អានតួអត្ថបទ
អសប-ប៉ាឡេស្ទីន-អ៊ីស្រាអែល​

​អ.ស.ប.៖ការ​​​កាន់កាប់​​​របស់​អ៊ីស្រាអែល​​គឺ​​​​ជា​​​ការ​​​ទទួលខុសត្រូវ​​​​​​​​​លើ​​​តម្រូវការ​​​មនុស្សធម៍​​​​ប៉ាឡេស្ទីន​​​

អ.ស.ប.​ទើប​​ចេញ​ផ្សាយ​របាយការណ៍​មួយ​ជា​សាធារណៈ​នៅ​​ថ្ងៃ​ពុធ​ម្សិលមិញ ដែល​បាន​គូស​បញ្ជាក់​ថា”​ការអនុវត្តន៍​នយោបាយ​និង​ការ​កាន់កាប់​របស់​អ៊ីស្រាអែល​នៅ​លើ​ទឹកដី​ប៉ាឡេស្ទីន​​តាំង​ពី​ជាង​៥០​ឆ្នាំ​កន្លង​មក​នោះ​ ​ជា​ហេតុផលដ៏​​ចម្បង​នៃ​តម្រូវការ​មនុស្សធម៌​របស់​ប្រជាជន​នៅ​ក្នុង​ដែនដី​កាន់កាប់​។

ប្រជាជន​ប៉ាឡេស្ទីនចុះដងផ្លូវ​នៅ  Ramallah អបអរសាទរ​ការបញ្ចប់កូដកម្មអត់អាហារ​​​របស់អ្នកទោស​ប៉ាឡេស្ទីន​នៅ​ Israël​.
ប្រជាជន​ប៉ាឡេស្ទីនចុះដងផ្លូវ​នៅ Ramallah អបអរសាទរ​ការបញ្ចប់កូដកម្មអត់អាហារ​​​របស់អ្នកទោស​ប៉ាឡេស្ទីន​នៅ​ Israël​. REUTERS/Mohamad Torokman
ផ្សាយពាណិជ្ជកម្ម

យោងតាម​ការ​វាយតម្លៃ​របស់​លោក David Carden ដែល​ជា​នាយក​ការរិយាល័យ​ទទួល​បន្ទុក​ខាង​កិច្ចការមនុស្សធម៌​របស់​អ.ស.ប.​នៅ​ក្នុង​ដែនដី​ប៉ាឡេស្ទីន ​ហៅ​កាត់ ថា​Ocha “​ប្រភព​ដើម​នៃ​វិបត្តិ​មនុស្សធម៌​នៅ​ក្នុង​ដែនដី​កាន់កាប់​គឺ​ស្ថិត​នៅ​លើ​កង្វះ​កិច្ច​ការពារ​សម្រាប់​ប្រជាជន​ស៊ីវីល​​ប៉ាឡេស្ទីន"។

ឆ្លៀត​​​ឱកាស​ខួប ​៥០​ឆ្នាំ​នៃ​ការ​កាន់​កាប់​របស់​អ៊ីស្រាអែល​​នៅ​លើ​ដែនដី​ប៉ាឡេស្ទីន នាយក​”Ocha​”  បាន​ថ្លែង​សង្កត់​ទៀត​ថា​”​ដោយសារ​មាន​ការ​ប្រឈម​មុខ​នឹង​អំពើ​ហិង្សា ការ​ផ្លាស់ប្តូរ​ទីលំនៅ ការ​រឹតបន្តឹង​លើ​ការ​ទទួលបាន​សេវា​នានា​ឬ​​កង្វះ​ប្រាក់​ចំណួល​​និង​ការ​បំពាន​លើ​សិទ្ធិ​នានា​​នោះហើយ​ដែល​ជា​ផលប៉ះ​ពាល់​ដ៏​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រជាជន​​ប៉ាឡេស្ទីន​ដែលសុទ្ធស៊ឹង​​ជា​អ្នក​ទន់ខ្សោយ​ជាអាទិ៍​កុមារ​ប៉ាឡេស្ទីន។

ដូចកាលពីឆ្នាំ​២០១៦ នៅ​តំបន់​ Cisjordanie ​ចំនួន​ជន​ប៉ាឡេស្ទីន​​ដែល​បាន​ផ្លាស់​ទីលំនៅ​ដោយហេតុតែ​ការ​បំផ្លិច​បំផ្លាញ​លំនៅឋាន​ប៉ាឡេស្ទីន​ពី​សំណាក់​អ៊ីស្រាអែល បានកើន​ឡើង​ចំនួន​​ដល់​​​កំពូល​ចាប់តាំង​ពី​ឆ្នាំ​២០០៩​មក រហូតដល់​​​​១៦០១​នាក់​ក្នុង​នោះ​កុមារ​​៧៥៩​នាក់។ ក្នុង​ឆ្នាំ​ដដែល​ អាជ្ញាធរ​អ៊ីស្រាអែល បានធ្វើការ​បំផ្លាញ​ឬ​រិបអូស​រចនាសម្ព័ន្ធ​នានា​ដែល​សុទ្ធ​ស៊ឺង​​ជា​ជំនួយ​មនុស្សធម៌ គិតជា​ទឹកប្រាក់​មាន​តម្លៃប្រមាណ​ជាង​៧៣​ម៉ឹនដុល្លារ​-នេះ​បើ​យោង​តាម​​របាយការណ៍​របស់​អ.ស.ប.ដដែល​។

គួរបញ្ជាក់ថា វិបត្តិ​មនុស្សធម៌​ ក៏​ប៉ះពាល់​ផង​ដែរ​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ ដោយ​នៅ​ទីនេះ ​អត្រា​នៃ​ភាព​អត់ការងារ​ធ្វើ​ មាន​កម្រិត​ខ្ពស់​​បំផុត​នៅ​លើ​លោក​ ជាអាទិ​ដោយ​សារតែ ការ​បិទខ្ទប់​របស់​អ៊ីស្រាអែល​នៅក្នុង​​តំបន់​នេះ​តាំង​ពី​ជាង​១០​ឆ្នាំ​កន្លង​មក​ហើយ។ ការ​បិទ​ខ្ទប់​របស់​អ៊ីស្រាអែល​ដែល​បាន​បង្ក​នូវ​ភាព​ដ៏​ស្មុក​ស្មាញ​បំផុត​ដល់​ការងារ​របស់​បុគ្គលិក​អង្គការ​មនុស្សធម៌​នានា​នៅ​ក្នុង​ការ​ចេញ​និង​ចូល​ទៅ​ក្នុង​តំបន់​នេះដែរ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ