហាអំណាច​នុយក្លេអ៊ែររុស្ស៊ី។ កាលពី​ខែ កញ្ញា កន្លងទៅ លោក​ប្រធានាធិបតីពូទីន ផ្ទាល់​ធ្លាប់​បាន​ពន្លយ ពីការប្រើ​អាវុធនុយក្លេអ៊ែរ​តាក់ទិក ក្នុងសង្រ្គាមអ៊ុយក្រែន។

នៅក្នុង​កិច្ចប្រជុំ​នៅទីក្រុង​ម៉ូស្គូ កាលពីថ្ងៃ​ពុធ មេដឹកនាំ​រុស្ស៊ី​បាន​បញ្ជាក់​ថា ការគំរាមកំហែង​នៃសង្រ្គាម​នុយក្លេអ៊ែរ​កាន់តែ​រីកធំឡើងៗ ប៉ុន្តែ រុស្ស៊ី​នឹង​មិន​ប្រើ​អាវុធ​នុយក្លេអ៊ែរ​មុនគេ​នោះទេ។ រុស្ស៊ី​នឹង​ប្រើអាវុធនុយក្លេអ៊ែរ​តែក្នុង​ករណីដែលមានការវាយប្រហារ​មកលើ​ខ្លួនតែប៉ុណ្ណោះ។

សម្រាប់​លោកពូទីន បើទោះបី មិនមែនជា​អ្នកចាប់ផ្តើម​ប្រើអាវុធ​នុយក្លេអ៊ែរ​មុនគេ ប៉ុន្តែ រុស្ស៊ី ក៏មិនមែន​ជាប្រទេស​ទី​២​ដែល​ប្រើ​នុយក្លេអ៊ែរ​នោះដែរ ព្រោះថា ក្នុងកាលៈទេសៈ​សព្វថ្ងៃ លទ្ធភាព​វាយប្រហារនុយក្លេអ៊ែរ​មកលើ​រុស្ស៊ី មានតិចតួចណាស់។

សម្រាប់​Ned Price អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាមេរិក ដោយយក​ការគំរាមកំហែងនុយក្លេអ៊ែរ​មក​និយាយ​លេងសើច មើលស្រាល ការលើកឡើង​របស់​ប្រមុខដឹកនាំ​រុស្ស៊ី គឺ​គ្មានការទទួលខុសត្រូវ។ សម្រាប់​អ្នកនាំពាក្យ​អាមេរិក ចាប់តាំងពីសង្រ្គាមត្រជាក់ មហាអំណាច​នុយក្លេអ៊ែរ​ក្នុងពិភពលោក ដូចជា​ចិន ឥណ្ឌា អាមេរិក និង​រុស្ស៊ី​បាន​ដឹងច្បាស់ថា សង្រ្គាម​នុយក្លេអ៊ែរ​មិនត្រូវ​កើតឡើង​ដាច់ខាត។

សង្រ្គាមរុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​បាន​បង្ក​ឲ្យមានការភ័យព្រួយបារម្ភ​ថា នឹង​អាច​បណ្តាល​ឲ្យកើតមាន​សង្រ្គាម​នុយក្លេអ៊ែរ។ មន្រ្តីយោធា​អាមេរិក​ធ្លាប់​ខ្លាច​ថា រុស្ស៊ី​នឹង​ប្រើអាវុធ​នុយក្លេអ៊ែរ​ក្នុងករណីចាញ់សង្រ្គាម​នៅអ៊ុយក្រែន។

ប៉ុន្តែ តាម​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ ការគំរាមកំហែង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​បានចុះ​ថយមកវិញ ដោយ​ត្រូវ​អរគុណ​ការដាក់សម្ពាធ​របស់​សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​ចិន។ នៅក្នុង​បទសម្ភាសន៍ ជាមួយកាសែត​អាល្លឺម៉ង់ ចុះផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍នេះ ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់​បាន​បញ្ជាក់ថា រុស្សី ឈប់​គំរាមកំហែង​ប្រើអាវុធ​នុយក្លេអ៊ែរ ព្រោះ រុស្ស៊ី​បានដឹង​ពីខ្សែបន្ទាត់ក្រហម របស់​សហគមន៍​អន្តរជាតិ។ នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​មិនបានបញ្ជាក់​ថា តើខ្សែក្រហម​នោះគឺ​អ្វីទេ ប៉ុន្តែគ្រាន់តែ​ថា អាទិភាព​សព្វថ្ងៃនេះ គឺ​រុស្ស៊ី ត្រូវ​បញ្ចប់​សង្រ្គាម និង​ដកទ័ព​ចេញពីអ៊ុយក្រែន។

នៅក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សា​សិទ្ធិមនុស្ស​រុស្ស៊ី លោកពូទីន​បាន​ចោទប្រកាន់​អាមេរិក​ថា មានជំហរ​ពីរុស្ស៊ី នៅពេល​ដាក់ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​នៅក្រៅទឹកដីអាមេរិក ដូចជា​នៅ​ទឹកដីអឺរ៉ុប នៅតួកគី។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ