អានតួអត្ថបទ
OIT

ការងារ​​​កម្មករ​​អាស៊ីអាគ្នេយ៍​​ពាក់កណ្តាល​​​​អាច​​បាត់បង់​​ ដោយសារ​ម៉ាស៊ីន​ធ្វើការ​ជំនួស​

ការដាក់​ដំណើរការ​ម៉ាស៊ីន អោយ​ធ្វើការ​ងារ​ជំនួស​មនុស្ស នៅ​តាម​​​វិស័យ​វាយនភណ្ឌ ​អាច​នឹង​ធ្វើអោយ​កម្មករ​ជាងពាក់កណ្តាល​នៅ​​អាស៊ីអាគ្នេយ៍​៥ប្រទេស បាត់បង់​ការងារធ្វើ នៅ​២០ឆ្នាំ​បន្ទាប់ទៅនេះ។ នេះ​បើយោងតាម​របាយការណ៍​របស់​​អង្គការ​ពលកម្ម​អន្តរជាតិ​ OIT ចេញផ្សាយ​​ថ្មីៗនេះ។

កម្មករ​កម្ពុជា​
កម្មករ​កម្ពុជា​ Getty Images
ផ្សាយពាណិជ្ជកម្ម

យោងតាម​របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ កម្មករ​នៅ​តាម​៥ប្រទេស អាស៊ីអាគ្នេយ៍​ មាន​កម្ពុជា ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ និង​វៀតណាម អាច​នឹង​បាត់បង់​ការងារធ្វើ ក្នុង​​រយៈពេល​២០ឆ្នាំ​ទៅមុខ​នេះ ដោយសារ​តែ​គេដាក់​អោយ​​គ្រឿងចក្រ និង​ម៉ាស៊ីន​ផ្សេងៗ​​ ចូល​មក​ធ្វើការ​ជំនួស​មនុស្ស។

ការ​ដាក់​អោយ​ម៉ាស៊ីន​ធ្វើការ​ស្វ័យ​ប្រវត្តិ​ជំនួស​មនុស្ស​ ជួយអោយ​កាត់បន្ថយ​ការងារ​​​ច្រើន ដែល​អាច​អោយ​សហគ្រាស​កាត់ដេរ​ផ្សេងៗ​ កាត់បន្ថយ​កម្មករ រឺ​រុះរើ​ទីតាំង​ទៅ​កន្លែង ផ្សេងទៀត។ បញ្ហា​នេះ​ប៉ះពាល់​កម្មករ​៥៦ភាគរយ ក្នុងចំណោម​កម្មករ​​១៣៧លាននាក់ នៅតាម​ប្រទេ​សអាស៊ីអាគ្នេយ៍ទាំង​៥ ពិសេស​កម្មករ​ផ្នែកកាត់ដេរ និង​ផលិត​ស្បែកជើង នៅ​កម្ពុជា វៀតណាម និង​ឥណ្ឌូណេស៊ី។

ការ​ដាក់​អោយ​ម៉ាស៊ីន​ធ្វើការ​ជំនួស​មនុស្ស​នេះ​​ ក៏​គំរាមកំហែង​ការងារ​​កម្មករ​​សហគ្រាស​រថយន្ត ​នៅ​ថៃ​ និង​ឥណ្ឌូណេស៊ី ក្នុង​កម្រិត​ខ្ពស់ដែរ។ ផ្នែក​​ផលិត​​​រថយន្ត​អាស៊ីអាគ្នេយ៍ ជាប់​លំដាប់​ទី៧​ ក្នុងពិភពលោក ក្នុង​ឆ្នាំ២០១៥។ វិស័យនេះ ​មាន​មនុស្ស​បម្រើការ​ជាង​៨00 000នាក់។​

អង្គការ​ពលកម្ម​អន្តរជាតិ​លើកឡើង​ថា ប្រទេស​​ដែល​​មាន​កម្រៃ​​ពលកម្ម​​​​ទាប ត្រូវតែ​មើល ឡើងវិញ នូវ​ជំហរ​របស់​ខ្លួន ព្រោះថា ផលចំណេញបានមកពី​កម្រៃ​ពលកម្ម​ទាប​នេះ មិនគ្រប់គ្រាន់​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ