អានតួអត្ថបទ
ឥណ្ឌា

ឥណ្ឌា​​ត្រៀម​​ខ្លួន​​ការពារ​​ផល​​ប្រយោជន៍​​នៃ​​ការ​​រុករក​​ប្រេង​​របស់​​ខ្លួន​​នៅ​​សមុទ្រ​​ចិន​​ខាង​​ត្បូង​​

ជម្លោះដែនទឹក​​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​​នៅ​​តែ​​បង្ក​ភាព​តានតឹង​​រវាង​ចិន​និង​​បណ្តា​​ប្រទេស​​ផ្សេង​​​ៗ​​​នៅ​​អាស៊ី។​ នៅ​សប្តាហ៍​នេះ​​គឺ​ដល់​វេន​ឥណ្ឌា​​វិញ​ម្តង​ដែល​ចេញ​មុខ​ប្រតិកម្ម​ចំពោះ​​​​ភាព​រី​ក​ចំរើន​​នៃ​កងទ័ព​ជើង​ទឹក​របស់​ចិន​។ កាលពី​ម្សិលមិញ​នេះ​ មេ​ដឹក​នាំ​ទាហាន​ជើង​ទឹក​ឥណ្ឌា បាន​សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​​​ការ​កើន​ឡើង​នៃកង​ទ័ព​​ជើង​​ទឹក​របស់​ប្រទេស​​ចិន​ ហើយ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ឥណ្ឌាគាំទ្រ​​ក្រុមហ៊ុន​ថាមពល​សាធារណៈ​ ONGC​ នៅ​ក្នុង​​​ដំណើរការ​​​រុក​​រកប្រេង​​ នៅ​សមុទ្រ​ចិន​ខាង​ត្បូង។​

សមុទ្រចិន​ខាងត្បូងដែលប្រទេសចិនចាត់ទុកជាដែនទឹករបស់ខ្លួន
សមុទ្រចិន​ខាងត្បូងដែលប្រទេសចិនចាត់ទុកជាដែនទឹករបស់ខ្លួន REUTERS/Kham/
ផ្សាយពាណិជ្ជកម្ម

បើ​ទោះ​ជា​ ក្រុង​​ប៉េកាំង​​​ធ្លាប់​សំនូម​ពរ​​ ក្រុង​ញូដេលី​ អោយ​គោរព​​គោល​​នយោ​បាយ​ សន្តិភាព​និង​ស្ថិរភាព​​​ក្នុង​តំបន់​ក៏​ដោយ​ ​ឥណ្ឌា ​ប្រកាស​​ថា​ ទាហាន​ជើង​ទឹក​របស់​ខ្លួន​​ ​ត្រៀម​រួច​ជា​ស្រេច ក្នុង​ការ​​​បញ្ជូន​​នាវាទៅសមុទ្រចិន​ខាង​ត្បូង​ អោយ​បាន​ទាន់​ពេល​វេលា ដើម្បី​ ​​ការ​ពារ​ផល​ប្រយោជន៍ក្នុង​ដំណើរ​​ការ​រុករក​ប្រេង ​​របស់ខ្លួន​​​។ ​ វិធាន​ការ​ថ្មី​ ​របស់​ឥណ្ឌា​​ អាច​បង្ក​​អោយ​​មាន​ភាព​តានតឹង ជាមួយ​​នឹង​​​ ក្រុង​ប៉េកាំង មួយ​កំរិត​ទៀត។​

 
កាល​ពី​ម្សិល​មិញ​នេះ​ មេដឹកនាំ​ទាហាន​ជើង​ទឹក​ឥណ្ឌា​​ លោក​​ Joshi​​​ បាន​សំដែង​ការ​ព្រួយ​បារម្ភ​​ចំពោះ​​​វឌ្ឈនភាព​ទាហាន​​ជើង​​ទឹករបស់​ប្រទេស​ចិន​ ហើយ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ឥណ្ឌាគាំទ្រក្រុម​​ហ៊ុនថាមពល​សាធារណៈ​ONGC​ នៅ​ក្នុង​​ដំណើរការ​​​រុក​​រកប្រេង​​ នៅ​សមុទ្រ​​ចិន​ខាង​ត្បូង។ លោក​ Joshi​​​ ​ប្រាប់​​ថា​ ៖“ យើង​ត្រៀម​ខ្លួន​​ជានិច្ចប្រសិន​​បើ​​មាន​ការ​ចាំ​បាច់​ ឧទាហរណ៍​​​ដូច​​ជា​​​​ថាក្រុម​ហ៊ុនពហុជាតិប្រេង​និងឧស្ម័ន​​ធម្មជាតិ  ONGC ​ដែល​ជា​​ផល​ប្រយោជន៍​​ជាតិ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​”។ ​​

ឥណ្ឌា​ដែល​​ធ្លាប់​​ធ្វើ​សង្គ្រាម​​ជាមួយ​ចិន​កាល​ពី​​ឆ្នាំ​ ១៩៦២​ ក៏​ព្រួយ​បារម្ភ​ផង​ដែរ​ ចំពោះ​ឥទ្ធិពល​របស់​​ក្រុង​ប៉េកាំង​​នៅ​​មហា​សមុទ្រ​ឥណ្ឌា​​​។​ នៅ​​តំបន់​នោះ​ ចិន​មាន​គំរោង​​​ធ្វើការ​ វិនិយោគ​​​​ ផ្នែក​ហេដ្ឋា​រចនា​សម្ពន្ឋ ​​ ដូច​ជា​ គំរោង​ស្ពាន​ នៅ​ប្រទេស​​​ស្រីលង្កា​ បង់ក្លាដែស​ និង​ ភូមា​ ជាដើម។

នៅ​ឆ្នាំ​ ២០១២​ ចិន​​ជាប់​ចំណាត់​ថ្នាក់​​ទី​ពីរ​​ បន្ទាប់​ពី​សហរដ្ឋអាមេរិក​ ថា​ជា ​ប្រទេស​​ដែល​​​ធ្វើការ​​ចាយ​វាយ​លើសលុប​ក្នុង​​​​វិស័យ​កងទ័ព​​។​​ ថវិកា​របស់​ចិន​​ក្នុង​វិស័យ​នេះ​ បាន​កើន​ឡើង ១១,២​% ​គឺ​ស្មើ​នឹង​ទឹក​ប្រាក់​ ១០៦​ពាន់​លាន​ដុល្លារ។​​

ជំលោះ​​ទឹក​ដី​​​​នៅ​​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​​តែ​​បង្ក​ភាព​តានតឹង​​រវាង​ចិន​និង​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​អាស៊ី។​កាល​ពី​ថ្ងៃសុក្រ​មុន ​ នៅ​ឈូង​​សមុទ្រ​​តុង​កាំង ក្រុមហ៊ុន​​​ប្រេង​វៀតណាម​ បាន​ចោទកង​​ទ័ព​ជើង​ទឹក​ចិន​ ថា​បាន​​កាត់​ផ្តាច់​ខ្សែកាបនាវា​ខ្លួន​ ដែល​ជា​ខ្សែកាប​ ប្រើ​សំរាប់​វាស់​ការ​​រញ្ជួយ​ដី​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ