អានតួអត្ថបទ
កម្ពុជា

ក្រុ​ម​អ្នកកាសែត​​ខ្មែរ​​ចេញ​​លិខិត​​ចំហស្នើ​ឱ្យ​​តុលាការ​​ព​ន្លឿ​ន​​ការ​ប្រកាស​​សាលក្រម​​លើ​អ​តីត​​អ្នក​កាសែត​

ក្រុមអ្នកកាសែត​កម្ពុជា​ដែល​បម្រើ​ការងារ​នៅតាម​ស្ថាប័ន​ព័ត៌មាន​នានា​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃអាទិត្យ​នេះ បានចេញ​លិខិត​ចំហ​មួយ​ទៅកាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ។ លិខិត​ចំហរ​នេះ គឺ​ក្រុមអ្នកកាសែត​បាន​អំពាវនាវ​ឱ្យ​តុលាការ​ព​ន្លឿ​ន​ការប្រកាស​សាលក្រម​លើ​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់​គឺ​លោក​អ៊ួ​ន ឈិន និង លោក​យាង សុធា​រិន្ទ ហៅ​យាង សុជា​មេត្តា។

លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា គឺជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី
លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា គឺជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី @សហការី
ផ្សាយពាណិជ្ជកម្ម

ក្រុមអ្នកកាសែត​កម្ពុជា​បាន​សម្តែង​នូវ​ការព្រួយបារម្ភ និង បានចាត់ទុក​ការពន្យារពេល​នៃ​ការប្រកាស​សាលក្រម​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ថា​បានធ្វើឱ្យ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់ អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់​គឺ​លោក​អ៊ួ​ន ឈិន និង លោក​យាង សុធា​រិន្ទ ហៅ​យាង សុជា​មេត្តា។ ហេតុ​ដូច្នេះហើយ ក្រុមអ្នកកាសែត​កម្ពុជា បានស្នើ​សុំឱ្យ​តុលាការ​ឆាប់​ប្រកាស​សាលក្រម​នេះ និង បានស្នើ​សុំឱ្យ​តុលាការ​ទម្លាក់ចោល​បទ​ចោទប្រកាន់​មកលើ​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី​ទាំងពីរ​នាក់​នេះ​ថែមទៀត។

លិខិត​ចំហរ​របស់​ក្រុមអ្នកកាសែត​កម្ពុជា​នេះ ធ្វើឡើង​ស្របពេល​ដែល​ដំណឹង​នៃ​ការប្រកាស​សាលក្រម​លើ​សំណុំរឿង​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី​ហាក់​នៅ​ស្ងាត់ឈឹង​នៅឡើយ។ កាលពី​ថ្ងៃទី៣០ ខែសីហា​កន្លងទៅ តុលាការក្រុង​ភ្នំពេញ​បាន​ពន្យារ​ការប្រកាស​សាលក្រម​លើ​អតីត​អ្នកកាសែត​ដោយ​មិន​កំណត់ពេល​ច្បាស់លាស់។ សំណុំរឿង​អតីត​អ្នកកាសែត​ទាំងពីរ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ បាន​បើកសវនាការ​ជំនុំជម្រះ​រួចហើយ​កាលបី​ថ្ងៃទី២៦ ខែកក្កដា ។ តុលាការ​បាន​ចោទប្រកាន់​ពួកគេ​ទាំងពីរ​ចំនួន​ពីរ​បទល្មើស គឺ បទ​ប្រគល់ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​ធ្វើឱ្យ​អន្តរាយ​ការការពារ​ជាតិ និង​បទ ផលិត និង​កាន់កាប់​រូបភាព​អាសអាភាស។

សម្រាប់​ក្រុមអ្នកកាសែត​កម្ពុជា បទចោទប្រកាន់​ទាំងពីរ​នេះ គឺ​ធ្ងន់ធ្ងរ​ខ្លាំងណាស់​សម្រាប់​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី​ទាំងពីរ​នាក់។ ពួកគេ​បាន​អះអាងថា ការចោទប្រកាន់​មកលើ​អតីត​អ្នកកាសែត​ទាំងពីរ​នេះ កំពុងតែ​បង្ក​ភាពភ័យខ្លាច​ដល់​អ្នកកា​សែត​ដទៃទៀត ព្រមទាំង​ធ្វើឱ្យ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ធ្លាក់ចុះ។ ជាមួយគ្នានេះ ក្រុមអ្នកកាសែត​កម្ពុជា​ក៏បាន​រំលេច​ឱ្យដឹង​ផងដែរ​ថា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌​មានបាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់ព័ត៌មាន​ពិតប្រាកដ​ជូន​ដល់​ប្រជាពលរដ្ឋ។ រីឯ អ្នកកាសែត​វិញ គឺមាន​តួនាទី​ក្នុងការ​រាយការណ៍​អ្វីដែល​ជាការ​ពិត​ជូន​ដល់​សា​ធារ​ជន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ