អានតួអត្ថបទ
ហ្វីលីពីន

ហ្វីលីពីន​បាន​ប្រកាស​បិទ​បញ្ចប់​កិច្ចចរចា​ជាមួយ​ពួក​ឧទ្ទាម​កុម្មុយនិស្ត

ប្រធានាធិបតី​ហ្វីលីពីន លោក ឌុយទែរតេ បាន​សម្រេច​ចិត្ត​នៅ​ថ្ងៃសៅរ៍​ម្សិលមិញ​​នេះ បោះបង់​ចោល​ការ​ចរចាសន្តិភាព​​ជាមួយ​ពួក​ឧទ្ទាម​កុម្មុយនិស្ត និងប្រកាស​ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម​​​ប្រដាប់​អាវុធ​ រយៈ​ពេល​វែង​ជាមួយ​នឹង​ពួក​ឧទ្ទាម​នេះ​។ ទាំង​ភាគី​រដ្ឋាភិបាល និង​ពួក​ឧទ្ទាម​សុទ្ធ​បាន​បរិហារ​បទ​ឈប់​បាញ់ ចូល​ជា​ធរមាន​កាលពី​៥​ខែ​មុន។

លោក ឌុយទែរ​តេ ប្រធានាធិបតី​ហ្វីលីពីន​ច្រឡោត​ខ្លាំង​នឹង​ពួក​ឧទ្ទាម​​កុម្មុយនិស្ត
លោក ឌុយទែរ​តេ ប្រធានាធិបតី​ហ្វីលីពីន​ច្រឡោត​ខ្លាំង​នឹង​ពួក​ឧទ្ទាម​​កុម្មុយនិស្ត Reuters/路透社
ផ្សាយពាណិជ្ជកម្ម

កាលពី​សប្តាហ៍​មុន ពួកឧទ្ទាម​កុម្មុយនិស្ត បាន​ប្រកាស​ មិន​គោរព​បទ​ឈប់​បាញ់ ដែល​ភាគី​បក្ខដិបក្ខ​ បាន​ប្រកាន់​យក​​ជា​ឯកតោភាគី តាំង​ពី​ខែ​សីហា​មក ដើម្បី​ចរចា​សន្តិភាព​ នៅ​ក្រុង​អូស្លូ។ ពីរ​ថ្ងៃ​ក្រោយ កង​កម្លាំង​​រដ្ឋាភិបាល​ហ្វីលីពីន ក៏​បាន​បរិហារ​​ដូច​គ្នា​បទ​ឈប់​បាញ់​នោះ។

លោក ឌុយទែរតេ ដែល​បាន​ដោះលែង​មេឧទ្ទាម​​ ដើម្បី​ផ្តល់​សន្ទុះ​ដល់​ការ​ចរចា នៅ​ពេល​ឡើង​កាន់​តំណែង​ភ្លាម បានបញ្ចេញ​ប្រតិកម្ម​​ក្រេវក្រោធយ៉ាង​ខ្លាំង​ ចំពោះ​ទង្វើ​របស់​ពួក​ឧទ្ទាម​កុម្មុយនិស្ត ដោយ​បាន​ព្រមាន​ថា មិន​ខ្លាច​នឹង​ធ្វើ​សង្គ្រាម ទោះ​ត្រូវ​ប្រើ​ពេល​យូរ​ក៏​ដោយ។

ក្រុមអ្នក​ចរចា​បាន​ទទួល​បញ្ជា​ឱ្យ​វិល​ត្រលប់​មក​ផ្ទះ​វិញ​ ! លោកប្រធានាធិបតី​មិន​ចាប់​អារម្មណ៍​នឹង​​ចរចា​ទៀត​ទេ ហើយ​បដិសេធ​មិន​ទទួល​និយាយជា​មួយ​ក្រុម​នេះ​ឡើយ។ នេះ​ជា​សំដី​បញ្ជាក់​បន្ថែម​របស់​លោក​ឌុយទែរតេ ដោយ​បាន​ឆ្លៀត​ថ្កោល​ទោស​ ក្រុម​​យោធា​ប្រជាជន​ថ្មី ដែល​ជាកម្លាំង​​ទ័ព​របស់​ពួក​ឧទ្ទាម​កុម្មុយនិស្ត មាន​គ្នា​ប្រមាណ​បួន​ពាន់​នាក់​ ពី​បទ​មនុស្សឃាត​លើ​ទាហាន​ហ្វីលីពីន​ចំនួន​បួន​នាក់​កាលពី​សប្តាហ៍​មុន។

ប៉ុន្តែ​សម្រាប់ពួក​ឧទ្ទាម ការ​បិទ​បញ្ចប់​បទ​ឈប់​បាញ់ ក៏​ព្រោះ​តែ​កងកម្លាំង​រដ្ឋាភិបាល​ក្បត់ និង​រំលោភ​សិទ្ធិមនុស្ស។

សូម​បញ្ជាក់​ថា​ ជម្លោះ​ប្រដាប់​អាវុធ​ជា​មួយ​ទ័ព​ព្រៃ​ហ្វីលីពីន​មាន​ចំណាស់ជាង​គេ​មួយ​នៅ​អាស៊ី។ ពួក​ឧទ្ទាម​កុម្មុយនិស្ត​ ចង់​ផ្តួល​រំលំ​របប​មូលធននិយម​នៅ​លើកោះ​ដែល​បានធ្វើ​ឱ្យ​សង្គម​មាន​គម្លាត​ខ្លាំង​រវាង​អ្នក​មាន​និង​អ្នក​ក្រ​ តាំង​ពី​ឆ្នាំ​១៩៦៨។ ជម្លោះ​នេះ​បាន​សម្លាប់​ជីវិត​​មនុស្ស​អស់​ប្រមាណ​៣ម៉ឺន​នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ