អានតួអត្ថបទ
ឥណ្ឌា

ប៉ូលិស​ឥណ្ឌា​រឹបអូស​កាសែត​ច្រើនច្បាប់​ ដើម្បី​កាត់បន្ថយ​ភាពតានតឹង​នៅ​តំបន់​កាស្មៀរ​​​

នៅថ្ងៃសៅរ៍​១៦កក្កដា​នេះ ប៉ូលិស​ឥណ្ឌា​បាន​រឹបអូស​កាសែត​​រាប់សែន​ច្បាប់ និង​ចាប់ខ្លួន​បុគ្គលិក​បោះពុម្ពផ្សាយ​ច្រើន​នាក់ ដើម្បី​ហាមឃាត់​មិនអោយ​​​ព័ត៌មាន​​​​ចុះផ្សាយ​ ​បន្ថែម​ភាព​តានតឹង​ដល់​​​តំបន់​កាស្មៀរឥណ្ឌា​។ ជាព័ត៌មា​នទាក់ទង​ការ​ប្រឈម​ហិង្សា​រវាង​ក្រុម​បាតុករ​និង​កងកម្លាំង​ រដ្ឋាភិបាល​​សប្តាហ៍​មុន។ ​ការប្រឈម​​​បាន​ធ្វើអោយ​មនុស្ស​ស្លាប់​៣៩នាក់​។

ទាហាន​ឥណ្ឌា​នៅ​តំបន់​កាស្មៀរ
ទាហាន​ឥណ្ឌា​នៅ​តំបន់​កាស្មៀរ REUTERS/Mukesh Gupta/Files
ផ្សាយពាណិជ្ជកម្ម

នៅតំបន់​កាស្មៀរឥណ្ឌា ប៉ូលិស​ឥណ្ឌា​បានចុះ​ទៅ​ទីកន្លែង​បោះពុម្ពផ្សាយ​កាសែតច្រើនកន្លែង​ រឹបអូសយក​កាសែត​ មិនអោយ​ចុះផ្សាយ​ព័ត៌មាន​ ស្តីពី​ការប្រឈម​ហិង្សា​រវាង​​​ក្រុម​បាតុករនិង​ទាហាន​ឥណ្ឌា​ ក្នុង​ពេល​កន្លងមក។ អាជ្ញាធរ​ឥណ្ឌា​បាន​ព្យូរការផ្សាយ​តាម​អ៊ីនថឺនែត និង​បណ្តាញ​សង្គម ​ព្រមទាំង​តាម​ទូរទស្សន៍​ខ្សែកាបរួចដែរហើយ។

មូលហេតុ​​គឺ​អាជ្ញាធរ​ខ្លាច​ព័ត៌មា​នទាក់ទង​ហិង្សា​រវា​ង​បាតុករ​និង​ទាហាន​ សប្តាហ៍​មុន អាច​ធ្វើអោយ​ភាព​តានតឹង​តំបន់​កាស្មៀរ​​កាន់តែ​មិនអាច​ដោះស្រាយបាន។ តំបន់​កាស្មៀ​បានធ្លាក់​ក្នុងភាព​តានតឹង តាំង​ពីថ្ងៃ​៨កក្កដា ក្រោយពេល​កងទ័ព​រដ្ឋាភិបាល​បាន​សម្លាប់​មេដឹកនាំ​ឧទ្ទាម​​អ៊ីស្លាម​ដ៏មានប្រជាប្រិយ​ភាព​មួយរូប ឈ្មោះថា បៀហាន វ៉ានី។

ក្រុមបាតុករ​ខឹងសម្បារ​​ខ្លាំង ​បាននាំគ្នា​ដុត​ប៉ុស្តិ៍​ប៉ូលិស និង​គប់ដុំថ្ម​ទៅលើទីតាំង​ទាហាន​​​តំបន់​កាស្មៀរ។ ការប្រឈម​ហិង្សា​​បាន​ធ្វើអោយ​មនុស្ស​របួស​ជាង​៣០០០នាក់​ ក្នុង​នោះ​​មាន​ប៉ូលិស​២០០នាក់។ នេះជាហិង្សា​​ធ្ងន់ធ្ងរ​បំផុត គិតពីឆ្នាំ២០១០មក។ ​អាជ្ញាធរ​បា​នដាក់ចេញ​​បំរាម​គោចរ​​អនុវត្ត៨ថ្ងៃហើយ​​ គិត​ដល់​ថ្ងៃសៅរ៍នេះ។

ថ្ងៃសៅរ៍នេះដែរ ​ទាហាន​ឥណ្ឌា​ប្រាប់ថា ​បាន​សម្លាប់​ភេរវជន​៣នាក់​ ដែលចង់​ឆ្លងពី​ប៉ាគីស្ថាន​ ចូល​ក្នុង​ទីតាំង​ព្រំដែន​​មិនផ្លូវការ ដែល​បែងចែក​តំបន់​កាស្មៀរ​ រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន។ ប្រទេស​ទាំង២​ដណ្តើម​​បូរណភាព​កាស្មៀរ ​​តាំងពិ​ឆ្នាំ១៩៤៧​ម្ល៉េះ។

នៅកាស្មៀរ​ មា​នក្រុមឧទ្ទាម​ច្រើនក្រុម​ប្រយុទ្ធ​ប្រឆាំង​កងទ័ព​ឥណ្ឌា ដើម្បី​​ទាមទារ​ឯករាជ្យ​តំបន់​​កាស្មៀរ រឺ​ក៏​ដើម្បី​ចូលអោយ​ជិតស្និទ្ធជាមួយ​ប៉ាគីស្ថាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ