អានតួអត្ថបទ
ដើមបូព៌ា

កងទ័ព​អ៊ីស្រាអែល និង​ពួកជ្រុល​និយម​ប៉ាឡែស្ទីន Hamas​ប្រយុទ្ធគ្នា​ជាថ្មី

កងទ័ព​អ៊ីស្រាអែល​និង​ពួក​ជ្រុល​និយម​ប៉ាឡែស្ទីន​Hamas​ប្រយុទ្ធ​គ្នា​ជា​ ថ្មី តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​សីហា​ម្សិលមិញ​មក អំពើ​ហិង្សា​បាន​ផ្តើម​ឡើង​វិញ​រវាង​អ៊ីស្រាអែល​និង​ពួក​ជ្រុល​និយម​ ប៉ាឡែស្ទីនHamas នៃ​តំបន់​Gaza។ អ្វីៗ​ក៏​ប្រព្រឹត្ត​ទៅ​ដូច​ពេល​មុនៗ​ដែរ។ ភេរវជន​ប៉ាឡែស្ទីន​វាយ​ប្រហារ​មក​លើ​អ៊ីស្រាអែល រួច​ហើយ​អ៊ីស្រាអែល​ឆ្លើយ​តបត​វិញ តាម​រយៈ​ការ​ទម្លាក់​គ្រាប់​បែក​ឬ​ការ​ប្រើ​កាំភ្លើង​ធំ​ទៅ​លើ​ពួក​ជ្រុល​ និយម​ប៉ាឡែស្ទីន​នៃ​ចលនា​Hamas។

ទាហាន​អ៊ីស្រាអែល​លើក​ហែរ​សាកសព​ជនរងគ្រោះ​ដោយ​អំពើ​ភេរវកម្ម​បង្ក​ដោយ​ពួក​Hamas
ទាហាន​អ៊ីស្រាអែល​លើក​ហែរ​សាកសព​ជនរងគ្រោះ​ដោយ​អំពើ​ភេរវកម្ម​បង្ក​ដោយ​ពួក​Hamas ©Reuters
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​សីហា​ម្សិល​មិញ ពួក​ភេរវជន​ប៉ាឡែស្ទីន​ជា​ច្រើន​ក្រុម​បាន​បើក​ការ​វាយ​ប្រហារ​ចំនួន​បី​ដំណាល​គ្នា​ទៅ​លើ​ប្រជាជន​ស៊ីវិល ប៉ូ​លីស និង​ទាហាន​អ៊ីស្រាអែល នៅ​Eilat ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស។ អំពើ​ភេរវកម្ម​ទាំង​នេះ​បាន​បណ្តាល​ឲ្យ​មាន​ស្លាប់​ប្រាំមួយ​នាក់​និង​របួស​ម្ភៃ​ប្លាយ​នាក់ នៅ​ខាង​អ៊ីស្រាអែល។

ភ្លាមៗ​នោះ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អ៊ីស្រាអែល​ចោទ​ថា ពួក​ភេរវជន​បាន​ចេញ​មក​ពី​Gaza ដែល​ជា​ដែនដី​ប៉ាឡែស្ទីន កាន់កាប់​ដោយ​ពួក​ជ្រុល​និយម Hamas។ ពួក​Hamas​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។ យ៉ាង​ណា​ក៏​ដោយ កាល​ពី​យប់​មិញ ឧទ្ធម្ភាគចក្រ​របស់​អ៊ីស្រាអែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​តំបន់​Gaza ជាអាទិ៍​ទៅ​លើ​Rafah ដែល​នៅ​ជាប់​នឹង​ព្រំដែន​ប្រទេស​អេហ្ស៊ីប និង​ទៅ​លើ​ជំរំ​ហ្វឹក​ហាត់​យោធា​របស់​ពួក​Hamas​ចំនួន​ពីរ​កន្លែង។ ការ​វាយ​ប្រហារ​តប​ត​វិញ​របស់​អ៊ីស្រាអែល បាន​បណ្តាល​ឲ្យ​មាន​ស្លាប់​ជិត​ដប់​នាក់​និង​របួស​ប្រមាណ​ជិត​ម្ភៃ​នាក់ នៅ​ថ្ងៃ​សុក្រ​ទី​១៩​សីហា​នេះ។

តាំង​ពី​ព្រឹក​មិញ​មក គ្រាប់​កាំភ្លើង​ធំ​ជា​ច្រើន​គ្រាប់​បាញ់​ចេញ​ពី​តំបន់​Gaza បាន​ធ្លាក់​ទៅ​លើ​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​អ៊ីស្រាអែល។ តាម​មើល​ទៅ អំពើ​ហិង្សា​លើក​នេះ​រវាង​អ៊ីស្រាអែល​និង​ប៉ាឡែស្ទីន អាច​នឹង​បន្ត​ជា​ច្រើន​ថ្ងៃ​ទៅ​មុខ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ