អានតួអត្ថបទ

ONG ៖ ចំនួន​ជន​ស៊ីវិល​ស្លាប់ព្រោះ​ប្រតិបត្តិការសម្ព័ន្ធអន្តរជាតិកើន​ឡើងទ្វេដង

អន្តរាគមន៍​ផ្លូវ​អាកាស​របស់​​កង​កម្លាំង​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​សហរដ្ឋ​អាមេរិក ​​ដើម្បី​កម្ទេច​ពួក​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម នៅ​ស៊ីរី បាន​សម្លាប់​ជន​ស៊ីវិល​ច្រើន​ណាស់ ! គិត​​ក្នុង​រយៈ​ពេល​មួយ​ខែ​នេះ មាន​ជន​ស៊ីវិល​យ៉ាង​៤៧២​នាក់បាន​បាត់​ជីវិត ពោល​គឺ​ជា​ចំនួន​មួយ​ទ្វេ​ជា​ពីរ​បើ​ប្រៀប​ទៅ​នឹងរយៈ​ពេល​ដូច​គ្នា កាលពី​​មួយខែ​មុន។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អង្គការ​សង្កេតការណ៍​សិទ្ធិមនុស្ស​នៅ​ស៊ីរី។

ក្រុម​អ្នក​សង្គ្រោះ​ជួយ​ជនស៊ីវិល​ក្រោយ​ការ​វាយប្រហារ​តាម​ផ្លូវអាកាស
ក្រុម​អ្នក​សង្គ្រោះ​ជួយ​ជនស៊ីវិល​ក្រោយ​ការ​វាយប្រហារ​តាម​ផ្លូវអាកាស REUTERS/Sultan Kitaz
ផ្សាយពាណិជ្ជកម្ម

បើ​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ ​ ​ពី​ថ្ងៃទី ២៣​ឧសភា ដល់​ថ្ងៃទី ២៣​មិថុនា ជា​​រយៈ​ពេលដែល​មាន​ជនស៊ីវិល​ស្លាប់​ច្រើន​ជាង​បង្អស់ គិត​ចាប់​តាំង​ពី​សម្ព័ន្ធអន្តរជាតិ ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ បាន​បើក​ប្រតិបត្តិការ កម្ចាត់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី និង​អ៊ីរ៉ាក់ ថ្ងៃទី ២៣​កញ្ញា ២០១៤​មក។

នៅ​រវាង​ពី​ថ្ងៃទី ២៣​មេសា ដល់​២៣​ឧសភា ជន​ស៊ីវិល​២២៥​នាក់ បាន​ស្លាប់ ហើយ​មួយ​ខែ​បន្ទាប់​មក​ទៀត ជីវិត​ជនស៊ីវិល​៤៧២​នាក់ ក្នុង​នោះ ១៣៧​នាក់ ​ត្រូវ​បាន​បញ្ចប់ដោយ​គ្រាប់​កាំភ្លើង​របស់​កង​សម្ព័ន្ធមិត្ត​អន្តរជាតិ ដែលដៅ​ទិស​វាយប្រហារ​លើ​ពី​ជីហាត​នៅភាគ​ខាង​ជើង​និង​ខាង​កើត​ប្រទេស​ស៊ីរី។

បើ​តាម​នាយក​អង្គការ​អ្នក​សង្កេតការណ៍សិទ្ធិមនុស្សស៊ីរី ចំនួន​ជន​ស៊ីវិល​រងគ្រោះ​ដល់​ជីវិត​ដោយ​ប្រតិបត្តិការ​​យោធា​​ផ្លូវ​អាកាស បាន​ឡើង​ដល់​១៩៥៣​នាក់ ក្នុង​នោះ ៤៥៦​នាក់​ជាកុមារ និង​៣៣៣​នាក់​ជា​ស្ត្រី។

សម្ព័ន្ធអន្តរជាតិ​ តែង​ចេញ​ធ្វើ​អន្តរាគមន៍​លើអាកាស​ ដើម្បី​ជា​ជំនួយ​ដល់​កង​កម្លាំង​ប្រយុទ្ធថ្មើរ​ជើងនៃ​កង​យុទ្ធជនប្រជាធិបតេយ្យ​ស៊ីរី នៃ​កង​កម្លាំង​គួដឌីស្ថាន​-អារ៉ាប នៅ​រ៉ាកា ជង្រុក​ដ៏​ធំ​របស់​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម។ សម្ព័ន្ធ​អន្តរជាតិ ក៏​មាន​បេសកកម្មបើក​ប្រតិបត្តិការ​​​​វាយប្រហារលើ​ទីតាំង​ផ្សេងៗ​ទៀត​របស់​ពួកនេះ​នៅតាម​ខេត្ត ។

ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក សម្ព័ន្ធ​អន្តរជាតិ ដែល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្សំ​ដោយ​សមាជិក​ជា​ច្រើន​ប្រទេស ​រាប់​ទាំង​បារាំង​មួយ​ផង សុខ​ចិត្ត​ចូល​ធ្វើ​អន្តរាគមន៍​យោធា​នៅ​ស៊ីរី ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​​។ សម្ព័ន្ធ​តែង​ប្រើ​គ្រប់​វិធានការ​ដើម្បី​ចៀស​វាង​វាយ​ប្រហារ​ទៅ​ប៉ះពាល់​ដល់​ជន​ស៊ីវិល តែ​នៅ​តែ​មិន​គ្រប់គ្រាន់។ សង្គ្រាម​នៅ​ស៊ីរី​បានផ្ទុះ​ឡើង​នៅ​ខែ​មីនា ២០១១ និង​បាន​ធ្វើ​ឱ្យ​មនុស្ស​ជាង ៣២០០០០​នាក់​ស្លាប់ និង​ជា​ច្រើន​លាន​នាក់​ក្លាយ​ជា​ជនភៀសខ្លួន ឬ​បំល្លាស់​ទី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ