អានតួអត្ថបទ
ភូមា

លោកស្រី​​​ស៊ូជី​​​សន្យា​​ទៅ​​​​​អង្គការ​​​សហប្រជាជាតិ​​​ ថានឹង​​​​​គាំទ្រ​​​សិទ្ធិ​​​ជនជាតិ​ភាគតិច​​​​រ៉ូហ៊ីងយ៉ា​​

ថ្ងៃពុធ​ម្សិលមិញ ប្រមុខការទូត​ភូមា អ៊ុងសាន ស៊ូជី បាន​សន្យា​ទៅអង្គការ​សហប្រជាជាតិ ថា​នឹងគាំទ្រ​សិទ្ធិប្រជាជន​ភាគតិច​រ៉ូហ៊ីងយ៉ា នៅ​ភូមា។ ​ពាក្យ​សន្យា​នេះ ត្រូវបាន​លោកស្រី​ស៊ូជី ធ្វើឡើង​ក្នុង​សន្ទរកថា លើកដំបូង​ របស់​លោកស្រី ក្នុង​មហា​សន្និបាត​​អង្គការ​សហប្រជាជាតិ នៅ​ក្រុងញូវយក។

Reuters
ផ្សាយពាណិជ្ជកម្ម

ម្ចាស់ពានរង្វាន់​ណូបែល​សន្តិភាព ​អ៊ុងសាន​ ស៊ូជី ​ថ្លែង​សន្ទរកថា ​នៅ​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​​ ជារឿង​ដែល​គេមិនដែល​នឹកស្មា​នថា អាច​កើតឡើង​ទេ ពីមុនមក ព្រោះ​ប៉ុន្មាន​ឆ្នាំ​មុននេះ​ ​លោកស្រី​ស៊ូជី នៅ​ជាប់ឃុំ​ក្នុង​គេហដ្ឋាន​ ក្រោម​ការឃ្លាំមើល​របស់​​របប​សឹក នៅឡើយ​។

ម្សិលមិញ ក្នុង​សន្ទរកថា ​លើកទី១​នេះ លោកស្រី ស៊ូជី ​បាន​សន្យា​​នៅ​ចំពោះ​មុខ​អង្គការ​សហប្រជាជាតិ​ តែម្តង​ថា​នឹងគាំទ្រ​សិទ្ធីជនជាតិ​រ៉ូហ៊ីងយ៉ា ដែល​កំពុង​រស់នៅ​ក្នុងភាព​រើសអើង​​ ក្នុង​ប្រទេស​ភូមា។

លោកស្រី​ស៊ូជី​មិនបាន​លើកឡើង​នូវពាក្យ​ថា រ៉ូហ៊ីងយ៉ា​ ចំៗ​ទេ។ ប៉ុន្តែ លោកស្រី​បាន​ថ្លែងថា លោកស្រី​នឹងគាំទ្រ​ការងារ​របស់​គណៈកម្មាធិការ​រដ្ឋាភីបាល​ភូមា ចំពោះ​សំណុំរឿង​​នេះ។ លោកស្រី​សន្យា​ទៀតថា ៖ យើងប្តេជ្ញាចិត្ត​តស៊ូប្រឹងប្រែង ដើម្បី​សម្រេច​អោយបាន​សន្តិភាព​និង​ភាពរុងរឿង នៅ​រដ្ឋរ៉ាក់ឃីន ដែល​សំបូរ​ជនជាតិ​រ៉ូហ៊ីងយ៉ា រស់នៅ។ លោកស្រីស៊ូជី​ក៏​មិនភ្លេច​​​​​សុំ​អោយ​សហគមន៍​អន្តរជាតិ​យោគយល់​ភូមា​ចំពោះ​បញ្ហា​នេះដែរ។

គួររំលឹកថា រដ្ឋាភិបាល​ភូមា​បាន​បង្កើត​គណៈកម្មាធីការ​មួយ ទទួលបន្ទុក​ដោះស្រាយ​បញ្ហា​ជនជាតិ​​រ៉ូហ៊ីងយ៉ា។ ភូមា​បានតែងតាំង​អតីត​ប្រធាន​អង្គការ​សហប្រជាជាតិ​កូហ្វ៊ី អាណាន់ អោយ​ធ្វើជា​ប្រធានគណៈកម្មាធីការ។

ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា រស់នៅ​​រង​ការ​រើសអើងហិង្សា​​ពី​សំណាក់​អ្នកកាន់​ពុទ្ធសាសនា​ជ្រុលនិយម នៅ​ភូមា។ ប្រជាជនភូមា​ចាត់ទុក​ជនជាតិ​​រ៉ូហ៊ីងយ៉ា ថា​ជា​ជនអន្តោប្រវេសន៍​​ខុសច្បាប់​ មកពី​បង់ក្លាដែស៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ