អានតួអត្ថបទ
នេប៉ាល់

រញ្ជួយ​ដី​នេប៉ាល់ ៖ សហគមន៍​អន្តរជាតិ​សស្រាក់សស្រាំផ្តល់​​ជំនួយ​មនុស្សធម៌​និង​ស្បៀង​អាហារ

ចំនួន​ជន​រង​គ្រោះ បាន​កើន​ឡើង​ឥត​ឈប់ នៅ​នេប៉ាល់ ! បី​ក្រោយ​ការ​រញ្ជួយ​ដី សហគមន៍​អន្តរជាតិ​ទាំង​មូល បាន​បង្ហាញ​សាមគ្គីភាព​ យ៉ាង​សស្រាក់សស្រាំ​ចូល​ជួយ​នេប៉ាល់។ ប្រទេស​ជិត​ឆ្ងាយ​ ជាប់​របង ឬ​រំលង​សមុទ្ទ ប្រទេស​តូច​ប្រទេស​ធំ អង្គការ​ក្រៅ​រដ្ឋាភិបាល អង្គការ​សហប្រជាជាតិ​ ខ្លះ​បញ្ជូន​​អ្នក​បច្ចេកទេស ខ្លះ​ជា​សម្ភារៈ ទៅ​ជួយ​ដល់​កន្លែង​រង​គ្រោះ។ ខ្លះ​បាន​បញ្ចេញ​ជំនួយ​ហិរញ្ញវត្ថុ និង​ខ្លះ​ទៀត​កំពុង​បើក​ប្រតិបត្តិការ​ប្រមូល​ស្បៀង​អាហារ និង​គិត​គូរ​ជា​ស្រេច​អំពី​ការ​ស្ថាបនា​នេប៉ាល់​ឡើង​វិញ ក្រោយ​គ្រោះ​មហន្តរាយ​។

ក្រុម​សង្គ្រោះ​ចិន​  ​​ចេញ​ដំណើរ​ទៅ​ជួយ​នេប៉ាល់
ក្រុម​សង្គ្រោះ​ចិន​ ​​ចេញ​ដំណើរ​ទៅ​ជួយ​នេប៉ាល់ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​ក្រុម​អ្នក​សង្គ្រោះ​បរទេស​ដែល​មក​ដល់​ក្រុង​កដ្ឋមណ្ឌូមុន​គេ  គឺ​ក្រុម​​​សង្គ្រោះ​និង​ពេទ្យ​ របស់​ចិន ជា​អ្នក​ជិត​ខាង ដែល​ត្រូវ​ជ្រែង​ជើង​ជួយ​​ពីរ​ទិស ព្រោះ​ថា​ការ​រញ្ជួយ​ដី​នៅនេប៉ាល់​នេះ បាន​អង្រួញ​ និង​បង្ក​គ្រោះថ្នាក់​ដល់​តំបន់​ទីបេ (​មាន​ស្លាប់ជាង​២០​នាក់​ ខូច​ខាត​ផ្ទះ​សម្បែង​ជាង​១ម៉ឺន​ខ្នង ដាច់​ភ្លើង​ បាក់​ដី)​។ ​ក្រុម​អ្នក​សង្គ្រោះ​បារាំង​ កូរ៉េខាង​ត្បូង អាមេរិក​ ម៉ាឡេស៊ី ក៏​បាន​មក​ដល់​ជា​បន្ទាប់​នៅ​ថ្ងៃ​ចន្ទ​នេះ។ ក្រុម​ជំនាញ​នេះ​​មានជំនួយ​ពី​សត្វ​​ឆ្កែ​ កំពុង​ស្វែង​​រកជន​រងគ្រោះ​​ក្នុង​បំបែក​ថ្ម​ បំបែក​ដី។

 

01:13

ប្រសាសន៍របស់លោកឡូរ៉ង់ ហ្វប៊្យូស រដ្ឋមន្ត្រីការបរទេស​បារាំង

ក្រៅ​អំពី​ជំនួយ​សង្គ្រោះ​បន្ទាន់ នេប៉ាល់ការ​ជម្រក​ ថ្នាំ​ និង​ស្បៀង​អាហារ​សម្រាប់​អ្នក​រួច​ពី​ស្លាប់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត ដូច​ជា ឥណ្ឌា ឥណ្ឌូណេស៊ី ស្រីលង្កា រុស្ស៊ី បាន​ប្រកាស​ផ្តល់​ជំនួយ​សម្ភារៈ ភួយ​ តង់​ ទឹក​ ជា​ក្រុម​គ្រូពេទ្យ។ ចំណែក នូវែលសេឡង់ (១លាន) អូស្ត្រាលី​និង​កាណាដា (៥ម្នាក់ៗ​​លាន​ដុល្លារ​) សហភាព​អឺរ៉ុប (បី​លានអឺរ៉ូ)​ អង់គ្លេស(៥​លាន​លីវ) ។ល។ និង​។ល។ ​បាន​ផ្តល់​ជំនួយ​​ហរិញ្ញវត្ថុ​ ដោយ​ផ្ទាល់ ឬ​តាម​រយៈ​អង្គការ​មនុស្សធម៌ សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​បន្ទាន់​របស់​ពលរដ្ឋ​នេប៉ាល់។ អ៊ីស្រាអែលបាន​បញ្ជូន​ជំនួយ​ការ​យោធា​ដើម្បី​វាយ​តម្លៃ​​សេចក្តី​ត្រូវ​ការជាក់​ស្តែង។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល អង្គការ​យូនីសេហ្វ​ព្រមទាំង​អង្គការ​មនុស្សធម៌​ផ្សេង​ទៀត បាន​នាំ​គ្នា​​ប្រមូល​​​​ជំនួយ និងបញ្ជូន​ទាំង​យន្តហោះ​ៗ​សំដៅ​ឆ្ពោះ​ទៅ​កាន់​ក្រុង​កដ្ឋមណ្ឌូ ដែល​អង្គការ​ស្បៀង​អាហារពិភពលោករបស់​អង្គការ​សហប្រជាជាតិ ​ ​សន្យា​ថា​ប្រតិបត្តិការដ៏​​ធំ។ យន្តហោះ​ដឹកជំនួយ​មនុស្សធម៌​ដំបូង​អាច​នឹង​ទៅដល់​នេប៉ាល់​នៅ​អង្គារ​នេះ​តែ​ម្តង។​

អង្គការ​សហប្រជាជាតិ ក៏​បាន​បើក​មូលនិធិ​មួយ​​ដើម្បី​ប្រមូល​ជំនួយ​ សម្រាប់​ជួយ​ពលរដ្ឋ​នេប៉ាល់។ តាម​រូបភាព​ផ្កាយ​រណប រញ្ជួយ​ដី​កម្រិត​ ៧,៨​រីស្ទែរ ប៉ះ​ចំ​តំបន់​កសិកម្ម​​ដែលមាន​ប្រជាជន​រស់​នៅ​ប្រមាណ​ពី​២​ទៅ​បី​លាន​នាក់​។ អង្គការ​សុខភាព​ពិភពលោកវិញ​បាន​ចាប់ផ្តើមផ្តល់​​ចែក​ចាយ​​ជំនួយ​ជា​ថ្នាំ​សង្កូវ​ ដែល​អាច​ធានា​តម្រូវការ​​ដល់​ជន​រងគ្រោះ​ប្រមាណ​ម៉ឺន​នាក់​សម្រាប់​រយៈ​ពេល​បី​ខែ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ