ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT
អឺរ៉ុប

ទូតអង់គ្លេស​​ថា​គ្មាន​ការ​កោះហៅ​ពី​អ៊ីរ៉ង់​ជុំវិញ​រឿង​វាយប្រហារ​លើ​កប៉ាល់​ដឹកប្រេង​នៅឈូង​សមុទ្រ​អូម៉ង់​

media ​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​ហាសាន រ៉ូហានី។ REUTERS/Abdullah Dhiaa Al-Deen

ឯកអគ្គរាជទូតអង់គ្លេសប្រចាំប្រទេសអ៊ីរ៉ង់ នៅថ្ងៃអាទិត្យនេះ បានទាត់ចោល នូវព័ត៌មានដែលថា រូបលោក ត្រូវបានកោះហៅដោយក្រសួងការបរទេសអ៊ីរ៉ង់។ ជាការកោះហៅ ក្រោយពីរដ្ឋអំណាចទីក្រុងឡុងដ៍ លើកឡើងថា ក្រុងតេហេរ៉ង់ ទំនងជាអ្នកត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះការវាយប្រហារទៅលើកប៉ាល់ដឹកប្រេង២គ្រឿង នៅឯឈូងសមុទ្រអូម៉ង់ កាលពីថ្ងៃទី១៣ មិថុនាកន្លងទៅថ្មីៗនេះ។

ក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានកោះហៅមន្ត្រីទូតរបស់អង់គ្លេស ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ របស់រដ្ឋាភិបាលអង់គ្លេស មកលើរដ្ឋាភិបាលអ៊ីរ៉ង់ ជុំវិញហេតុការណ៍វាយប្រហារលើកប៉ាលដឹកប្រេងដ៏ល្បីរន្ទឺ នៅឈូងសមុទ្រអូម៉ង់។

អ៊ីរ៉ង់បានចាត់វិធានការឆ្លើយតបបែបនេះ បន្ទាប់ពីប្រមុខក្រសួងការបរទេសអង់គ្លេសលោក Jeremy Hunt បានសនិ្នដ្ឋានកាលពីថ្ងៃសុក្រម្សិលម្ងៃនេះថា វាស្ទើរតែពិតទាំងស្រុងទៅហើយដែលថា អ៊ីរ៉ង់គួរតែជាអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហារលើនាវាដឹកប្រេង។

ជុំវិញរឿងនេះដែរ ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅប្រទេសអ៊ីរ៉ង់លោករ៉ូប ម៉ាគែរ (Rob Macaire) បានសរសេរនៅលើបណ្តាញសង្គមធ្វីតទឺរ ដោយបានបញ្ជាក់ថា រូបលោកមិនបានទទួលលិខិតកោះហៅ ឬការកោះហៅលក្ខណៈផ្លូវការណាមួយ ពីក្រសួងការបរទេសអ៊ីរ៉ង់ឡើយ។

ជាមួយគ្នានេះ នាថ្ងៃសៅរ៍ម្សិលមិញ លោករ៉ូប ម៉ាគែរ សរសេរដែរថា លោកបានស្នើសុំឲ្យមានកិច្ចប្រជុំបន្ទាន់មួយ ជាមួយនឹងក្រសួងការបរទេសអ៊ីរ៉ង់ ហើយសំណើនេះក៏ត្រូវបានទទួលយល់ព្រមរួចហើយដែរ។

ដោយឡែក មុនពេលដែលមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការអន្តរជាតិ ជួបប្រជុំជាមួយនឹងលោកឯកអគ្គរាជទូតអង់គ្លេស រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ បានចេញមុខប្រឆាំងតវ៉ា ចំពោះរាល់ការភ្ជាប់អ៊ីរ៉ង់ ទៅនឹងការវាយប្រហារនៅឈូងសមុទ្រអូម៉ង់របស់ប្រទេសអង់គ្លេស។

គួរជម្រាបជូនថា ទំនាក់ទំនងរវាងទីក្រុងឡុងដ៍ និងទីក្រុងតេហេរ៉ង់ នៅមួយរយៈពេលចុងក្រោយនេះ មិនសូវជារលូនល្អនឹងគ្នាប៉ុន្មាននោះទេ ម្យ៉ាងដោយសារតែអង់គ្លេស បង្ហាញជំហរគាំទ្រអាមេរិក ដែលជាសម្ព័ន្ធមិត្តល្អរបស់ខ្លួន ជុំវិញបញ្ហានៅឈូងសមុទ្រអូម៉ង់។ ម្យ៉ាងវិញទៀត គឺដោយសារអ៊ីរ៉ង់ ចាប់ខ្លួនស្ត្រីអង់គ្លេសម្នាក់ ដែលមានដើមកំណើតអ៊ីរ៉ង់ ដាក់ពន្ធនាគារនៅអ៊ីរ៉ង់កាលពីឆ្នាំ ២០១៦ ដោយចោទប្រកាន់ពីបទញុះញង់។ អ៊ីរ៉ង់នៅបន្តឃុំខ្លួនស្ត្រីរូបនោះ ទោះបីរដ្ឋាភិបាលអង់គ្លេស អំពាវនាវម្តងហើយម្តងទៀតឲ្យដោះលែងនាងក៏ដោយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ