អានតួអត្ថបទ
អាល្លឺម៉ង់-ការពារជាតិ

រដ្ឋមន្ត្រីការពារ​ជាតិ​អាល្លឺម៉ង់​ សុំ​​ចេញ​ពី​តំណែង​ក្រោយ​​និយាយ​ប៉ះពាល់​ដល់​សង្គ្រាម​អ៊ុយក្រែន

ក្នុង​ពេល​ដែល​ប្រទេស​កំពុង​រួសរាន់​បង្កើន​ជំនួយ​យោធា​ថ្មី​ ជា​រថក្រោះ​ ទៅ​ឱ្យ​អ៊ុយក្រែន  និង​​កំពុង​ធ្វើ​កំណែទម្រង់​យោធា​ ​នៅថ្ងៃចន្ទទី ១៦ មករានេះ ​រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​​អាល្លឺម៉ង់​បាន​ប្រកាស​សុំ​លាលែង​ពី​តំណែង​។ រដ្ឋមន្ត្រី​ការពារ​ជាតិ​រូប​នេះ រង​ការ​រិះគន់​តាំង​ពី​​ជា​ច្រើន​ខែ​មក​ហើយ​ និង​កាន់​តែ​ងាយ​របេះ​ទៀត ក្រោយ​ពី​បាន​និយាយពាក្យ​មិន​សមរម្យ​ទាក់ទង​នឹង​​សង្គ្រាម​នៅអ៊ុយក្រែន។

លោកស្រី Christine Lambrecht រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​អាល្លឺម៉ង់ សុំ​លាលែង​ពី​តំណែង​ ក្រោយនិយាយពាក្យ​មិន​សម​ប៉ះពាល់​ទាក់ទង​នឹង​សង្គ្រាម​អ៊ុយក្រែន
លោកស្រី Christine Lambrecht រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​អាល្លឺម៉ង់ សុំ​លាលែង​ពី​តំណែង​ ក្រោយនិយាយពាក្យ​មិន​សម​ប៉ះពាល់​ទាក់ទង​នឹង​សង្គ្រាម​អ៊ុយក្រែន AP - Markus Schreiber
ផ្សាយពាណិជ្ជកម្ម

គេ​រង់ចាំ​ដំណឹង​ជា​ច្រើ​ន​ថ្ងៃ​មក​ហើយ តែ​ទើប​នៅថ្ងៃ​ចន្ទទី ១៦​មករា​នេះទេ ដែល​លោកស្រី គ្រី​ស្ទីន​ ឡាំប្រីស្ត៍ បាន​សរសេរលិខិត​​ជា​លាយលក្ខណ៍​អក្សរ​សុំ​លាលែង​ពី​តំណែង។ រងការ​រិះគន់​តាំង​ពី​ច្រើន​ខែមកស្រាប់ សារ​​​​ជូនពរនា​ឱកាសបុណ្យ​ចូល​​ឆ្នាំ​ថ្មី​ បាន​មក​ផ្តាច់​កិត្តិនាម​របស់​លោកស្រីតែម្តង។

នៅក្នុង​វីដេអូ ពី​កណ្តាលទីក្រុង​ប៊ែរ​ឡាំង ​​លោកស្រីដែលមាន​សក់​ប៊ើង​កន្ទ្រើង​ដោយ​ខ្យល់​ខ្លាំង បាន​ភ្លាត់​មាត់និយាយថា ​សង្គ្រាមកំពុង​ឆេះ​រាលដាល​នៅកណ្តាល​អឺរ៉ុប​ តែ​បាន​​ផ្តល់​ឱកាសលោកស្រី​មាន​ជំនួប​ជាមនុស្ស​សំខាន់ៗ ជា​ច្រើន ! អរគុណ! កាលពី​ប៉ុន្មាន​ខែ​មុន នៅពេល​លោក​ប្រធានាធិបតី​អ៊ុយក្រែន​ស្នើ​សុំ​ជំនួយ​អាវុធធុន​ធ្ងន់ លោកស្រី​ប្រកាស​ផ្តល់​មួក​ការពារ​ចំនួន​៥ពាន់។ ប្រើ​ឧទ្ធម្ភាគចក្រយោធា​ទៅ​កំសាន្ត​វិស្សមកាល ... អាល្លឺម៉ង់​បន្ទោស​លោកស្រី​ជា​ច្រើន​និង​ខ្លាំង​ទៀត ដែល​មិនស្គាល់​សំណុំ​រឿង មិនអាច​ក្តាប់​រចនា​សម្ព័ន្ធយោធា​ប្រទេស​បាន។ មាន​កញ្ចប់​ថវិកាពិសេស​​ដល់​១០០ពាន់​លាន​ហើយ​ នៅ​តែ​យឺត​យ៉ាវ​ក្នុង​​ធ្វើ​កំណែទម្រង់​បាន​យោធាជាតិ​​ និងយឺត​យ៉ាវ​ក្នុង​ការគាំទ្រ​យោធា​​អ៊ុយក្រែន​ទៀត​។

យ៉ាងណា​ក៏​ដោយ ក៏​លោក​នាយករដ្ឋមន្ត្រី​បាន​សម្តែង​អំណរគុណ​លោកស្រី គ្រីស្ទីន ឡាំប្រិស្ត៍​ ដែល​បាន​បំពេញ​ការងារ​បម្រើជាតិ​កន្លងមក តែ​រហូត​មក​ទល់​នឹង​ល្ងាច​ថ្ងៃ​ចន្ទ​នេះ ​ គេ​នៅ​ពុំ​ទាន់​ស្គាល់​មុខ​រដ្ឋមន្ត្រីការពារ​ជាតិ​ថ្មី​ទេ។ បើ​តាម​សារព័ត៌មាន Bild ​លោក​ អូឡាហ្វ ស្ហុលស៍ ទំនង​ជា​នឹងមិនអាច​​អនុ​វត្តគោលការណ៍សមភាព​ស្ត្រីនិងបុរស​ក្នុង​ជួររ​ដ្ឋាភិបាល​ទៀត​ទេ ព្រោះជា​ជម្រើស​ដ៏​លំបាក។ លោក អូឡាហ្វ ស្ហុលស៍ ​ចាំបាច់​ត្រូវ​មាន​រដ្ឋមន្ត្រីការពារ​ជាតិ​ដែល​អាច​គ្រប់គ្រង​អាល្លឺម៉ង់​ “សករាជថ្មី” សម្រាប់​​ធ្វើ​ទំនើបកម្ម​វិស័យការពារ​ជាតិ​របស់​ខ្លួន​ផង ហើយ​អាច​ឆ្លើយ​តប​ទៅ​បរិបទ​សង្គ្រាម​ ដែល​អាល្លឺម៉ង់​​ត្រូវ​ប្រកាស​ផ្តល់​ការ​គាំទ្រ​ថ្មី​ទៀត ដល់​អ៊ុយក្រែន និង​ជួប​ប្រជុំ​​ក្រុម​សម្ព័ន្ធមិត្ត​ជាមួយ​​អាមេរិក​នៅថ្ងៃ​សុក្រ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ