ពេលត្រលប់ចូលស្រុកវិញ នាយករដ្ឋមន្រ្តីលីបង់ សម្រេចព្យួរទុកការលាលែងពីតំណែង
លោកសាដ ហារីរី នាយករដ្ឋមន្ត្រីលីបង់ បានត្រលប់ទីដល់ប្រទេសវិញហើយកាលពីថ្ងៃពុធ ទី២២វិច្ឆិកា បន្ទាប់ពីបានស្នាក់នៅប្រទេសបារាំង ៤ថ្ងៃ។ ពេលទៅដល់ លីបង់ និងក្រោយពីបានជួបប្រជុំជាមួយប្រធានាធិបតីលីបង់ លោក សាដ ហារីរី បានប្រកាសថា លោកសូមព្យួរទុក នូវការលាលែងចេញពីតំណែង ដែលលោកបានប្រាកាស កាលពីថ្ងៃទី ៤ វិច្ឆិកាសិន ដើម្បីបើកផ្លូវឲ្យមានការចរចា ជាមួយក្រុមហេបូឡាលីបង់។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥០
ភាគបន្តនៃដំណើរសាច់រឿងរបស់លោល នាយករដ្ឋមន្រ្តីលីបង់ សាដ ហារីរី នៅមិនទាន់ចប់ទេ។ កាលពីថ្ងៃពុធ ទី ២២ វិច្ឆិកា លោកសាដ ហារីរី បានទៅដល់រដ្ឋធានីបេរូតវិញហើយ។ បន្ទាប់ពីបានចូលរួមពិធីបុណ្យជាតិលីបង់ លោកសាដ ហារីរី បានជួបប្រជុំជាមួយលោក Michel Aoun ប្រធានាធិបតីលីបង់។
ក្រោយកិច្ចប្រជុំនេះ លោកសាដ ហារីរី បានប្រកាសតាមទូរទស្សន៍ថា លោកសុខចិត្ត ព្យូរការលាលែងចេញពីតំណែងមួយអន្លើរសិន ដើម្បីបើកផ្លូវឲ្យមានការចរចានយោបាយ ជាមួយនឹងក្រុមហេសបូឡា។ លោកហារីរី បានបន្ថែមថា លោកសូមអំពាវនាវ ឲ្យលីបង់នៅឆ្ងាយ កុំលូកដៃទៅក្នុងវិបត្តិនានានៅតំបន់ដើមបូព៌ា។
សម្តីនេះ គឺលោកហារីរី ចង់សំដៅទៅដល់សកម្មភាព របស់ក្រុមហេបូឡាលីបង់ ដែលមានអ៊ីរ៉ង់ ជាអ្នកទំនុកបំរុង ដែលបានចូលលូកដៃធ្វើអន្តរាគមន៍ នៅស៊ីរី និងនៅយេម៉ែនជាដើម។ លោកហារីរី ដែលអារ៉ាបីសាអូឌីត ធ្លាប់តែការពារ កំពុងតែព្យាយាមអូសលីបង់ ឲ្យនៅឆ្ងាយពីក្រញ៉ាំរបស់អ៊ីរ៉ង់។ ដោយឡែក ក្រុមហេសបូឡា បានប្រកាសឲ្យដឹង កាលពីថ្ងៃចន្ទកន្លងទៅថា ខ្លួន ត្រៀមខ្លួន ជានិច្ច ដើម្បីចរចានយោបាយ ជាមួយនឹងគណបក្ស របស់លោកហារីរី។
គួររំលឹកថា លោកសាដ ហារីរី បានប្រកាសលាលែងពីតំណែង ចេញពីក្រុងរីយ៉ាដ របស់អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី ៤ វិច្ឆិកា។ ការប្រកាសចុះចេញពីតំណែង ដ៏គួរឲ្យងឿងឆ្ងល់ នេះបានស្ទើរតែបង្ក ឲ្យមានវិបត្តិការទូតរវាងអ៊ីរ៉ង់ លីបង់ និងអារ៉ាប៊ីសាអូឌីត។ លីបង់ បានចោទថា គឺអារ៉ាប៊ីសាអូឌីត គឺជាអ្នកបានបានឃុំខ្លួន និងចាប់បង្ខំ ឲ្យនាយករដ្ឋមន្រ្តីលីបង់ចុះចេញពីតំណែង។
បារាំងបានធ្វើអន្តរាគម ដើម្បីរកច្រកចេញ ដោយបានអញ្ជើញលោក សាដ ហារីរី ឲ្យមកប៉ារីស ៤ថ្ងៃ មុននឹងត្រលប់ចូលស្រុកវិញ។ លោករដ្ឋមន្ត្រីការបរទេសបារាំង បានសម្តែងការអបអរ ចំពោះលទ្ធផលវិជ្ជាមាន ដែលអាចជំរុញឲ្យភាគីលីបង់ ចរចានិយាយគ្នាដោយសន្តិវិធី ដើម្បីបញ្ចៀសសង្រ្គាមស៊ីវីល។ សង្រ្គាមស៊ីវីល និងសាសនា ដែលធ្លាប់បានកំទេចលីបង់ ជាច្រើនដងរួចមកហើយ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ