ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/06 12h00 GMT
អឺរ៉ុប

HCR បាន​បរិហារ​​ថា​​"​ការបដិសេធ​​របស់​​អឺរ៉ុប​​មិន​​ទទួល​​ជនភៀសខ្លួន​​គឺ​​ជា​​រឿង​​អាម៉ាស់​​មួ​យ"​

media  
ស្នងការ​ជាន់​ខ្ពស់​​របស់​​ អ.ស.ប. ទទួល​បន្ទុក​ជន​ភៀសខ្លួន​ លោក​ Filippo Grandi ​រង់ចាំ​​​ការ​​សម្ភាសន៍​​មួយ​​ជាមួយ​​ទីភ្នាក់ងារ​ព័ត៌មាន​​ Reuters​​ នៅ​​ទីស្នាក់ការ​​របស់ ​UNHCR នៅ​​ទីក្រុង ​Genève​ ប្រទេស Suisse ​ថ្ងៃទី​​​១៣​​មិថុនា​ ២០១៨​​​​ REUTERS/Denis Balibouse

ស្នងការ​ជាន់​ខ្ពស់​របស់​អ.ស.ប.​ទទួល​បន្ទុក​ជន​ភៀសខ្លួន​(HCR ) លោក Filippo Grandi បាន​សម្តែង​ការ​សោកស្តាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​”ដោយហេតុថា ប្រទេស​អ៊ីតាលី​ ឬ ​ប្រទេស Malte ​បាន​បដិសេធ​ មិនព្រម​​អោយ​នាវា​មនុស្សធម៌ Aquarius ចូលទៅ​ចត​នៅ​ក្នុង​កំពង់​ផែ​របស់​ប្រទេស​ខ្លួន។ ក៏ប៉ុន្តែទន្ទឹមនេះ​ ​លោក ​ក៏​​​​យល់​ឃើញ​ដែរ​ថា ​ចំពោះ “បញ្ហា​ជន​ភៀសខ្លួន​នៅតាម​សមុទ្រ​”​ ​គឺ​ជា​បន្ទុក​រួម​មួយ​​របស់​សហភាព​អឺរ៉ុប"។

ស្នងការ​ជាន់​ខ្ពស់​របស់​អសប ទទួល​បន្ទុក​ជន​ភៀសខ្លួន លោក Filippo Grandi បាន​ថ្លែងប្រាប់​ដល់​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស​ Reuters ថា “ក្នុង​នាម​លោក​ជា​ជន​ជាតិ​អឺរ៉ុប​មួយ​រូប លោក​មាន​អារម្មណ៍​ខ្មាស​អៀន​ខ្លាំង​ណាស់  ដោយសារតែ នាវា​ដឹកជន​ភៀសខ្លួន​មួយ​គ្រឿង​ ត្រូវ​សំចត​នៅស្គាំង​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​នៅ​ដែន​សមុទ្រ​Méditerranée ដោយ​គ្មាន​នរណា​ម្នាក់​ ចង់​​អើពើ​​ ​​ជួយយក​​អាសារ​ដល់​ជនភៀសខ្លួន​ទាំងអស់​​នោះឡើយ”។

អ្នកការ​ទូត​អ៊ីតាលី​រូប​នេះ ក៏​បាន​គួស​បញ្ជាក់បន្ថែម​ទៀត​ថា​”​ជាការពិត​ណាស់​ ​អឺរ៉ុប ត្រូវការ​​ធ្វើ​កំណែ​ទម្រង់​​មួយ​របស់​ខ្លួននៅ​លើ​​​ប្រព័ន្ធ​សុំ​សិទ្ធិ​ជ្រកកោន​ជា​សមូហភាព បើទោះបី​ជា​មាន​ការ​ជំទាស់​ជា​ច្រើន​យ៉ាងណាក្តី ពី​ព្រោះ​ អឺរ៉ុប​ ក៏​គ្មាន​ជម្រើស​អ្វី​ទៀត​​ដែរ​។

សូមបញ្ជាក់ថា បន្ទាប់ពី​បាន​សំចត​នៅ​លើ​ដែន​ទឹក​អន្តរជាតិ​អស់​រយៈ​ពេល​៣៦​ម៉ោងក្រោយ​មក នាវា​មនុស្សធម៌​ Aquarius ដែល​​បាន​​ជួយ​សង្គ្រោះដល់​​បណ្តា​ជន​អន្តោប្រវេស្តន៍​ចំនួន​ ៦២៩​នាក់​នោះ បាន​បែរ​ក្បាល​បើក​​​តម្រង់​ឆ្ពោះ​​​ទៅ​កាន់​​កំពង់​ផែ​នៅ Valence ​ប្រទេស​អេស្បាញ ​​ប្រទេស​តែ​មួយ​គត់​ដែល​​បាន​​ស្នើ​​​​ជួយ​​​ជន​អន្តោប្រវេស្តន៍។

ភ្លាមៗ​នោះដែរ ស្នងការ​ជាន់​ខ្ពស់​របស់​អ.ស.ប.​ទទួល​បន្ទុក​ជន​ភៀសខ្លួន HCR ក៏​បានសម្តែង​​ការ​អបអរសាទរ​ជា​ពន្លឹក​ ចំពោះ​សេចក្តី​សម្រេចចិត្ត​​ដ៏សប្យុរសធម៌​ របស់​ប្រទេស​អេស្ប៉ាញ​នៅ​ក្នុង​ការ​ទទួល​ស្វាគមន៍​នាវា​ Aquarius ។ ទន្ទឹមនេះ លោក Filippo Grandi ​ក៏​បាន​រំលឹក​ផង​ដែរ​ថា ប្រទេស​អ៊ីតាលី ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក៏ ​បាន ​រួម ​ចំណែក​មួយ​​ភាគ​​ធំ​​ដែរ ​នៅ​​ក្នុង​​ការ​​ទទួល​​លំហូរ​​អន្តោប្រវេស្តន៍​ ​ដែល ចេញ​​មក​ពី​ប្រទេស​ ​Libye៕​​​​​​​​​​​​​​​​

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ