អានតួអត្ថបទ
ជប៉ុន-តុលាការ

អតីត​​មេដឹកនាំ​​Tepco​​ត្រូវ​តុលាការ​​ចោទប្រកាន់​​ពី​បទ​​ធ្វេស​ប្រហែស​​នៅ​​ក្នុង​​វិបត្តិ​​នុយក្លេអ៊ែរ​​

អតីត​​អ្នក​ដឹកនាំ​​ក្រុមហ៊ុន​​ឋាមពល​អគ្គិសនី​​Tepco​ ​៣​​រូប​​នឹង​​ត្រូវ​​តុលាការ​​កោះហៅ​​ចូល​​សវនាការ​​ក្រោយពី​​មាន​​ពាក្យ​​បណ្តឹង​​របស់​ពលរដ្ឋ​​ជប៉ុនចោទ​​ប្រកាន់​​ពី​​បទ​​ធ្វេសប្រហែស​​នៅលើ​ការ​​​ទទួល​ខុសត្រូវ​​​នៅ​​ក្នុង​​គ្រោះមហន្តរាយ​​នៅ​ ​Fukushima ​កាលពី​​ខែ​​មីនា​​ឆ្នាំ​​២០១១។ ​គឺ​​ជា​លើក​ទី​​មួយ​​ដែរ​​ដែល​​តុលាការ​​ធ្វើការ​​ចោទ​ប្រកាន់​​ទៅ​លើ​​ក្រុម​​​អតីត​​មេ​​ដឹកនាំ​​របស់​​តេបកូ​​​នៅ​​ក្នុង​​វិបត្តិ​​នុយក្លេអ៊ែរ​​នេះ។      

បុគ្គលិកTEPCO នៅក្នុងអគាប្រតិករ​​នុយក្លេអ៊ែរ​លេខ​៥​ ថ្ងៃ​១០​មីនា​២០១៤​.
បុគ្គលិកTEPCO នៅក្នុងអគាប្រតិករ​​នុយក្លេអ៊ែរ​លេខ​៥​ ថ្ងៃ​១០​មីនា​២០១៤​. REUTERS/Toru Hanai
ផ្សាយពាណិជ្ជកម្ម

អតីត​មេ​ដឹកនាំ​៣​រូប នៃ​ក្រុមហ៊ុន​ឋាមពល​អគ្គីសនី ​ Tepco  ជំនាន់​គ្រោះ​មហន្តរាយ មាន អតីត​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន Tokyo Electric Power(Tepco)ម្នាក់​អាយុ​៧៥​ឆ្នាំ​ ​និង​អតីត​អនុ​ប្រធាន​ក្រុមហ៊ុន​ពីរ​រូប​ទៀត ដែល​ម្នាក់​អាយុ ៦៥​ឆ្នាំ​និង​ម្នាក់​ទៀត​អាយុ​៦៩​ឆ្នាំ។ អតីត​មេដឹកនាំ​ក្រុមហ៊ុន​តេបកូ​ទាំង​៣​រូប​នេះ ​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ធ្វេស​ប្រហែស​​ក្នុង​វិជ្ជាជីវៈ ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​អ្នក​រងរបួស-នេះ​បើ​យោងតាមមេធាវី​របស់​ដើម​បណ្តឹង។

 
ម្យ៉ាងទៀត​យោងតាម​បណ្តាញ​ទូរទស្សន៍​រដ្ឋ NHK” គឺជាលើកទី​មួយ​ដែរ​ដែល​តុលាការ​នឹ​ង​ត្រូវ​​ធ្វើ​សេចក្តី​​ប្រកាស​​ពិរុទ្ធភាព​របស់​បុគ្គល​ម្នាក់​នៅ​ក្នុង​ហេតុការ​កើតឡើង​ដោយ​គ្រោះថ្នាក់​នុយក្លេអ៊ែរ​នៅ Fukushima។

ក្រុម​​អតីត​មេដឹកនាំ​៣​រួប​នៃ​ក្រុមហ៊ុន​តេបកូ ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ” មិន​បាន​ចាត់​វិធានការ​​ឲ្យ​បាន​សមស្រប ដើម្បី​អាច​បញ្ជៀស​ពី​ការ​ខូតខាតឋបនកម្ម​ដោយ​រលក​យក្ខ​ស៊ូណាមី​​ក៏ព្រមទាំង​ការ​ខូច​អន្តរាយ​ផ្សេងៗទៀត​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ។​

ចំំណែក ពលរដ្ឋ​ជប៉ុន​មួយ​ក្រុម​ដែល​ជា​ដើមបណ្តឹង ក៏​បាន​ធ្វើការស្តីបន្ទោស​ដល់​អតីត​មេ​ដឹកនាំ​​ក្រុមហ៊ុន​តេបកូ​ដែរ ថា​”ជាអ្នកទទួលខុសត្រូវ​លើ​មរណភាព​របស់​អ្នក​ជម្ងឺ​ចំនួន​៤៤នាក់​ដែល​​សុទ្ធសឹង​ជាជន​ជរា​និង​ដែល​ត្រូវ​បាន​ដឹក​ជម្លៀស​ចេញ​ពី​មន្ទីរពេទ្យ​មួយ​ដែល​ស្ថិត​នៅ​ក្បែរ​​មជ្ឍមណ្ឌល​នុយក្លេអ៊ែរ​ហ្វូគូស្ហ៊ីម៉ា​​ នៅ​ក្នុង​ស្ថានភាព​ដ៏​យ៉ាប់យឺន​ក្រៃលែង។

មិនតែប៉ុណ្ណោះ ក្រុម​ដើម​បណ្តឹង ថែមទាំងបាន​ទម្លាក់ទោស​ផង​ដែ​រទៅ​លើ​ក្រុមហ៊ុន​តេបកូ ក្នុង​ការ​ធ្វើ​មនុស្ស​ចំនួន​១៣​នាក់​ផ្សេង​ទៀត​រងរបួស។

គួររំលឹកថានៅ​ក្នុងហេតុការណ៍​ប្តឹងប្តល់​ក្រុមហ៊ុន​តេបកូ  កាលពី​ឆ្នាំ​២០០១៥​ តុលាការ​ជប៉ុន​បាន​វាយតម្លៃ​ថាថា” តុលាការ នៅ​ពុំទាន់​អាច​ចោទប្រកាន់​លើ​មេដឹកនាំ​តេបកូ​​បាន​នៅ​ឡើយ​ទេ ដោយសារតែ​គេ​ពុំទាន់​ប្រមូល​បាន​ភស្តុតាង​គ្រប់គ្រាន់”។ តែនៅទីបំផុតទៅ ក្រុម​ដើម​បណ្តឹង​ដែលជាពលរដ្ឋជប៉ុន  បាន​ទទួល​ជោគជ័យ ក្រោយបន្ទាប់​ពី​បាន​តស៊ូ​អស់រយៈ​ពេល​យ៉ាង​យូរជាមួយ​តុលាការ​រួច​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ