អានតួអត្ថបទ
កូឡុំប៊ី

ពួក​ឧទ្ទាម​កូឡុំ​ប៊ី​​ព្រម​ដោះលែង​​អ្នកកាសែត​បារាំង​ Roméo Langlois ​​

ក្រុម​ប្រតិភូ​កាកបាទ​ក្រហម​ បាន​ទៅទទួល​ លោក Roméo Langlois អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​​របស់​ទូរទស្សន៍​ France 24 ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុម​ហ៊ុន​សោតទស្សន៍​បារាំង ដូច​វិទ្យុ​បារាំង​អន្តរជាតិ RFIដែរ ដល់​ភាគ​ខាង​ត្បូង​ប្រទេស​កូឡុំប៊ី​ផ្ទាល់​តែ​ម្តង។ ចាប់​ខ្លួន​ និង​ធ្លាក់​ជា​ចំណាប់​ថ្នូរ​របស់ពួក​ឧទ្ទាមFARCកូឡុំប៊ី និង​របួស​នៅ​ដៃ​ផង កាលពី​ដើម​ខែ​ឧសភា​នេះ ទើប​ត្រូវ​បាន​ពួក​ឧទ្ទាម​យល់​ព្រម​ដោះលែង​ យប់​ម្សិលមិញ​។ ​ហាក់​មាន​សុខភាព​មាំទាំ​ល្អ​ លោក ​ Roméo Langlois បាន​អះអាង​ថា ពួក​ឧទ្ទាម​មើល​ការ​ខុសត្រូវ​លើ​រូប​លោក​បាន​ត្រឹម​ត្រូវ​ គ្មាន​ការ​ធ្វើ​ទុក្ខ​ទោស​ អ្វី​ទេ។ គ្រាន់​តែ​បាន​សេរីភាព​ លោក​បាន​បង្ហាញមោទនភាព​​ចំពោះ​អាជីព​ជា​អ្នកកាសែត ទោះ​បី​មានគ្រោះ​ថ្នាក់​បន្តិច​ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​គឺ​ដើម្បី​ផ្តល់​ព័ត៌មាន​ស្តីអំពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​កូឡុំប៊ី។ អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​យើង បាន​​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​Bogota និង​ត្រឡប់​មក​ដល់​ប្រទេស​បារាំង​ជួប​ជុំ​គ្រួសារ​ នៅ​ចុង​សប្តាហ៍​នេះ។

លោក​ Roméo Langlois ពេល​បាន​ទទួល​សេរីភាពភ្លាម
លោក​ Roméo Langlois ពេល​បាន​ទទួល​សេរីភាពភ្លាម AFP PHOTO/Luis Acosta
ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ