អានតួអត្ថបទ
កម្ពុជា

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ បន្ត​ចុះ​ទៅ​មូលដ្ឋាន​ដើម្បី​ស្វែង​រក​ប្រជាប្រិយភាព​

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន នៅ​ថ្ងៃ​សៅ​រិ៍​ចុង​សប្តាហ៍​នេះ បានធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​ព្រះសីហនុ​​ដើម្បី​​ចូល​រួម​​អបអរសាទរ​​ពិធី​បុណ្យ​សមុទ្រ។ ក្រៅពី​ឆ្លៀត​ឳ​កាស​សម្រាក​នៅ​ថ្ងៃ​ចុង​​សប្តាហ៍​​នៅ​​ខេត្ត​ជាប់មាត់​សមុទ្រ​របស់​ក​ម្ពុ​ជា​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏បាន​ចុះ​ជួប​សួរសុខទុក្ខ​ជាមួយ​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ​នៅ​ទីនោះ​ផងដែរ។

លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​ក្នុង​ពេល​ចុះ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ ​កាល​ពី​ថ្ងៃទី ​២៤ ​ធ្នូ ​ឆ្នាំ ​២០១៦​។​
លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​ក្នុង​ពេល​ចុះ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ ​កាល​ពី​ថ្ងៃទី ​២៤ ​ធ្នូ ​ឆ្នាំ ​២០១៦​។​ @facebook
ផ្សាយពាណិជ្ជកម្ម

វត្តមាន​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ខេត្ត​ព្រះសីហនុ នៅ​ចុង​សប្តាហ៍​នេះ ក្រៅ​តែ​ពី​​ការ​សម្រាកលំហែ​កាយ​ជាមួយ​ក្រុមគ្រួសារ និង​ចូលរួម​បុណ្យ​សមុទ្រ​ជា​លើក​ទី២​នៅ​​​ខេត្ត​ព្រះសីហនុ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះទៅ​ជួប​សំណេះសំណាល​ជា​មួយ​​​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង​ប្រជាពលរដ្ឋ​នៅតាម​សាលារៀន​មួយចំនួន​នៅឯ​ស្រុក​​វាលរេញ ក្នុង​ខេត្ត​ព្រះសីហនុ។ ដូចមុនៗអញ្ចឹង​ដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​សន្យា​ជួយ​សាងសង់​អគារសិក្សា​ថ្មី​ចំនួន២ខ្នង ដែល​ក្នុងខ្នងៗមាន​កំពស់២ជាន់ និង​មាន​២០​បន្ទប់​។​ នេះ​បើតាម​ការផ្សព្វផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​បុក (Facebook) របស់លោក​នាយក​រដ្ឋ​​មន្ត្រី​ ហ៊ុន សែន ​ដោយមាន​ការផ្សាយ​ផ្ទាល់​កាលពី​វេលា​ម៉ោង១០ព្រឹក​ថ្ងៃទី ២៤ ធ្នូ ឆ្នាំ​២០១៦​នេះ។

 
ទន្ទឹមនឹងនោះ ក៏មាន​ការសន្យា​សាងសង់​អគារ​ទីចាត់ការ ការកសាង​ផ្លូវ​បេតុង រួមទាំង​ការ​ផ្តល់ជូន​នូវ​ម៉ាស៊ីន​កុំ​ព្យួ​ទ័ ម៉ាស៊ីនថតចំលង និង​សំភារៈ​ការិយាល័យ​សិក្សា​មួយចំនួនទៀត​ដល់​​សាលាបឋមសិក្សា ហ៊ុន សែន វាលរេញ ស្ថិតនៅ​ភូមិ​វាលរេញ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​​ព្រះសីហនុ។

គួរ​ជំរាបជូន​ថា នេះ​មិនមែនជា​លើក​ទី១ទេ ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយពេល​ចុះទៅ​កាន់​មូលដ្ឋាន និង​បាន​ផ្សព្វផ្សាយ​ពី​សកម្មភាព​របស់លោក​ដោយផ្ទាល់​តាមរយៈ​បណ្តាញ​​សង្គម​ហ្វេ​ស​បុក។ ជា​យុទ្ធនា​ការដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាប់​ផ្តើម​​ធ្វើ​តាំងពី​ចុងខែ​កក្កដា​មក​ម្លេះ ដើម្បី​ពិនិត្យមើល​ពី​សមិទ្ធផល​នានា​នៅ​ទូទាំងប្រទេស​កម្ពុជា និង​ក៏​ដើម្បី​ស្តា​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​ផងដែរ។

សូម​បញ្ជាក់ដែរថា ក្រៅពី​សម្រាកលំហែរ​កាយ​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​ជាមួយ​ក្រុមគ្រួសារ​នៅ​ថ្ងៃ​ចុង​សប្តាហ៍​នេះហើយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​បុណ្យ​សមុទ្រ​ជា​លើក​ទី២នៅ​ខេត្ត​ព្រះសីហនុ នា​ល្ងាច​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុមគ្រួសារ ដែល​បាន​អញ្ជើញ​ទៅដល់​ខេត្ត​ព្រះសីហនុ​តាំងពី​ម្សិលមិញ​មក​ម្លេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ