អានតួអត្ថបទ
ថៃ

រដ្ឋាភិបាល​បាងកក​បន្ត​ភាពអាសន្ន​នៅ​ក្នុង​ខេត្ត ក្រុង​រយៈពេល ៣ខែ​បន្ថែម​ទៀត

នៅ​ថ្ងៃ​អង្គារ ទី៦ កក្កដា​នេះ រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ពី​ការ​លើក​ភាពអាសន្ន​ចេញ​ពី​ខេត្ត​ចំនួន ៥ តែ​បាន​ពន្យារ​​រយៈពេល ៣​ខែ​បន្ថែម​ទៀត នៅ​ក្នុង​ខេត្ត​ចំនួន ១៨ និង​ទីក្រុង​បាងកក។ សូម​ជម្រាប​ជូន​ថា ភាពអាសន្ន​ដែល​រដ្ឋាភិបាល​ក្រុង​បាងកក​បាន​ប្រកាស​ដាក់​នៅ​ទូទំាង​ប្រទេស​ កាល​ពី​ថ្ងៃ​ទី ៧ មេសា​កន្លង​ទៅ បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​មហា​បាតុកម្ម​របស់​ពួក​អាវក្រហម។

លោក អាប់ភីស៊ីត នាយករដ្ឋមន្រ្តី​ថៃ
លោក អាប់ភីស៊ីត នាយករដ្ឋមន្រ្តី​ថៃ ©Reuters
ផ្សាយពាណិជ្ជកម្ម

01:37

សេចក្តី​រាយការណ៍​របស់ គួច គន្ធារ៉ា

គួច គន្ធារ៉ា

ការ​ប្រកាស​ពន្យារ​​ភា​អាសន្ន​រយៈពេល ៣​ខែ​បន្ថែម​ទៀត នៅ​ក្នុង​ខេត្ត​ចំនួន ១៨ និង​ទីក្រុង​បាងកក​ពេល​នេះ​បាន​ធ្វើ​ឡើង តាម​សំណើ​របស់​អង្គការ​សម្រប​សម្រួល​នៃ​កិច្ចសហប្រតិបត្តិការ​រក្សា​សណ្តាប់ធា្នប់​សង្គម ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​នៅ​ចំ​ពេល​មាន​ក្បួន​បាតុកម្ម​របស់​ពួក​អាវ​ក្រហម។ ដំបូង​ឡើយ ការ​ប្រកាស​ភាពអាសន្ន​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​លើ​ខេត្ត ក្រុង​ចំនួន​២៤ នៅ​ទូទំាង​ប្រទេស។ តែ​នៅ​ថ្ងៃ​នេះ និង​ដោយ​យោង​ទៅ​លើ​ស្ថានភាព​ជាក់​ស្តែង​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន រដ្ឋាភិបាល​ក៏​បាន​សម្រេច​លើក​ភាពអាសន្ន​ចេញ​ពី​ខេត្ត​ចំនួន ៥ ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ អ្នក​នំា​ពាក្យ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា ប្រសិន​បើ​មាន​សញ្ញា​នៃ​ការ​ងើប​បះបោរ​ណា​មួយ​កើត​មាន​ជា​ថ្មី ភាពអាសន្ន​នឹង​ត្រូវ​ប្រកាស​ដាក់​ជា​ថ្មី​នៅ​ក្នុង​ខេត្ត​ទំាង​៥​នោះ។

 
ច្បាប់​ភាពអាសន្ន​បាន​ហាម​មិន​ឲ្យ​មាន​ការ​ជួបជុំ​គ្នា​លើស​ពី ៥​នាក់​នៅ​តាម​ទីកន្លែង​សាធារណៈ។ ច្បាប់​ភាពអាសន្ន​បាន​ប្រគល់​អំណាច​យ៉ាង​ធំធេង​ដល់​កម្លំាង​នគរបាល និង​យោធា។

គួរជម្រាបជូនថាកាលពីម្សិលមិញអង្គការអន្តរជាតិដើម្បីបង្ការជម្លោះហៅកាត់ថាICG បាន​មើល​ឃើញ​ថា ភាពអាសន្ន​ដែល​ប្រកាស​ដាក់​ដោយ​រដ្ឋាភិបាល​ថៃ​តំាង​ពី ៣​ខែ​កន្លង​មក​នេះ ជា​ការ​រំលោភ​បំពាន​លើ​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ពិសេស ជា​ការ​ដាក់គំនាបយ៉ាងធ្ងន់ធ្ងរទៅលើក្រុមអាវក្រហម​តែ​ម្តង។ នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន អង្គការICG បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​របស់​លោក អាប់ភីស៊ីត​លើក​ភាពអាសន្ន​ចេញ​ពី​ទូទំាង​ប្រទេស។ សម្រាប់​អង្គការ ICG ច្បាប់​ភាពអាសន្ន​ដ៏​តឹងរ៉ឹង​នេះ​បាន និង​កំពុង​ធ្វើ​ឲ្យ​ក្រុម​អាវក្រហម​កើត​ក្តី​ទោមនស្ស និង​ថែម​ទំាង​ជម្រុញ​ពួក​គេ ឲ្យ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​អាជ្ញាធរ​ដោយ​លួច​លាក់​ទៅ​វិញ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ